ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឧត្តមសេនីយ៍ឯក ស ថេត ទទួលបាន​អំណោយ​ជា​ម៉ាស់ ម៉ាស៉ីន​សម្លាប់​មេរោគ និង​ទឹក​អាល់កុល​ពី​វិនិយោគិន​ជប៉ុន សម្រាប់​ចែក​ជូន​កងកម្លាំង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ទទួលបាន​អំណោយ​ជា​ម៉ាស់ ម៉ាស៉ីន​សម្លាប់​មេរោគ​នៅ​លើ​ឯកសារ និង​ទឹក​អាល់​កុល ព្រមទាំង​សម្ភារ​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូវី​ដ​-១៩ ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ​។​

​អំណោយ​ទាំងអស់​នេះ ជា​ការ​ផ្ដល់​ជូន​ពី​លោក Tani Shunji នាយក​ក្រុមហ៊ុន អចលនទ្រព្យ Tanichu Assment Co.,Ltd. តាមរយៈ​លោក​ឧត្តមសេនីយ៍ទោ ហួ​ម តាំង​ហឿត ទីប្រឹក្សា​សម្ដេច​ក្រឡាហោម ស ខេង និង​ជា​អនុប្រធាន​នាយកដ្ឋាន​ន​គរ​បាល​ព្រហ្មទណ្ឌ​។​

​ក្នុងនោះ លោក​ឧត្តមសេនីយ៍ទោ ហួ​ម តាំង​ហឿត និង​លោកស្រី ហួ​ម ពិសី អាជីវករ​លក់​គ្រឿងអលង្ការ​ជប៉ុន បាន​ឧបត្ថម្ភ​នូវ​អំណោយ​ផ្ទាល់ខ្លួន ជា​ម៉ាស់ ចំនួន​១​ម៉ឺន​ម៉ាស់ និង​លុយ​១,២០០​ដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុង​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។ សរុប​សម្ភារ​ដែល​ឧបត្ថម្ភ​ជូន ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ឱកាស​នេះ មាន​ម៉ាស​ចំនួន​២៥,០០០​ម៉ាស​, អាល់​កុល​៥០​កាន ស្មើនឹង​១,៥០០​លីត្រ និង​ម៉ាស៉ីន​សម្លាប់​មេរោគ​លើ​ឯកសារ ចំនួន​១០​គ្រឿង​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក Tani Shunji បាន​កោតសរសើរ​ដល់​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេត ដែល​បាន​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​បាន​យ៉ាង​ល្អប្រសើរ ដែល​បង្ក​លក្ខណៈ​ឲ្យ​វិនិយោគិ​នបរទេស មក​វិនិយោគ​នៅ​កម្ពុជា​បាន​ដោយ​គ្មាន​ក្ដី​ព្រួយបារម្ភ និង​មាន​ទំនុកចិត្ត​។​

​លោក Tani Shunji បាន​អះអាង​ទៀតថា ដោយសារ​តែ​ពិភពលោក ក៏​ដូចជា​ប្រទេស​កម្ពុជា កំពុង​ជួប​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ធ្វើឲ្យ​អ្នកវិនិយោគិន​មិនសូ​វ​មក​បណ្ដាក់ទុន​នោះទេ ប៉ុន្ដែ​លោក​ជឿជាក់ថា នៅពេល​វិបត្តិ​នេះ​ត្រូវបាន​បិទ​បញ្ចប់ វិនិយោគិន​បរទេស ពិសេស​វិនិយោគិន​ជប៉ុន នឹង​មក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ជាក់​ជាមិនខាន​។​

​ជាមួយគ្នា​នោះ លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​គូសបញ្ជាក់ថា បញ្ហា​សន្ដិសុខ សណ្ដាប់ធ្នាប់ នៅក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ អាច​រក្សា​បាន​យ៉ាង​ល្អប្រសើរ ក៏​ដោយសារ​មាន​ការណែនាំ និង​អនុវត្ត​តាម​អនុសាសន៍​យ៉ាង​ម៉ឺងម៉ាត់​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​

​ចំពោះ​អំណោយ​នៅថ្ងៃនេះ លោក​ឧត្តមសេនីយ៍ឯក ស ថេត ជំនួស​មុខ​ឲ្យ​កងកម្លាំង​ទាំងអស់​នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់ជំនួយ​ទាំងអស់ ហើយ​លោក​អះអាងថា សម្ភារ​នេះ​នឹង​យក​ទៅ​ប្រគល់ជូន​មន្ដ្រីនគរបាល​ទាំងអស់ ដើម្បី​ប្រើប្រាស់​ការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​-១៩ ហើយ​ខ្លះ​ទៀត នឹង​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ