ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សមត្ថកិច្ច​ចម្រុះ​ខេត្ត​បន្ទាយ​មានជ័យ​ចុះ ត្រួតពិនិត្យ នៅតាម​ខ្សែបន្ទាត់​ព្រំដែន បាន​ជួយ​ណែនាំ​ឲ្យ ពលករ​ឆ្លងដែន ត្រូវ​ចូលរួម​ការពារ​កូវី​ដេ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ និង​ជា​នាយសេនាធិការ រួមជាមួយ ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​បន្ទាយមានជ័យ នឹង​ក្រុម​ការងារ​ចម្រុះ នៅ​ល្ងាច​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការងារ តាម​ខ្សែ​បន្ទាត់​ព្រំដែន​ទិស​១ បន្ទាយមានជ័យ ជា ពិសេស​បាន​ណែនាំ​ឲ្យ​ពលក​រទើប​មកពី​ថៃ ត្រូវ​ចូលរួម​ការពារកូ​វីដ​១៩​។​

ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ទិស​ទី​១ បន្ទាយមានជ័យ ឧត្តមសេនីយ៍ទោ សេង ធា​រិន បាន​បាន​ក្រើនរំលឹក​ដល់​ពលក​រដែ​ល​ឆ្លងដែន​មក​នា​ពេល​នេះ ត្រូវ​បន្ត​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល គឺ​ពាក់​ម៉ាស​រក្សា​គម្លាត​សង្គម គម្លាត​សុវត្ថិភាព ១​ម៉ែត្រ​កន្លះ​ឡើងទៅ ឧស្សាហ៍​លាងដៃ​សម្អាត​ជាមួយ​អាល់​កុល សាប៊ូ ជែល​ឲ្យបាន​ញឹកញាប់ និង​ត្រូវ​យកចិត្តទុកដាក់​តាម​ដាន​សុខភាព ហើយ​ធ្វើ​ចត្តា​ឡី​ស័ក ឲ្យបាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។ បើ​មាន​បញ្ហា​សុខភាព​សូម​ទាក់ ទង​ទៅ​គ្រូពេទ្យ​ដែល​ប្រចាំការ ឬ​ទាក់ទង​ទៅ​លេខ​១១៥ ជាបន្ទាន់​។​

សូមបញ្ជាក់​ថា គិត​ត្រឹម​ម៉ោង ៥​ល្ងាច​នេះ ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ចូល​មក​ទឹកដី​កម្ពុជា​តាម​ច្រក​អូរ​បី​ជាន់ មាន​ចំនួន​សរុប ១៨៣​នាក់ ហើយ​ត្រូវបាន​កម្លាំង​កងទ័ព​ដឹកជញ្ជូន​មក​កាន់​មណ្ឌល​សុខភាព​ទី​១ ជិត​រង្វង់​មូល​ប៉ោយ​ប៉ែត ដើម្បី​យក​សំណាក់ នឹង​ធ្វើ​ចត្តា​ឡី​ស័ក​។ នៅ​ព្រលប់​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ពិសេស និង​បន្ទាន់​មួយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​ថៃ​។​

សម្តេច​តេជោ ហ៊ុន សែន សូម​អំពាវនាវ​ដល់​ព​លករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ សូម​កុំ​មាន​ភ័យខ្លាច​អំពី​បញ្ហា​នេះ និង​សូម​បន្ត​រស់នៅ​និង​ធ្វើការ​នៅ​ទីនោះ ព្រមទាំង​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ថៃ​។​

ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី​វិធាន ការការពារ​បងប្អូន​ពលករ ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ព្រមទាំង​ការផ្អាក​បញ្ជូន​ពលករ MOU និង​ពលករ​តាម​រដូវ​កាល​ទៅ​ធ្វើការ ងារ​នៅ​ប្រទេស​ថៃ​ជា​បណ្តោះ អាសន្ន ក្នុងអំឡុងពេល​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ នៅ​ខេត្ត​សាមុត​សា​ខន​។​

សូមបញ្ជាក់​ថា អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ​ថា អ្នក​ឆ្លង​ជំងឺ COVID- 19 ថ្មីៗ​សរុប ៣៨២​នាក់​ទៀត ត្រូវបាន​រកឃើញ​បន្ថែមទៀត ដោយ​ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំងនោះ ភាគច្រើនបំផុត​គឺជា​ពលករ​ចំណាកស្រុក ដែល​ស្ថិត​នៅក្នុង​ខេត្ត សាមុត សា​ខន (Samut Sakhon) ភាគ​និរតី​ប្រទេស​ថៃ​។ នេះ​បើ​តាម​ការចេញផ្សាយ នៅមុននេះ​បន្តិច​ដោយ​សារព័ត៌មាន CNA​។​

កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​ប្រកាសថា ពួកគេ​នឹង​ធ្វើ​តេស្ត​លើ​មនុស្ស​សរុប ១០,០០០ នាក់ បន្ទាប់​ពី​ការផ្ទុះ​ករណី​ឆ្លង COVID-19 យ៉ាងគំហុក​ចំនួន​ជាង ៥០០​នាក់ ដែល​ពាក់ព័ន្ធ​នឹង​កន្លែង​លក់​អាហារ​សមុទ្រ​មួយ នៅក្នុង​ខេត្ត Samut Sakhon​។ សម្រាប់​ខេត្ត​នៅ​ស្ថិតនៅ​ក្បែរ​ខាង​ដូចជា សាមុត សុង​ក្រាម (Samut Songkhram) និង ណា​ខន ផា​ធំ ( Nakhon Pathom) ក៏​មាន​អ្នក​ជាប់​ពាក់ព័ន្ធ ដែល​ត្រូវ​ប្រមូល​យក​ទៅ​ធ្វើ​តេស្តរ​ក COVID-19 ផងដែរ​។​

​គួរបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ប្រទេស​ថៃ​មាន​ករណី​ឆ្លង​ជំងឺ COVID-19 សរុប ៥,២៨៩ ករណី ក្នុង​នោះ​ស្លាប់ ៦០​នាក់ និង​ជា​សះស្បើយ​វិញ ៤,០៥៣​នាក់​៕

Filed in: ព័ត៌មានជាតិ