ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង រួម​គ្នា​បរិច្ចាគ​ថវិកា​៤៥,៣៣៩,០០០​រៀល និង​២៧០​ដុល្លារ ជូន​សម្តេច​តេជោ ហ៊ុន សែន ទិញ​វ៉ាក់សាំង​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ទោ សាទ គឹម​សាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​ដឹកនាំ​មន្ដ្រីនគរបាល​ទាំងអស់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង រួម​គ្នា​បរិច្ចាគ​ថវិកា​៤៥,៣៣៩,០០០​រៀល និង​២៧០​ដុល្លារ ជូន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​កូវី​ដ​-១៩ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​

​ការចូលរួម​បរិច្ចាគ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ពី​ការត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូវី​ដ​-១៩ មកចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ស្របពេល​ដែល​ជំងឺ​កូវី​ដ​១៩ បាន​ឆ្លង​ចូល​ដល់​សហគមន៍​កម្ពុ​ជា​។​

​សូមបញ្ជាក់​ថា សម្តេច​តេជោ ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​ប្រកាស​ពី​ការត្រៀម​បម្រុង​ថវិកា សម្រាប់​ទិញ​វ៉ាក់សាំង​យកមក​ចាក់ ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ ជា​ជំហាន​ដំបូង​ចំនួន ១​លាន​ដូស ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ម៉ឺន​នាក់​៕

Filed in: ព័ត៌មានជាតិ