ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល​ថ្មី នៃ​ខេត្ត​ប៉ៃលិន​, លោកស្រី បាន ស្រីមុំ ជំនួស​លោក ផាន់ ចាន់​ធុល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ក្នុង ពិធី​ប្រកាស​ចូល​កាន់តំណែង​អភិបាល​ថ្មី នៃ​ខេត្ត​ប៉ៃលិន​។​

​សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​២ ដាច់ដោយឡែក​ពីគ្នា ដោយ​តែងតាំង លោកស្រី បាន ស្រីមុំ អតីត​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ជា​អភិបាលខេត្ត​ប៉ៃលិន ជំនួស លោក ផាន់ ចាន់​ធុល ដែល​ត្រូវបាន​ដំឡើង​ជា អនុរដ្ឋលេខាធិការ នៃ​ក្រសួង​មហាផ្ទៃ​។​

​ព្រះរាជក្រឹត្យ​តែងតាំង​អ្នក​ទាំង​ពីរ​នេះ បាន​ធ្វើឡើង​តាម​សំណើ​ទូលថ្វាយ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក ផាន់ ចាន់​ធុល បាន​ឡើងកាន់​តំណែង​ជា​អភិបាលខេត្ត​ប៉ៃលិន ជំនួស លោក កើត សុធា ដែល​ដាក់​ឱ្យ​ចូល​និវត្តន៍ កាលពី​ខែ​មេសា ឆ្នាំ​២០១៨​។ ដោយឡែក លោកស្រី បាន ស្រីមុំ ក៏​បាន​ជាប់​ជា​តំណាងរាស្ត្រ​២​អាណត្តិ​ជាប់​គ្នា នៅ​មណ្ឌល​ប៉ៃលិន ចាប់តាំងពី​ឆ្នាំ​២០១៣​មក​៕

Filed in: ព័ត៌មានជាតិ