ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឮ​១០០​ដង មិន​ស្មើ​នឹង​បានឃើញ​១​ដង​! បាន​ផ្ញើរ​តាម​ប្រព័ន្ធ​WhatsApp

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​ល្ងាច​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២០ មាន​លេខ​ទូរស័ព្ទ​មួយ តាំងខ្លួន​ជា បុគ្គលិក​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ​១១ បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ WhatsApp ទៅកាន់​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលមាន​ខ្លឹមសារ​ថា “​ខ្ញុំបាទ ប៉ែន នួន ខ្វះខាត​ផ្ទាល់ខ្លួន ប្រពន្ធ​របស់​ខ្ញុំ (​ឆ្លងទន្លេ​) ខ្វះខាត​សុំ ឯកឧត្តម បាន​ចំនួន​(៤០​ម៉ឺន​រៀល​) សូម​ឯកឧត្តម​មេត្តា​ជួយ​ខ្ញុំបាទ​ផង សូម​អរគុណ​” ព្រមទាំង​ផ្ញើ​ភ្ជាប់​ជាមួយ​ប័ណ្ណ​សារព័ត៌មាន ដែល​មាន​ឈ្មោះ​និង​រូបថត ប៉ែន នួន ផងដែរ​។​

ដោយ​មាន​ការសង្ស័យ មេបញ្ជាការ អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ឆែក​សួរ​ទៅ​កាន់​ប្រធាន​ព័ត៌មាន ទូរទស្សន៍​អប្សរា​ប៉ុស្ត៍​លេខ​១១ បញ្ជាក់ថា សា​ម៉ី​ខ្លួន ឈ្មោះ ប៉ែន នួន គឺ​ជា​អតីត​សហការី​ឆ្លើយឆ្លង​ព័ត៌មាន ទូរទស្សន៍​អប្សរា​ប៉ុស្ត៍​លេខ​១១ ពុំ​ដឹង​រឿង​អ្វី​ទេ ឯ​អ្នក​ដែល​យក​ប័ណ្ណ​ព័ត៌មាន​ដែល​មានឈ្មោះ​និង​រូបថត​របស់ ប៉ែន នួន ទៅ​ដើរ​សុំ​លុយ​នោះ គឺជា​ជន​ក្លែងបន្លំ​ប៉ុណ្ណោះ ព្រោះ កន្លងមក​ក៏​ធ្លាប់​មាន​ថ្នាក់ដឹកនាំ​អង្គភាព​មួយ ធ្លាប់​បាន​ឆែក​សួរ​មក​ម្តង​ដែរ ដោយ​មាន​គេ​បន្លំ​យក ឈ្មោះ ប៉ែន នួន នេះ ទៅ​ស្នើសុំ​លុយ​ដូចគ្នា​។​

បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​រួចហើយ លោក​មេបញ្ជាការ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រើ​វិធានការ​ជំនាញ អូសទាញ​ជន​ក្លែងបន្លំ​រូប​នោះ​មក​ជួប ហើយក៏​មាន​បុរស​ម្នាក់ បាន​ទៅ​ដល់​មែន ទើប កម្លាំង​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​បុរស​នោះ ដើម្បី​សួរនាំ​។ បុរស​នោះ ក៏​បានឆ្លើ​បប្រាប់ថា រូបគាត់ គ្រាន់តែ​មក​ជំនួស​គេ​ប៉ុណ្ណោះ រីឯ​អ្នក​ដែល​ប្រើ​គាត់​មក មានឈ្មោះ​ថា ជុំ សុភាព ជា​ចាងហ្វាង កាសែត​រស្មី​ខ្មែរ បាន​ឲ្យ​ខ្លួន​កាន់​ទូរស័ព្ទ​មក​ជំនួស ដែល​ទូរស័ព្ទ​នោះ គឺជា​លេខ​ទូរស័ព្ទ ដែល​តាំងខ្លួន​ថា​ឈ្មោះ ប៉ែន នួន ពិតប្រាកដ​មែន​។

Filed in: ព័ត៌មានជាតិ