ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឃាត់ខ្លួន​យុវជន​សង្ស័យ​ម្នាក់​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស (​យក​ដាវ​កែច្នៃ​គំរាម​កាប់​យក​ខ្សែក​)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៥ ម៉​៣០​នាទី កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ បាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពីបទ​៖​លួច​មាន​ស្ថាន​ទម្ងន់ទោស (​យក​ដាវ​កែច្នៃ​គំរាម​កាប់​យក​ខ្សែក​) ប្រព្រឹត្តិ​នៅ​ចំណុច​មុខ​ផ្ទះសំណាក់​យីហោ បេ​៩ ផ្លូវ​លេខ​៨៦ ភូមិ​៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​០១ ម៉​៣០​នាទី ។​

​ជនសង្ស័យ​មាន ៖
១-​ឈ្មោះ ជួន បញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​លេខ​៨៦ ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) ។
២-​ឈ្មោះ អា​សីហា ភេទ​ប្រុស អាយុ​ប្រហែល​១៨​ឆ្នាំ (​គេចខ្លួន​)​។​
៣-​ឈ្មោះ អា​ទី ភេទ​ប្រុស អាយុ​ប្រហែល​៣១​ឆ្នាំ (​គេចខ្លួន​)​។​
៤-​ឈ្មោះ អា​អ៊ី ភេទ​ប្រុស អាយុ​ប្រហែល​២៣​ឆ្នាំ (​គេចខ្លួន​)​។​
៥-​ឈ្មោះ អា​ហ្សា ភេទ​ប្រុស អាយុ​ប្រហែល​២៥​ឆ្នាំ (​គេចខ្លួន​)​។​
៦-​ស្ត្រី​រកស៊ី​ផ្លូវភេទ​មិន​ស្គាល់​ឈ្មោះ អាយុ​ប្រហែល​២៣​ឆ្នាំ ត្រូវជា​ប្រពន្ធ​ឈ្មោះ អា​ទី (​គេចខ្លួន​)​។​

​ក្នុងនោះ វត្ថុតាង​ដែល​សមត្ថកិច្ច​ចាប់យក ដាវ​កែច្នៃ​មួ​យ​ដើម​, ស្លាក​លេខ​រថយន្ត ភ្នំពេញ 2AC-1935 មួយ​សន្លឹក និង​កូនសោរ​សម្រាប់​ដោះ​ម៉ូតូ​ចំនួន​មួយ​កំប្លេ​។​

​ជនរងគ្រោះ ឈ្មោះ ទីន តុ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ​បច្ចុប្បន​ភូមិ​សំរោង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​

​សម្ភារៈ​បាត់បង់ កាបូប ពណ៌​ខ្មៅ​មួយ​,​លុយ​ខ្មែរ​ចំនួន ៤ ពាន់​រៀល​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មួយ​, ខ្សែករ​ផ្លាក​ទីន​ទឹក​៣ ទម្ងន់​០៥​ជី មួយ​ខ្សែ និង​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក VIVO ពណ៌​ផ្ទៃមេឃ​។​

​សេចក្តីរាយការណ៍​អោយដឹងថា កាលពី​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​០១ ម៉​៣០​នាទី ជនរងគ្រោះ​មក​យក​ស្ត្រី​រកស៊ី​ផ្លូវភេទ​មិន​ស្គាល់​ឈ្មោះ​ម្នាក់ មុខ​បា ទន្លេសាប ទៅ​ដេក នៅ​ផ្ទះសំណាក់​យីហោ បេ ៩ ផ្ទះ​លេខ​បេ​៩ ផ្លូវ​លេខ​៨៦ ភូមិ​៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ពេល​ចូល​ដល់​ក្នុង​បន្ទប់​ស្ត្រី​នោះ បាន​ឲ្យ​ជនរងគ្រោះ​ចូល​ងូតទឹក​រួច​ចេញ​មក​វិញ ស្រាប់តែ​ស្ត្រី​នោះ​បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ និង​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​រត់​ចេញ​គេចខ្លួនបាត់ ។ ពេលនោះ​ជនរងគ្រោះ​ដើរ​ចេញមកក្រៅ​ដល់​មុខ​ផ្ទះសំណាក់​យីហោ បេ​៩ បាន​ឈរ​សួរនាំ​គេ ខណៈ​នោះ​ជនសង្ស័យ​ឈ្មោះ ជួន បញ្ញា និង​បក្ខពួក​ចំនួន​០៥​នាក់​ទៀត​បាន​ព្រួត​គ្នា​វាយ​លើ​ជនរងគ្រោះ​ខ្លះ​មាន​កាន់​ដាវ​កែច្នៃ​គំរាម​កាប់​មិន​ឲ្យ​ជនរងគ្រោះ​ស្រែក ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ ជួន បញ្ញា បាន​ឆក់​ខ្សែករ​ពី​ជនរងគ្រោះ​បាន​សម្រច​នាំគ្នា​គេច​ខ្លួន​បាត់​អស់ ទើប​ជនរងគ្រោះ​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក​។​

​ក្រោយពី​ទទួល​ពាក្យបណ្តឹង​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ធ្វើការ​ស្រាវជ្រាវ រហូតដល់​វេលា​ម៉ោង​១៥ ម៉​៣០​នាទី ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០ ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ជួន បញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រួម​នឹង​វត្ថុតាង នៅ​ចំណុច​ផ្ទះជួល ផ្លូវ​លេខ​៨៦ ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ នាំមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក ដើម្បី​សាកសួរ​។ ចំណែក​បក្ខពួក​ផ្សេងទៀត​គេចខ្លួន​បាត់​អស់​។​

​ក្រោយពី​សាកសួរ​ជនសង្ស័យ​ឈ្មោះ ជួន បញ្ញា បាន​សារភាព​ថា​ខ្លួន និង​បក្ខពួក​ចំនួន​០៥​នាក់​ទៀត​ពិតជា​បាន​ធ្វើ​សកម្មភាព​ព្រួត​គ្នា​វាយ និង​ដាវ​កែច្នៃ​គំរាម​កាប់​ជនរងគ្រោះ​យក​ខ្សែក កាល់ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​០១ ម៉​៣០​នាទី​ប្រាកដ​មែន​។​

​ជនសង្ស័យ​ឈ្មោះ ជួន បញ្ញា ជា​មុខសញ្ញា​មិន​រាងចាល់ ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​(​ម​១) ចំនួន​០២​លើក ពីបទ​៖​ប្លន់​ម៉ូតូ និង​ឆក់​ទូរស័ព្ទដៃ​។​

​ឆ្លង​តាម​ការ​ធ្វើ​តេស​ន៍​ស្វែងរក​សារធាតុ​ញៀន​លើ​ជនសង្ស័យ​ឈ្មោះ ជួន បញ្ញា ជា​លទ្ធផល គឺ​វិជ្ជមាន (​មាន​សារធាតុ​ញៀន​)​។

​ចំពោះមុខ កំលាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ