ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ដាក់​បទបញ្ជា​ឲ្យ​នគរបាល​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ឡើងវិញ​ដូច​ធម្មតា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​បទបញ្ជា​ឲ្យ​នគរបាល​ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប បន្ដ​ការ​រឹតបន្ដឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ឡើងវិញ​ជា​ធម្មតា ក្រោយ​ផ្អាក​រយៈពេល​១៥​ថ្ងៃ បន្ទាប់​ពី​ផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» ដែល​ជា​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ចូល​ក្នុង​សហគមន៍​ជា​លើកដំបូង​។​

​នាយ​ឧត្តមសេនីយ៍ ហ៊ីម យ៉ាន អគ្គស្នងការ​រង​នគរបាលជាតិ បាន​ថ្លែង​ប្រាប់ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​ថា បន្ទាប់​ពី​ផ្អាក​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ ដោយសារ​ជំងឺ​កូវី​ដ​-១៩​នោះ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បាន​ណែនាំ​ឲ្យ​នគរបាល​ចរាចរណ៍ បន្ដ​ការអនុវត្ត​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ឡើង​វិញ​ដូច​សព្វមួយដង​។​

​នាយ​ឧត្តមសេនីយ៍ ហ៊ីម យ៉ាន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​រយៈពេល​នេះ​ការផ្អាក​គឺ​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០១-១៥ ខែ​ធ្នូ ហើយ​ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​មក ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​នគរបាល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប បាន​ផ្ដើម​អនុវត្ត​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ​ឡើងវិញ រី​ឯ​ខេត្ត​ផ្សេងៗ​ទៀត អត់​មាន​ផ្អាក​ទេ គឺ​អនុវត្ត​រហូតមក​»​។​

​ការ​ចេញ​មក​បញ្ជាក់​ជា​ថ្មី របស់​នាយ​ឧត្តមសេនីយ៍ ហ៊ីម យ៉ាន ក្រោយ​មាន​ការងឿងឆ្ងល់ និង​លើក​ជា​ចម្ងល់​ថា កន្លងទៅ​មាន​ការណែនាំ​ឲ្យ​ផ្អាក ការអនុវត្ត​ច្បាប់​ចរាច​រណ៍ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប រហូត​មាន​ការជូន​ដំណឹង​ថ្មី ប៉ុន្ដែ​មិន​ទាន់​មាន​សេចក្ដីជូនដំណឹង​ផង ស្រាប់តែ​ឃើញ​នគរបាល​ចាប់ផ្ដើម​រឹតបន្ដឹង​ច្បាប់​ចរាច​រណ៍ និង​ផាកពិន័យ​ឡើងវិញ​។​

​គួរ​ជម្រាប​ថា ឆ្នាំ​២០២០​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​ជា​អាទិភាព ជា​ឆ្នាំ​ដែល​ត្រូវ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ឲ្យបាន​ខ្លាំងខ្លា​បំផុត ដើម្បី​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំនួន​អ្នករងរបួស ព្រមទាំង​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅក្នុង​ប្រទេស​កម្ពុជា​។ ការ​រឹតបន្ដឹង​នេះ តាមរយៈ​ការបង្កើន​នូវ​ប្រាក់​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩៕

Filed in: ព័ត៌មានជាតិ