ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ ទប់ស្កាត់​នៃ​ជំងឺ​កូវី​ដ​-19 ខណ​:​ជ​ម្ងឹ​នេះ​មិន​ទាន់​ផុតរលត់​នៅឡើយ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ដោយសារ​មាន​ការចង្អុលបង្ហាញ​ពី​សំណាក់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន រហូតមក​ដល់​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០ គេ​សង្កេតឃើញ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​សស្រាក់​ស ស្រាំ ម្នីម្នា បន្ត​ចុះ​ធ្វើការ​ផ្សព្វផ្សាយ អំពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-19 ដែល​ជា​ជម្ងឺឆ្លង​ដ៏​គួរឱ្យ​ភ័យ ខ្លាច និង​ណែនាំ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​ប្រជាពលរដ្ឋ រស់នៅ​តាម​ភូមិ និង​ទីប្រជុំជន ក្នុង​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ៖ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ទូទាំង​ខេត្ត​ប៉ៃលិន ក៏​ដូចជា​ក្នុង ក្រុងប៉ៃលិន មាន​ការយល់ដឹង កាន់តែច្បាស់ អំពី​របៀប​ថែរក្សា​សុខភាព កុំឱ្យ​មាន​ការឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូវី​ដ​១៩ នៅក្នុង​សហគមន៍ ទើប​ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន ទទួលបាន​ការណែនាំ​ពី​សំណាក់​លោក ជំទាវ បណ្ឌិត បាន ស្រីមុំ បាន​ដឹកនាំ​ក្រុមការងារ បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ​ទប់ស្កាត់​នៃ​ជំងឺ​កូវី​ដ​-19 នៅតាម​មូលដ្ឋាន​របស់​ខ្លួន ក៏ដូចជា​ទូទាំង​ខេត្ត ។

​ប្រភព​បន្តទៀតថា ដរាបណា​ជម្ងឺ Covid-19 នេះ នៅ​មិនទាន់​ផុតរលត់​ពី​ក្នុងប្រទេស​កម្ពុជា​នៅឡើយ ក្រុមការងារ​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន ខិតខំ​ប្រឹងប្រែង ចុះ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​នានា មាន​ការយល់ដឹង​កាន់តែច្បាស់ ដោយ​ត្រូវ​លាងដៃ​ជាង​មួយ​នឹង​សាប៊ូ ទឹក​អាល់កុល ឬ​ជែល ហើយ​ត្រូវ​ពាក់​ម៉ាស​ពេល​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​ជាដើម ។ លើសពីនេះ ក្រុមការងារ ក៍​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅក្នុង​ទីប្រជុំជន ក៏ដូចជា​តំបន់​ដាច់​ស្រ យា​ល ដើម្បី​ជៀសវាង​ការ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បើកបរ​ម៉ូតូ ឬ​រថយន្ត បណ្តាល ឱ្យ​រងរបួស ឬ​បាត់បង់​អាយុជីវិត​ជាយ​ថ​ហេតុ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ