ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ក្រើនរំលឹក​ឲ្យ​ប្រជា​ពលរដ្ធ​បន្ត​ប្រុងប្រយ័ត្ន​ចំពោះកា​ររាតត្បាត​នៃ​ជំងឺ​កូ​វី​ដេ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ក្រើនរំលឹក​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ដោយ​លោកស្រី​វេជ្ជ​បណ្ដិត បាន​រំលឹក​អំពី​អនុសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​ត្រូវ​អនុវត្តន៍ វិធានការ ៣​ការពារ និង​៣​កុំ ឲ្យបាន​គ្រប់ៗ​គ្នា​។​

លោកស្រី ឱ វណ្ណឌី​ន បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​អ្នកសារព័ត៌មាន នា​ថ្ងៃ​ទី​២១ ខែ​ធ្នូ​នេះ​ថា ការ​មិន​ការពារ​ខ្លួន​ពី​ការចម្លង​វីរុស​កូវី​ដ​-១៩ គឺជា​ការ​មើលងាយ​ខ្លួនឯង ទុក​ខ្លួនឯង​ឲ្យ​ឈឺ និង​អាច​ឈានទៅដល់​គ្រោះថ្នាក់​សុខភាព​ធ្ងន់ធ្ងរ ប្រសិនបើ​កាន់តែ​ប្រហែស​ជាមួយនឹង​វីរុស​កូវី​ដ​-១៩​។​

លោកស្រី បាន​ថ្លែង​បន្ត ថា សុំ​កុំ​មើលស្រាល​លើ​លទ្ធភាព​នៃ​ការចម្លង​វីរុស​កូវី​ដ​-១៩ ធ្វើឲ្យ​យើង​ងាយ​ភ្លេច​វីរុស​កូ​វីដ​-១៩ ដែល​ងាយ​នឹង​ធ្លាក់​ចូល​ទៅក្នុង​ស្ថានភាព​ឲ្យ​វីរុស​កូ​វីដ​-១៩ សប្បាយរីករាយ​ក្នុងការ​វ៉ៃ​ឡុក​សរីរាង្គ​យើង​ដោយ​ងាយស្រួល និង​ដោយ​មិនដឹង​ខ្លួន​បាន​គ្រប់ពេលវេលា គ្រប់​កាល​:​ទេស​: និង​គ្រប់​ទីកន្លែង​។ ដូច្នេះ សូម​លោក​អ្នក មេត្តា​កុំ​ភ្លេច​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ត្រូវ​អនុវត្តន៍ វិធានការ ៣​ការពារ និង ៣​កុំ ឲ្យបាន​គ្រប់ៗ​គ្នា​។​

លោកស្រី បាន​បន្តថា​«​ខ្ញុំ​សុំ​ជម្រាបជូន​ថា ការធ្វេសប្រហែស​របស់​បុគ្គល និង​អាច​នាំមក​នូវ​ការចម្លង​វីរុស​កូវី​ដ​-១៩ ក្នុង​គ្រួសារ និង​ក្នុង​សហគមន៍​ដោយ​មិនដឹង​ខ្លួន​។ ដូច្នេះ​ការខិតខំ​អនុវត្តន៍​វិធានការ​សុខាភិបាល ឲ្យបាន​ខ្ជាប់ខ្ជួន ព្រមទាំង​ចេះ​កែប្រែ​ឥរិយាបទ​របស់​ខ្លួន សម្រាប់​ការរស់នៅ​ធម្មតា​តាម​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ជា​ភារកិច្ច​របស់​បុគ្គល​ម្នាក់​»​។​

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានឲ្យដឹង​ទៀតថា «​យើង​មិន​ត្រូវ​មើលស្រាល​លើ​លទ្ធភាព​ចម្លង​រហ័ស នៃ​វីរុស​កូវី​ដ​-១៩ និង​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​នេះឡើយ ដែល​អាច​កើតមានឡើង​គ្រប់​កាល​:​ទេស​: គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង លើ​បុគ្គល​ដែល​មិន​បាន​ការពារ​ខ្លួន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ស​ម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​របស់​ក្រសួង​សុខាភិបាល​»​។​

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ថា «​ខ្ញុំ​សូម​អំពាវនាវ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​អនុវត្តន៍​នូវ​វិធានការ ៣​ការពារ ៖ ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ពី​មួយ​ម៉ែត្រ​កន្លះ​ឡើង និង វិធានការ ៣​កុំ ៖ កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ កុំទៅ​កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើន និង​កុំ​ប៉ះពាល់​គ្នា ដូចជា​ពេល​ល​ជួបគ្នា កុំ​ចាប់ដៃគ្នា កុំ​ឱប​គ្នា កុំ​កៀកក​គ្នា ជាដើម​»៕

Filed in: ព័ត៌មានជាតិ