ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​លោក ស៊ូ ម៉ុល អភិបាលស្រុក​រមាស​ហែក ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការធ្វើ​ចត្តា​ឡីស័​ក​របស់​ពលរដ្ឋ ដែល​ទើប​មកពី​ប្រទេស​ថៃ នៅ​ស្រុក​រមាស​ហែក

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ យោង​តាម​ការណែនាំ​របស់លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ក្នុងនាម​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​​១៩​ខេត្ត លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត និង​លោក ស៊ូ ម៉ុល អភិបាលស្រុក​រមាស​ហែក បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ទើប​ចំណាកស្រុក​វិលត្រឡប់​មក​ពី ប្រទេស​ថៃ ដែល​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក និង​ត្រួតពិនិត្យ​កន្លែង​ចត្តា​ឡី​ស័ក​។​

​ការចុះពិនិត្យ​នេះ គឺ​ដើម្បី​ពង្រឹង​ការអនុវត្ត​ការធ្វើ​ចត្តា​ឡី​ស័កឲ្យ​មាន​ប្រសិទ្ធ​ខ្ពស់ ព្រមទាំង​សម្រាប់​ត្រៀម​រៀបចំ​ទទួល​ពលករ​ចំណាកស្រុក ក្នុងករណី​បង្ការ ក្រែង​មាន​ការវិលត្រឡប់​ចូល​ស្រុក​វិញ​ពី​សំណាក់​ចំណាកស្រុក បន្ទាប់ពី​មាន​ការ​ផ្ទុះឡើង​នូវ​ជំងឺ​កូវី​ដ​១៩ នៅ​ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ​។​

​ក្នុង​នោះ​ក្រុម​ការងារ​បាន​ត្រួតពិនិត្យ​បន្ទប់​សម្រាក បន្ទប់ទឹក បង្គន់​អនាម័យ និង​កន្លែង​សម្រាប់​របស់​ក្រុមគ្រូពេទ្យ និង​កម្លាំង​ការពារ នៅក្នុង​មណ្ឌល​ចត្តា​ឡីស័​ក​ថ្នាក់​ខេត្ត កម្រិត​២ ស្ថិត​នៅ​អតីត​ការិយាល័យ​កសិកម្ម​ស្រុក ស្ថិតនៅ​ឃុំ​មុខ​ដា ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​

​គួរ​ជម្រាប​ថា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ឲ្យ​ខេត្ត​ជាប់​ព្រំដែន​ថៃ​ទាំង​អស់ ក៏​ដូចជា​ខេត្ត​ដែល​មាន​ពលរដ្ឋ​ចំណាកស្រុក ត្រូវ​ពង្រឹត​ការការពារ​ការចម្លង​បន្ត​ពី​ការផ្ទុះ នូវ​ការឆ្លង​វីរុស​កូវី​ដ​-១៩ នៅ​ខេត្ត​សាមុត​សា​ខន​នៃ​ប្រទេស​ថៃ​។ រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ក្នុង​ការប្រយុទ្ធ​និង​បង្ការ​ជំងឺ​កូវី​ដ​-១៩៕

Filed in: ព័ត៌មានជាតិ