ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

អញ្ជើញ​បិទ​វគ្គ​បណ្តុះបណ្តាល ជំនាញ​បើកបរ​រថយន្ត​ជំនាន់​ទី​២ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ ក្រោមអធិបតីភាព​នាយ​ឧត្តមសេនីយ៍ សៅ សុខា

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ឆ្នាំង​) ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​បើកបរ​រថយន្ត​ជំនាន់​ទី​២ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ​។​

​ក្នុង​ពិធី​នេះ ក៏​មាន​ការចូលរួម​ពី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឧត្តមសេនីយ៍ឯក មេបញ្ជាការរង ឧត្តមសេនីយ៍ នាយសេនាធិការ នាយរង​សេនាធិការ ឧត្តមសេនីយ៍ ស្នងការ នាយក​សាលា​ទាំងពីរ ឧត្តមសេនីយ៍ នាយទាហាន​ជាន់ខ្ពស់ តំណាង​អោយ​ស្ថាប័ន ចំណុះ​ក្រសួង​ការពារជាតិ ចំណុះ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេ​ម​ភូមិន្ទ វរ​សេនីយ៍ សហប្រតិបត្តិការ​បារាំ​ង ប្រចាំ​កម្ពុជា អាជ្ញាធរ​ដែនដី នាយទាហាន នាយទាហានរង មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ យោធា​ចារ្យ និង​សិក្ខាកាម​ជាច្រើន​នាក់​។​

​បន្ទាប់ពី​លោក​វរសេនីយ៍ឯក អ៊ុយ សុធា នាយការិយាល័យ​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឡើង​អាន​របាយការណ៍​វគ្គ​បណ្តុះបណ្តាល បើកបរ​រថយន្ត​ជំនាន់​ទី​២ រួម​មក​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ថ្លែង​នៅ​ចំពោះមុខ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បើកបរ​រថយន្ត​ជំនាន់​ទី​២ របស់​សិក្ខាកាម​ជំនាន់​ទី​៤៤ ដែល​នេះ​ជា​លើក​ទី​២ ដែល​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជុំ​រីករាយ បាន​បញ្ចូល​ជំនាញ បើកបរ​រថយន្ត ទៅ​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់​ថា ដូច​អ្វី​ដែល​យើង​បានដឹង​រួចហើយ ប្រទេស​កម្ពុជា​ទទួលបាន​សុខ​សន្តិភាព​ពេញលេញ​រយៈពេល ២២​ឆ្នាំ​ហើយ សន្តិភាព​នេះ ធ្វើឲ្យ​ប្រទេស​ជាតិ មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។ នៅក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព​នេះ គួរ​ណាស់​ប្រទេស​យើង កាត់បន្ថយ​ពី​ការស្លាប់ រងរបួស ឬ​ការខូចខាត​ទ្រព្យសម្បត្តិ ផ្ទុយ​ទៅ​វិញ​ជា​រៀងរាល់ថ្ងៃ​ចំនួន​គ្រោះថ្នាក់ ស្លាប់​បាត់បង់​អាយុជីវិត របួស​ពិការ និង​ការខូចខាត​ទ្រព្យសម្បត្តិ នោះ​គឺ​ការគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​។​

​ការបង្រៀន​បើកបរ​រថយន្ត ដើម្បី​ឲ្យ​ចេះ​ច្បាប់​ចរាច​រណ៍ គោរព​ក្រមសីលធម៌ និង​ជា​ការរួមចំណែក​ឲ្យ​កាន់​តែ​ជាក់ស្តែង​ថែមទៀត ក្នុងឋានៈ​កងរាជអាវុធហត្ថ​ជា​មន្ត្រី ប្រតិបត្តិ​ច្បាប់ ដែល​មាន​តួនាទី​បង្ខំ​ឲ្យ​មនុស្ស​នៅក្នុង​សង្គម​គោរព​ច្បាប់ ហើយ​ខ្លួនឯង​មាន​ត្រូវ​ដើរតួនាទី ជា​គំរូ​ក្នុង​ការអនុវត្ត​ច្បាប់​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​រំលឹក​បន្ថែមថា មន្ដ្រី​អាវុធហត្ថ​ទាំងអស់ ត្រូវ​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​សកល ជំងឺ​កូវី​ដ​១៩ អនុវត្តតាម​វិធាន​របស់​ក្រសួង​សុខាភិបាល និង​ក្រើនរំលឹក​ជា​ញឹកញាប់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។ នាយ​ឧត្តមសេនីយ៍ បញ្ជាក់ថា កងរាជអាវុធហត្ថ បាន​រួមចំណែក​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច​ដទៃទៀត ក្នុង​ការទប់ស្កាត់​បទ​ល្មើស និង​បង្ក្រាប​បទល្មើស​បាន​ជា​បន្តបន្ទាប់ រក្សា​បាន​សន្តិសុខ ជូន​ប្រទេស​ជាតិ ពិសេស​បាន​ធ្វើ​ជា​សេនាធិការ ជូន​រាជរដ្ឋាភិបាល ក្នុង​ការការពា​រធន​ធាន​ធម្មជាតិ​។​

​ជាមួយ​នោះ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​រំលឹក​បន្ថែម​ដល់​សិក្ខាកាម​ទាំងអស់ ថែទាំ​សុខភាព​ឲ្យបាន​ល្អ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ នូវ​មុខ​វិជ្ជា​បន្តទៀត ត្រូវ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច​តេជោ ហ៊ុន សែន ត្រូវធ្វើ​ជា​គំរូ​ក្នុងការ​ប្រតិបត្តិ​ច្បាប់ ដើម្បី​កសាង​ប្រទេស ជា​ប្រទេស​នីតិរដ្ឋ បន្ត​លើកកម្ពស់​ស្មារតី​ស្រឡាញ់​ជាតិ ស្រឡាញ់​ប្រទេស លះបង់​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ឲ្យ​ច្រើន និង​ទុក​ជាតិ ទុក​ប្រជាជន ឲ្យ​ខ្ពស់​ផលប្រយោជន៍​ខ្លួន​។​

​លោក​ថា អាវុធហត្ថ ជា​កងទ័ព​សូម​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ធ្វើយ៉ាងណា​ឲ្យ​ប្រជាជន ស្រឡាញ់ រាប់អាន ទុកចិត្ត​និង​គោរព ចាត់ទុក​យើង​ជា​កូន ជា​ចៅ ហើយ​យើង​ជា​អ្នកបម្រើ​ឪពុក ម្តាយ​របស់​យើង នោះ​គឺ​ប្រជាជន យើង​ការពារ​ប្រទេស​យើង ប្រជាជន​យើង ការពារ​ច្បាប់ ការពារ​រាជរដ្ឋាភិបាល ការពារ​រដ្ឋធម្មនុញ្ញ ហើយ​ខិតខំ​អត់ធ្មត់​ឲ្យបាន​ច្រើន​បំផុត ដែល​អាច​ធ្វើ​ទៅ​បាន​ចំពោះ​ការ​មិន​យល់ដឹង​របស់​បុគ្គល​ខ្លះ ព្រោះ​ភារកិច្ច​របស់​យើង ការពារ​ប្រជាជន បម្រើ​ប្រជាជន​។​

​ក្នុង​ឱកាស​នេះ​ដែរ នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ អគ្គិសនី​កម្ពុជា អាជ្ញាធរ​ដែនដី​ស្រុក​សាមគ្គី​មានជ័យ ក្រសួង​ការពារជាតិ អគ្គបញ្ជាការ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន សូម​អរគុណ ចំពោះ​ស្ថាប័ន​ចំណុះ​ក្រសួង​ការពារជាតិ អគ្គ​ភស្តុភារ អគ្គ​បច្ចេកទេស នាយកដ្ឋាន​បុគ្គលិក នាយកដ្ឋាន​កិច្ចការ​នយោបាយ​ការបរទេស នាយកដ្ឋាន​យុទ្ធ​សេវា អគ្គ​លេខាដ្ឋាន​ក្រសួងការពារជាតិ ទីចាត់ការ​ហ្វឹកហ្វឺន​អគ្គបញ្ជាការ ដែល​បាន​យកចិត្តទុកដាក់​មកលើ​កម្លាំង​កងរាជអាវុធហត្ថ និង​សូម​ថ្លែងអំណរគុណ ចំពោះ​សហប្រតិបត្តិការ​បារាំង បណ្តា​ប្រទេស​ជា​មិត្ត ដែល​បាន​ផ្តល់​ការគាំទ្រ ចំពោះ​ការកសាង​សមត្ថភាព​បុគ្គលិក កងរាជអាវុធហត្ថ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ