ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ទំនាស់​ដីធ្លី ២ ករណី ដ៏​រាំ​រៃ នៅ​ភូមិ​ភ្នំ​លាវ និង​ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវបាន​ដោះស្រាយ នា​ព្រឹក​នេះ នៅ​សាលាខេត្ត​កែប

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កែប ៖ នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ​ធ្នូ ឆ្នាំ​២០២០ លោក វ៉ៅ សុខា អភិបាលរង​ខេត្ត ដឹកនាំ​ក្រុម​ការងារ​ជំនាញ ដើម្បី​ប្រជុំពិភាក្សា និង​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី នី​ភូមិ​ភ្នំ​លាវ និង​ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដែល​ជា​ទំនាស់​មាន​រយៈពេល​យូ​ណាស់​មកហើយ ។

​លោក វ៉ៅ សុខា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​អង្គប្រជុំ បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ ដែល​បាន​ចូលរួម​ពិភាក្សា​ដោះស្រាយ​បញ្ហា​ដីធ្លី​នាពេលនេះ លោក​បាន​បញ្ជាក់ថា បញ្ហាដីធ្លី​នេះ គឺ​ជា​រឿងរ៉ាវ​យូរយា​ណាស់​មកហើយ មិនមែន​ទើបតែ​កើត​ឡើង​ថ្មីៗ​នេះ​ទេ ដូច្នេះ​ដើម្បី​ឲ្យ​បញ្ហា​ទំនាស់​ដីធ្លី ដោះស្រាយ​ទៅ​បានរ​លូន លោក​បាន ស្នើ​អោយ​លោកស្រី​អភិបាលស្រុក ក្រុង ជាពិសេស អភិបាលស្រុក​ដំណាក់​ចង្អើរ និង​មន្ត្រី​ជំនាញ ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ដីធ្លី ក្នុង​សមត្ថកិច្ច របស់ខ្លួន និង​ពង្រឹង​កិច្ចការ​ត្រួតពិនិត្យ​ការងារ​នេះ​ឡើងវិញ និង​ត្រូវ​សហការ ជាមួយ​មន្ទីរ​ជំនាញ ក្នុង​ការចុះ​ធ្វើ​បច្ចុប្បន្នភាព ជា​ពិសេស​ត្រូវ​ស្វែងរក មុខសញ្ញា​ជន​ខិលខូច កុំ​អោយ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​នេះ​តទៅទៀត​។​

​ក្រោយ​ពី​ការពិភាក្សា​យ៉ាង​ម៉ត់ចត់ លោក វ៉ៅ សុខា ដឹកនាំ​ក្រុម​ការងារ​ទៅពិនិត្យ ជាក់ស្តែង​ដល់​កន្លែង ទំនាស់​ដីធ្លី​ជាក់ស្តែង ដើម្បី​ងាយស្រួល​ដោះស្រាយ​ឲ្យបាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា​៕

Filed in: ព័ត៌មានជាតិ