ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ម៉ាស់​រាជរដ្ឋាភិបាល​ផ្ដល់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ចំនួន​៣​លាន​ម៉ាស់ គិត​មកដល់ពេលនេះ​អាជ្ញាធរ​បាន​ចុះ​ចែក ជូន​ប្រជាពលរដ្ឋ​ទូទៅ​បាន​២​លាន​ម៉ាស់​ហើយ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ ម៉ាស់​ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំនួន​៣​លាន​ម៉ាស់​នោះ គិត​មកដល់ពេលនេះ​អាជ្ញាធរ​បាន​ចាត់ចែង​ជូន​ទៅ​ថ្នាក់​មូលដ្ឋាន​ចែកជូន​ប្រជាពលរដ្ឋ​ទូទៅ កងកម្លាំងប្រដាប់អាវុធ និង​ប្រជា​សហគម​អស់​ប្រមាណ​២ លាន​ម៉ាស់​ហើយ ។ ចំនួន​ដែល​នៅ​សេសសល់​អាជ្ញាធរ​នឹង​បន្តសកម្មភាព​ចែក​បន្ថែមទៀត​។​

​បើ​តាម​ការបញ្ជាក់​ឱ្យដឹងពី​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េត មាស​ភក្ដី នៅ​ថ្ងៃ​ទី​១៧ ធ្នូ​ឆ្នាំ​២០២០​នេះ​ថា​៖ អាជ្ញាធរ​បាននិងកំពុង​ចាត់ចែង​ផ្ដល់​ម៉ាស់​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ បើ​គិត​មកដល់ពេលនេះ​ម៉ាស់​ប្រមាណ​២​លាន​ហើយ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ផ្ដល់​ឱ្យទៅ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សង្កាត់​ទាំង​១០៥ កងកម្លាំងប្រដាប់អាវុធ ផ្សារ​រដ្ឋ​ចំនួន​២៥​ផ្សារ ប្រជា​សហគម​ន៍​និង​ប្រជាពលរដ្ឋ​ទូទៅ រួម​ទាំង​អ្នកធ្វើដំណើរ​ផងដែរ​។​

​លោក​បាន​បន្ថែមថា សម្រាប់​ម៉ាស់​ដែល​នៅសល់​ប្រមាណ​១​លាន​ម៉ាស់​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បន្ត​ផ្ដល់​ទៅ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​បន្ថែមទៀត ដើម្បី​យក​ទៅ​ចែកជូន​ដល់​ពលរដ្ឋ​នៅតាម​មូលដ្ឋាន ក៏ដូចជា​តាម​សហគមន៍ និង​អ្នកដំណើរ​បន្តទៀត​ដូចដែល​បាន​ធ្វើ​សកម្មភាព​ចែក​កន្លងមក​នោះ​។​

​ខណៈ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​នៅ​មិនទាន់​បិទ​បញ្ចប់​នេះដែរ អ្វី​ដែល​អាជ្ញាធរ​ត្រូវ​បន្ត​ធ្វើ និង​បន្ថែម​កិច្ច​ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​នេះ បើ​តាម​លោក​ម៉េត មាស​ភក្ដី បានបញ្ជាក់​ថា អាជ្ញាធរ និង​ខាង​សុខាភិបាល​នៅ​តែ​ធ្វើការ​រួម​គ្នា​បន្ត​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​បន្ថែមទៀត ដើម្បី​ឱ្យ​ប្រាកដថា ព្រឹត្តិការណ៍​នេះ​អស់អ្នក​ពាក់ព័ន្ធ​ហើយ​។ មួយទៀត​អាជ្ញាធរ​បាន​បន្ត​កិច្ចការ​ហ៊ុមព័ទ្ធ​ទីតាំង​ដែល​ផ្ទុះ​ជំងឺ​-១៩​នេះ និង​ការពារ​បរិវេណ​ទាំងនោះ ហើយ​ការងារ​មួយទៀត គឺ​អាជ្ញាធរ​បន្ត​ចុះ​តាមដាន​ស្រាវជ្រាវ និង​អប់រំ​ផ្សព្វផ្សាយ​តាម​ហាង អាហា​រដ្ឋា​ន នានា និង​ទីតាំង​អាជីវកម្ម​ជា​ដើម ឱ្យ​បន្ត​អនុវត្ត​តាម​វិធាន​សុខាភិបាល និង​ការជូនដំណឹង​នានា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រសិនបើ​មិន​អនុវត្ត​តាម​ទេ អាជ្ញាធរ​នឹង​ផ្អាក​អាជីវកម្ម​ទាំងនោះ​។​

​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់បន្ថែម​ថា ឥឡូវ​នេះ​អាជ្ញាធរ និង​ក្រសួង​សុខាភិបាល​ក៏​កំពុង​បន្ត​រួម​គ្នា​លើ​កិច្ចការ​កសាង​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ អគារ​ធ្វើ​ចត្តា​ឡី​ស័ក និង​ទីតាំង​យក​សំណាក​ជាដើម ដើម្បី​ឆ្លើយតប​គ្រប់​សភាពការណ៍​ចាំបាច់​ណាមួយ ប៉ុន្តែ​កិច្ច​ការ​បន្ត​ទប់ស្កាត់​មិន​ឱ្យ​រីក​រាលដាល​ជា​មុខព្រួញ​ចម្បង​ដដែល​។​

​សូមបញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​កន្លងមក​នេះ បាន​ទទួល​ម៉ាស់​ចំនួន​៣​លាន​ម៉ាស់​ពី​រាជរដ្ឋាភិបាល ដើម្បី​យកមក​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​ការទប់ស្កាត់​មិនឱ្យ​មាន​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ តាម​សហគមន៍ ដែល​ម៉ា​ស់ទាំង​៣​លាន​នោះ មាន​ម៉ាស់​ក្រណាត់​ចំនួន​២​លាន​ជា​ម៉ាស់​ដែល​អាច​បោកគក់​បាន ហើយ​អាច​ប្រើ​បាន​រយៈពេល​ពី​២​ទៅ​៣​ខែ ប្រសិនបើ​អ្នក​ប្រើប្រាស់​ចេះ​ថែទាំ និង​ម៉ាស់​១​លាន​ទៀត​ជា​ប្រភេទ​ម៉ាស់​ពេទ្យ​៕

Filed in: ព័ត៌មានជាតិ