ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អនុញ្ញាត​ឲ្យ​អនុព័ន្ធ​យោធា​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ដែល​ទើប​ចប់​អាណត្តិ ចូលជួប​សម្តែង​ការគួរសម និង ជម្រាបលា​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានអនុញ្ញាត​ឲ្យ​លោក​វរសេនីយ៍ឯក ភូ​ល បា​តា ( Paul Barta ) នាយការិយាល័យ​អនុព័ន្ធយោធា​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ដែល​ទើប​ចប់​អាណត្តិ ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​។​

​ក្នុង​ជំនួប​ដែល​បាន​ធ្វើឡើង​នៅ​អគ្គបញ្ជាការដ្ឋាន លោក​វរសេនីយ៍ឯក ភូ​ល បា​តា បាន​ជម្រាបជូន​នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ អំពី​សកម្មភាព​ការងារ​រយៈពេល ៣ ឆ្នាំ នៅ​កម្ពុជា ដែល​ផ្តោតជាសំខាន់​លើ​ការជួយ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ភាសា​អង់គ្លេស កិច្ចសហការ​ជួសជុល​គ្រឿង​ម៉ាស៊ីន​របស់​កងទ័ពជើងទឹក និង​ការរៀបចំ​តាក់តែង​សៀវភៅ​ស​ការពារជាតិ​។​

​លោក​វរសេនីយ៍ឯក ភូ​ល បា​តា បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ផ្តល់​ការគាំទ្រ និង​កិច្ចសហកា​រលើ​គ្រប់ផ្នែក ធ្វើឲ្យ​ការ​បំពេញ​បេសកកម្ម​ការ​ទូត​របស់​លោក​ទទួល​បាន​ជោគជ័យ​។​

​ក្នុង​កិច្ច​ឆ្លើយតប នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​គូសបញ្ជាក់​ពី​កិច្ចទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​-​អូស្ត្រាលី ដែល​កើតមាន​តាំងពី​ឆ្នាំ​១៩៥២ ហើយ​ជា​បន្តបន្ទាប់​ប្រទេស​ទាំង​ពីរ​តែង​បាន​ចូលរួម​ជួយ​គ្នា​ទាំង​លើ​ក្របខណ្ឌ​អន្តរជាតិ ទាំង​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន ជាពិសេស​កម្ពុជា​-​អូស្ត្រាលី មាន​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង កងទ័ព​អូស្ត្រាលី ដែល​បាន​ចូលរួមចំណែក​ជាមួយ​អង្គការ​សហប្រជាជាតិ ក្នុង​ការស្វែងរក​សន្តិ​ភាព​នៅ​កម្ពុជា ក្នុង​នោះ​ក្រោយ​បញ្ចប់សង្គ្រាម​ឆ្នាំ​១៩៩២ អូស្ត្រាលី​បាន​ជួយ​ជ្រោមជ្រែង​លើ​ច្រើន​វិស័យ ដូចជា​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​សុខាភិបាល កសិកម្ម មីន អភិបាលកិច្ច​ល្អ​។ ល​។ ហើយ​ថ្មីៗ​នេះ​បាន​ផ្តល់​ជា​អំណោយ​មនុស្សធម៌​ជួយ​ដល់​ដល់​ជនរងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ និង​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជា​បន្តបន្ទាប់​ជា​រៀងរាល់ឆ្នាំ​សម្រាប់​ជួយ​ស្តារ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា​។​

​ពាក់ព័ន្ធ​លើ​វិស័យ​យោធា នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ គូសបញ្ជាក់​ពី​កិច្ចសហការ​ល្អ​រវាង​ក​ង​ទ័ព​ប្រទេស​ទាំង​ពីរ ក្នុងនោះ​កត្តា​សំខាន់​គឺ​ការផ្លាស់ប្តូរ​ពត៌មាន​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួយ​បណ្តុះបណ្ដាល​ធនធានមនុស្ស​ក្នុង​កងយោធពល​ខេមរភូមិន្ទ ការជួយ​រៀបចំ​សៀវភៅ​ស​ការពារជាតិ ក៏ដូចជា​ការផ្លាស់ប្ដូរ​ទស្សនកិច្ច និង​ការធ្វើ​សមយុទ្ធ​រួមគ្នា​ជាដើម​។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​សម្តែង​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា ទៅ​ថ្ងៃ​អនាគត អូស្ត្រាលី​នៅតែ​ជា​មិត្ត​របស់​កម្ពុជា និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​យូរអង្វែង​៕

Filed in: ព័ត៌មានជាតិ