ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម វេង សាខុន បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា សុំ​យោបល់ និង​ផ្ដល់​ធាតុ​ចូល​សំខាន់ៗ​លើ​សេចក្ដីព្រាងច្បាប់​ស្ដីអំពី​”​សភា​កសិឧស្សាហកម្ម​កម្ពុជា​”

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បានឃើញ​សេចក្តីជូនដំណឹង​លេខ ១០៤០ ស​ជណ​.​ក​ឆ ចុះ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២០ របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​ស្តីអំពី “​ការយល់ព្រម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឲ្យ​បង្កើតស​ភា​កសិឧស្សាហកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​”​។
​ទទួលបាន​ការយល់ព្រម​ដ៏​ខ្ពង់ខ្ពស់​នេះ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​សុក្រ ៤​កើត ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ពិភាក្សា សុំ​យោបល់ និង​ផ្តល់​ធាតុ​ចូល​សំខាន់ៗ​លើ​សេចក្តីព្រាងច្បាប់​ស្តីអំពី “​សភា​កសិឧស្សាហកម្ម​កម្ពុជា​” ធ្វើយ៉ាងណា​ឲ្យ សេចក្តីព្រាងច្បាប់​នេះ​មាន​លក្ខណ​សុគត​ភាព ពេញលេញ គ្រប់​ជ្រុងជ្រោយ និង​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ សំដៅ​បម្រើ​ផលប្រយោជន៍​ដ៏​ជាក់លាក់​ដល់​ក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធ​សហភាព សហគមន៍​កសិកម្ម​។​ល​។

​ជាងនេះទៅទៀត សេចក្តីព្រាងច្បាប់​នេះ អាច​ចាត់ទុកបាន​ថា​ជា​វិធានការ​គន្លឹះ និង​ចាំបាច់​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ឲ្យ បាន​សមស្រប ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ស្របតាម​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ដើម្បី​ជម្រុញ​កំណើន​សេដ្ឋកិច្ច ដែល​បាន​ដាក់​ចេញ​កន្លងមក ហើយ​ពិត​ណាស់​យន្តការ​ដោះស្រាយ​បញ្ហា​នេះ សមស្រប​តាម​បរិបទ​នៃ​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ដែល​សមាជិក​សភា​កសិឧស្សាហកម្ម​ត្រូវ​ច្បាម​យក​កាលានុវត្តភាព​នេះ ធ្វើជា​ឱកាស​មាស​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ខ្សែច្រវ៉ាក់​ផលិតកម្មក​សិ​កម្ម ការធ្វើ​អាជីវកម្ម​របស់​ខ្លួន​ឲ្យ​កាន់តែ​រីកចម្រើន បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​កសិករ និង​ទ្រទ្រង់​ខឿង​សេដ្ឋកិច្ច​ជាតិ​។​

​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ ក៏​មាន​វត្តមាន​ឯកឧត្តម​តំណាងឲ្យ​ក្រសួង​ពាណិជ្ជកម្ម លោក​ឧកញ៉ា​អនុប្រធាន​សភា​ពាណិជ្ជកម្ម ឯកឧត្តម​ថ្នាក់ដឹកនាំ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​ឧកញ៉ា អ្នកឧកញ៉ា ដែល​ជា​នាយក​ក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធ សហភាព​សហគមន៍​ដែល​ប្រតិបត្តិកា​រលើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។​

Filed in: ព័ត៌មានជាតិ