ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក សាំ ពិសិដ្ឋ និង​លោក សុខ ពេញវុ​ធ ​ចុះ​ពិនិត្យ​សកម្មភាព​ជួសជុល និង អ៊ុត​កៅស៊ូ​បេទី​មីណ័​រលើ កំណាត់​ផ្លូវ​លេខ​៧៤ ក្រោយ​ពី​ផ្លូវ​នេះ ទទួលរង​ការខូចខាត​ដោយសារ​ទឹកភ្លៀង

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ និង​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​ចុះ​ពិនិត្យ​សកម្មភាព អ៊ុត​កៅស៊ូ​បេទី​មីណ័​រលើ កំណាត់​ផ្លូវ​លេខ​៧៤​ស្រប​គល់​ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងលិច និង​សកម្មភាព​ជួសជុល ធ្វើ​គ្រឹះ​ខាងក្រោម ដើម្បី​ឈាន​ទៅដល់​ការ​អ៊ុត​កៅស៊ូ នៅ​ផ្លូវ​ប៉ាស្ទ័រ ក្រោយ​ពី​ផ្លូវ​នេះ ទទួលរង​ការខូចខាត​ដោយសារ​ទឹកភ្លៀង​។​

​លោក សាំ ពិសិដ្ឋ និង​លោក សុខ ពេញវុ​ធ ក៏​ដូច​ប្រជាពលរដ្ឋ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក ឃួ​ង ស្រេង ដែល​បាន​ផ្តល់​កញ្ចប់​ថវិកា​ផ្ទាល់ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការងារ​ជួសជុល​ផ្លូវ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្រោយ​ជំនន់​ទឹកភ្លៀង ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរ របស់​ប្រជាពលរដ្ឋ ព្រមទាំង​សុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ អ្នកធ្វើ​ដំណើរ​ចំពោះ​ការរំខាន ដោយ​មាន​ការបិទផ្លូវ ឬ​បិទ​ទីតាំង​បណ្តោះអាសន្ន​នៅពេល​ការ​រដ្ឋា​ន​ដំណើរការ​។​

​ក្រោយ​រដូវភ្លៀង ផ្លូវ​ចំនួន​២៩​ខ្សែ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ បាន​ទទួលរង​ការខូចខាត​។ លោក​បន្តថា ក្រោម​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ការដឹកនាំ​ផ្លាល់​ពី​លោក ឃួ​ង ស្រេង ផ្លូវ​ដែល​ខូចខាត​ទាំង​អស់ នឹង​ត្រូវបាន​ជួសជុល​កែលម្អ​ឡើងវិញ ធ្វើឲ្យ​ប្រជាពលរដ្ឋ បាន​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ជំរុញ​ការជួសជុល​ផ្លូវ និង​ពង្រីក​ផ្លូវ​ដំណាលគ្នា​តែម្តង ជាក់ស្តែង​ក្នុង​ខណ្ឌ​ដូនពេញ មាន​ផ្លូវ​លេខ ៧៤,​ផ្លូវ​លេខ​៧២,៧៦, រង្វង់​មូល​កួច​កាណុង និង​កំណាត់​ផ្លូវ​ប៉ាស្ទ័រ ចាប់​ពី​ផ្លូវ លេខ​១១៤ (​ផ្លូវ​ក្រមួនស​) ដល់​ផ្លូវ​ព្រះសីហនុ​ប្រវែង​១៨០០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ​កន្លះ នឹង​ត្រូវ​ធ្វើ​ការជួសជុល​កែលម្អ ដោយ​ធ្វើ​គ្រឹះ​ជាថ្មី និង​ពង្រីក​បន្ថែម​នៅ​កន្លែង​ខ្លះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ