ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​២០២១​របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​រំដួល​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​) ៖ ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម លី ធុជ​ប្រធាន​ក្រុមការងារ​វ​ការងារ​ចុះ​ជួយ​ស្រុក​រំដួល​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​២០២១ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​រំដួល និង​មាន​ការអញ្ជើញ​ចូលរួម​ឯកឧត្តម​អភិបាលរង​ខេត្ត ប្រធាន​/​អនុ​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​តាម​ឃុំ​ទាំង​១០​តំណាង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ក្រុមប្រឹក្សា​ស្រុក​រំដួល​គណៈ​អភិបាលស្រុក​កងកម្លាំង​ប្រដាប់អាវុធ​ស្រុក​តំណាង​ការិយាល័យ​ជុំវិញ​ស្រុក​ក្រុមប្រឹក្សា​ឃុំ​និង​ស្មៀន​ឃុំ​។​

​ឯកឧត្តម លី ធុជ បាន​អបអរសាទរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​និង​លទ្ធផល​ទទួលបាន​របស់​ក្រុមការងារ​ទទួលបន្ទុ​កតាម​ឃុំទាំង​១០​ព្រមទាំង​បាន​ជម្រុញ​ក្រុម​ការងារ​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការដោះស្រាយ​រាល់​សំណូមពរ​និង​កង្វល់​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដោយ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​មន្ទីរ​/​អង្គភាព​ជុំវិញ​ខេត្ត​និង​រដ្ឋបាល​ស្រុក​រំដួល​ជា​ពិសេស​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ការបម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយទាន់​ពេលវេលា​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​តែងតែ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការងារ​ដែល​បាន​យកចិត្តទុកដាក់​និង​ចុះ​មូលដ្ឋាន​ផ្ទាល់​និង​ជា​ប្រចាំដេ​ី​ម្បី​ចូលរួម​ដោះស្រាយ​កង្វល់​សំណើ​និង​សំណូមពរ​របស់​អាជ្ញាធ​រ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​តាមរយៈ​យន្តការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​គោលដៅ​ផ្តល់​នៅ​សុខដុមរមនា​និង​សុភមង្គល​ដល់​សង្គមជាតិ​និង​ប្រជាពលរដ្ឋ​ទាំងមូល​។​

​ជាមួយគ្នានេះ​ផង​ដែរ​ឯកឧត្ដម​បាន​ជម្រុញ​ឲ្យ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​បន្ត​ឆ្លើយតប​បំភ្លឺ​និង​ដោះស្រាយ​រាល់​កង្វល់​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​អោយបាន​សមស្រប​ដោយ​បាន​ស្នើ​ឲ្យ​មន្ទីរ​អង្គភាព​យក​សំណើសុំ​ទាំងនោះ​ដាក់បញ្ចូល​ក្នុង​ផែនការ​អាទិភាព​របស់​ខ្លួន​។​ក្នុង​ឆ្នាំ​២០២០​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​រំដួល​បាន​រៀបចំ​វេទិកា​សាធារណៈ​ចំនួន​៦១​លេីក​និង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​១៦០០​នាក់​៕

Filed in: ព័ត៌មានជាតិ