ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​រដ្ឋមន្ត្រី ថោង ខុន បញ្ជា​ឱ្យ​ថ្នាក់ដឹកនាំ​ក្រសួង​-​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ទាំង​២៥ បន្ត​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​កែសម្រួល​បែបបទ​ការអនុវត្ត​ការងារ​តាម​គន្លង​ថ្មី​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ខណៈ​ដែល​ស្ថានភាព​ជំងឺ​កូវី​ដ​១៩ នៅ​កម្ពុជា​មិនទាន់​មាន​ភាព​ស្រាក់​ស្រា​ន​នៅឡើយ​នោះ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​បញ្ជា​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​ក្រសួង​ទេសចរណ៍ ព្រមទាំង​មន្ទីរ​ទេសចរណ៍​ទាំង ២៥ រាជធានី​-​ខេត្ត ត្រូវ​បន្ត​យកចិត្តទុកដាក់​ជា​ប្រចាំ ក្នុង​ការចុះពង្រឹង តាមដាន និង​កែសម្រួល​បែបបទ​នៃ​ការអនុវត្ត​ការងារ​តាម​គន្លង​ថ្មី​។​

​ការកែសម្រួល​បែបបទ នៃ​ការអនុវត្ត​ការងារ​តាម​គន្លង​ថ្មី​នេះ រួមមាន​៖
១៖ បន្ត​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅ​តាម​គោលដៅ និង​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ នៅ​ទូទាំង​រាជធានី​-​ខេត្ត​ទាំង ២៥ ដើម្បី​ចូលរួម​បង្ការ​-​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។​
២៖ ណែនាំ​ឱ្យ​ផ្នែក​ជំនាញ​សិក្សា​បង្កើន និង​ពង្រឹង​ផលិតផល​ទេសចរណ៍ ពិសេស​ទេសចរណ៍ តាម​បែប​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ ដែល​អាច​នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី នៅក្នុង​ដំណាក់កាល​វិបត្តិ​ជំងឺ​កូវី​ដ​១៩​។​
៣៖ ត្រៀម​រៀបចំ​ជា​បណ្ដើរៗ​នូវ​ចលនា​ទេសចរណ៍ ដែល​អាច​បន្ត និង​ត្រលប់​មកវិញ​បាន បន្ទាប់​ពី​ពិភពលោក​ទទួលស្គាល់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវី​ដ​១៩​ជា​ផ្លូវការ ខណៈ​អង្គការ​សុខភាព​ពិភពលោក បង្ហាញ​សុទិដ្ឋិនិយម​ថា អាច​នឹង​មាន​វ៉ាក់សាំង​ទទួលស្គាល់​ជា​ផ្លូវការ នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២១​។​
៤៖ ពង្រឹង​ការអនុវត្ត​កិច្ចការ រដ្ឋបាល​គ្រប់គ្រង​មន្ត្រីរាជការ ដោយ​បញ្ចូល​បែបបទ​នៃ​ការអនុវត្ត​គន្លង​ថ្មី ពោល​គឺ​មន្ត្រីរាជការ​ទាំងអស់​ត្រូវ អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការពាក់​ម៉ាស់ រៀង​រាល់​ម៉ោង​ធ្វើការ រក្សា​គម្លាត​សុវត្ថិភាព ចេញ​ចូល​ត្រូវ​វាស់​កម្ដៅ និង​ត្រូវ​បាញ់​អាកុល​ជានិច្ច ហើយ​ត្រូវ​តាមដាន​អា​ការៈខ្លួន​ឯង ប្រសិនបើ​មាន​ជំងឺ​ផ្ដាំ​សាយ ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​អ្នក​ដទៃ ឬក៏​មាន​សញ្ញា​សង្ស័យថា មាន​ជំងឺ​កូវី​ដ​១៩ ត្រូវ​ទៅ​ធ្វើ​តេស្ត​យក​សំណាក និង​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល ១៤ ថ្ងៃ ឬ​ស្វែងរក​ការព្យាបាល​ជាដើម​។​
៥៖ ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅ​តាម​គោលដៅ​ទេសចរណ៍​ទូទាំង ២៥ រាជធានី​-​ខេត្ត ពិសេស​មូលដ្ឋាន​អាជីវកម្ម​ខ្នាត​តូច ដែល​បច្ចុប្បន្ន​សង្កេតឃើញ​ថា ភាគច្រើន​ជា​ប្រភេទ​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ក្នុងស្រុក​លក្ខណៈ​គ្រួសារ​។ ត្រង់​ចំណុច​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​បង្កើត​ក្រុមការងារ​ថ្នាក់​ក្រសួង​បន្ថែម ដើម្បី​ចុះ​ជួយ​ជំរុញ​ការអនុវត្ត​នេះ ដល់​មូលដ្ឋាន​ថ្នាក់ក្រុង​-​ស្រុក និង​ស្នើសុំ​កិច្ចសហការ​ពី​រដ្ឋបាល​ថ្នាក់​ក្រុង​-​ស្រុក​ក្នុង​ការអនុវត្ត​កិច្ចការ​នេះ​។​

​ការ​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ខែ ក្នុង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍ នា​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០​។​

​សូមជម្រាបថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២០ លទ្ធផល​ការងារ​ចុះ​វាយតម្លៃ និង​ផ្តល់​ឡាប៊ែល​បញ្ជាក់ ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទូទាំង​ប្រទេស​សរុប​ចំនួន ១,៤១៦ ទីតាំង ក្នុងនោះ​រួមមាន សេវាកម្ម​សណ្ឋាគារ​អនុវត្ត​បាន​ចំនួន ២៦៧ ទីតាំង សេវាកម្ម​ផ្ទះ​ភ្ញៀវ​អនុវត្តបាន​ចំនួន ៤២៧ ទីតាំង សេវាកម្ម​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទេសចរណ៍​អនុវត្ត​បាន​ចំនួន ៥៨៩ ទីតាំង សេវាកម្ម​រមណីយដ្ឋាន​ទេសចរណ៍​អនុវត្ត​បាន​ចំនួន ៤១ ទីតាំង សេវាកម្ម​សហគមន៍​ទេសចរណ៍​អនុវត្ត​បាន​ចំនួន ១៨ ទីតាំង សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក​អនុវត្ត​បាន​ចំនួន ៦០ ទីតាំង សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវគោក​អនុវត្ត​បាន​ចំនួន ៣ ទីតាំង និង​សេវាកម្ម​ការី​ទេសចរណ៍​ក្នុងស្រុក​អនុវត្ត​បាន​ចំនួន ១១ ទីតាំង​៕

Filed in: ព័ត៌មានជាតិ