ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

គណកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​សាលា​ក្រៅ បាន​យក​អំណោយ​មនុស្ស​ធ​ម៍​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន​៥២​គ្រួសារ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ប្រភេទ​ព័ត៌មាន​បាន​ឱ្យដឹងថា ៖ កាលពី​ថ្ងៃ​ទី​១៧-១២-២០២០
​ក្រុមការងារ​គណកម្មាធិកា​រ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​សាលា​ក្រៅ បាន​នាំយក​អំណោយ​មនុស្ស​ធ​ម៍​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ខ្វះ​ស្បៀងអាហារ​ចំនួន​៥២​គ្រួសារ នៅក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រុមការងា​រក៍បាន​ផ្សព្វផ្សាយ​អប់រំ ណែនាំ​អំពី​អនាម័យ​ខ្លួនប្រាណ​ជាប់​ជាប្រចាំ គឺ​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត ដើម្បី​ជៀសអោយផុត​ពី​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ ដ៏​កាច​សាហាវ​មួយ​នេះ ។​

ចំណែក​ប្រជាពលរដ្ឋ ដែល​រស់នៅ​នៅក្នុង​ភូមិ​ខាងលើ​មាន​ការសប្បាយ​រីករាយ​ក្នុង​ចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ទទួលបាន​អំណោយ​សប្បុរសធម៌​ពី​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​សាលា​ក្រៅ ។
ជាមួយគ្នា​នោះ​ដែរ ពួកគាត់ ក៍​បាន​ថ្លែង​អំណរ អរគុណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ខ្វះខាត​ស្បៀងអាហារ ហើយក៏​សូម​ជូនពរ​ដល់​លោកជំទាវ និង​ក្រុមគ្រួសារ ព្រមទាំង​ក្រុមការងារ​ទទួលបាន​ជោគជ័យ​គ្រប់​ភារៈកិច្ច​ផងដែរ ៕

Filed in: ព័ត៌មានជាតិ