ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បន្ត​ការស៊ើបអង្កេត លើ​ករណី​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ចូល​ពី​ថៃ​មក​កម្ពុជា ឈាន​ទៅ​ចាប់ខ្លួន​បណ្តាញ ០៣​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ១០ គីឡូក្រាម បន្ថែមទៀត នៅ​ក្រុង​ប៉ោយ​ប៉ែត​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។​

​កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ២:៤០​នាទី​ជិត​ភ្លឺ កម្លាំង​ជំនាញ (​ក​៩)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី យិន បញ្ញា​រិទ្ធ នាយករង​មន្ទីរ និង លោក​វរសេនីយ៍ឯក ដុស​វណ្ណា សុ​វឌ្ឍន​: នាយការិយាល័យ ព្រមទាំង​មាន​ការសម្របសម្រួល ពី​លោក អ៊ុំ សុ​ភ័ក្តិ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចូល​ពី​ថៃ​មក​កម្ពុជា នៅ​ចំណុច​ក្បែរ វិមាន​ឈ្នះ​ឈ្នះ ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខ័ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
☆​លទ្ធផល​:
​ក​-​ចាប់ខ្លួន​:​ជនសង្ស័យ ០១​នាក់​:
-​ឈ្មោះ សុ​រ​:​ឆៃ ខាំ​កែវ​(SURACHAI KHAMKAEW) ហៅ នឹង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ ថៃ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ថៃ លេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២ ។​
​ខ​-​វត្ថុតាង​ចាប់​យក​បាន :
-​សារធាតុ​ញៀន ប្រភេទ​ម៉េតំ​ហ្វេ​តា​មីន​ICE ៥០​កញ្ចប់​ធំ ទម្ងន់​ប្រមាណ ៥០​គីឡូក្រាម និង​
៨០,២៤ ក្រាម​។​
-​រថយន្ត​ធុន LEXUS៤៧០ ព៌ណ​ទឹកមាស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2M-7875​។​
​កម្លាំង​ជំនាញ​យើង​បន្ត​ការស៊ើបអង្កេត ដោយ​ស្រាវជ្រាវ​រក​មុខសញ្ញា​ពាក់ព័ន្ធ លុះ​នៅ​ថ្ងៃទី ១៥ ខែ​ធ្នូ ឆ្នាំ ២០២០ នៅវេលា​ម៉ោង ១៩:១៥​នាទី កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​៩) សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេស និង​កម្លាំង ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ មានជ័យ ដោយ​មាន​ការ​សម្រប សម្រួល​ពី​លោក អ៊ុំ សុ​ភ័ក្តិ ព្រះរាជអាជ្ញារង​(​រាជធានី​ភ្នំពេញ​) និង ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បន្ត​ឈាន ទៅ​បង្ក្រាប​បាន​បណ្តាញ​ខ្សែ​រយៈ នៅ​ចំណុច​តាម​បណ្តោយ ផ្លូវ​ជិត​ផ្សារ​អគ្គ​មុខ​បេន​ឡានក្រុង ស្ថិតក្នុង ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លទ្ធផល​ដូចខាងក្រោម ៖
​ក​-​ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់​:
១-​ឈ្មោះ សេង ដាលីន​សិដ្ឋ ហៅ ចិន ភេទ​ប្រុស កើត ១៩៨០ ជនជាតិខ្មែរ (​ទើប​ចេញពី​ពន្ធនាគារ​)
២-​ឈ្មោះ ហុង យៀង ហៅ ទី យៀង ភេទ​ស្រី កើត ១៩៧៥ ជនជាតិ ខ្មែរ​
៣-​ឈ្មោះ ឯល ហ្វា​យុ ហៅ ហុង ម៉េង​សឺ ភេទ​ប្រុស កើត ២០០៥ ជនជាតិ ខ្មែរ ។​
​ខ​-​វត្ថ​តាង​ចាប់យក​: គ្រឿងញៀន​សរុប​ទម្ងន់ ៨ គ​.​ក្រ ៧១៥,៦៧ ក្រាម​
១-​មេតំ​ហ្វេ​តា​មីន​(ICE) ៥៦៨៥,៧២ ក្រាម​
២-​មេតំ​ហ្វតា​មីន​(WY) ៣៨៤,៨៧ ក្រាម​
៣-​ហេ​រ៉ូ​អ៊ីន ៣២២,៣៨ ក្រាម​
៤-​អ៊ិច​ស្តា​ស៊ី ១៦៣៥,១៥ ក្រាម​
៥-​កេតា​មីន ៦៧២,៩៧ ក្រាម​
៦-​នី​មេ​តា​ហ្សេ​ប៉ាម ១៤,៥៨ ក្រាម​

​ដោយឡែក​សារធាតុ​មិន​ច្បាស់លាស់ ៩០២៨,៦៣ ក្រាម ។​
​អាវុធខ្លី ចំនួន ១ ដើម ម៉ាក Glock ។​
​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ចាប់​យក​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំ រឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ