ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពត អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់ ខណៈ​ភាគី​ម្ខាង​ធ្វើបណ្តឹង​ទៅ​ស្ដាប័ន​ច្បាប់​ឲ្យជួយ​ដោះស្រាយ ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​ដីធ្លី នៅ​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ លោក កែម មុនី​វណ្ណ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​/​ខេត្ត​កំពត បាន​ធ្វើ​ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​កំពត ដោយ​ប្តឹង​ឈ្មោះ សែម សឿន , លោក ឈុន សាវឿន ,​លោក ជឹម វុទ្ធី និង​បក្ខពួក ក្រោម​ការចោទប្រកាន់ថា បាន​ប្រើ​អំណាច​មក​រំលោភ​យក​ដីធ្លី​របស់​លោក ដែល​កំពុង​កាន់កាប់​អាស្រ័យ​ផល​នា​ពេល​សព្វថ្ងៃ​នេះ​។​

​ការដាក់​ពាក្យបណ្តឹង​នេះ ធ្វើឡើង​បន្ទាប់​ពី​លោក សែម សឿន ដែល​មាន​តួនាទី​ជា​មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​កំពត និង​បក្ខពួក​ជាច្រើន​នាក់ បាននាំគ្នា​ទៅ​កាប់ និង​ដុត​បំផ្លាញ​ដំណាំ ព្រមទាំង​យក​បង្គោល​ថ្ម​ទៅ​ព័ទ្ធរបង​យក​ដី​របស់​ខ្លួន​។​

​នៅក្នុង​ពាក្យបណ្តឹង​របស់​លោក កែម មុនី​វណ្ណ ដែល​ប្តឹង​ទៅ​សាលាដំបូង​ខេត្តកំពត កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២០ បាន​រៀបរាប់​ថា “​ឈ្មោះ សែម សឿន​, ឈុន សារឿ​ន​, ជឹម វុទ្ធី និង​បក្ខពួក​” ដែល​បាន​ប្រើ​អំណាច​រំលោភ​បំពាន​ដី​របស់​ខ្ញុំបាទ គឺ​ស្ថិតនៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ក្នុង​បណ្តឹង​ដដែល​បាន​បញ្ជាក់បន្ថែម​ថា កាលពី​ថ្ងៃ​ទី ០៩-១០ ខែ​ធ្នូ ឆ្នាំ​២០២០ ឈ្មោះ សែម សឿន មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​កំពត បាន​បញ្ជា​ឲ្យ​កម្មករ​ចំនួន​០៤​នាក់ ទៅ​កាប់​បំផ្លាញ​ផលដំណាំ​នៅលើ​ទីតាំង​ដី​របស់​លោក (​ដី​នេះ​មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​) ដោយ​ពេលនោះ ទោះបី​លោក​(​កែម មុនី​វណ្ណ​) ខំប្រឹង​រារាំង​សុំ​ឲ្យ​ផ្អាក​សកម្មភាព​យ៉ាងណាក្តី ក៏​ឈ្មោះ​នេះ​មិន​ព្រមស្តាប់ ដោយ​អាង​អំណាច​រំលោភ​បំពាន​មកលើ​ខ្លួន​ដែល​ជា​ម្ចាស់​ដី​ស្រប​ច្បាប់​ពិត​ប្រាកដ​ទៅវិញ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ លោក សែម សឿន មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​កំពត​បាន​បកស្រាយ​ថា ក្នុងនាម​លោក​ជា​មន្ត្រី​កងកម្លាំង​ម្នាក់ លោក​មិន​បាន​ប្រើ​អំណាច​ទៅ​វាទ​យក​ដី​របស់​ពលរដ្ឋ​នោះ​ទេ​។​ចំពោះ​ដី​ដែល​លោក​ឲ្យគេ​កាប់ឆ្កា​រនេះ គឺជា​ដី​ដែល​លោក​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​កាលពី​ឆ្នាំ​២០០៨ ហើយ​ដី​នេះ​លោក​បាន​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង​តាំងពី​ឆ្នាំ​២០១៤​មក​ម្លេះ ដូច្នេះ​លោក​គ្មាន​ពាក់ព័ន្ធ​អ្វី​ទៀត​ឡើយ​។​

​សូម​រម្លឹកថា នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភ​: ឆ្នាំ​២០២០ ឈ្មោះ កែម មុនី​វណ្ណ ជា​ម្ចាស់​ដី​ទំហំ​៤​ហិកតា​(៤០០០០ ម៉ែត្រការ៉េ​) បាន​ដាក់ពាក្យ​ទៅ​រដ្ឋបាល​ខេត្ត​កំពត ដើម្បី​ស្នើសុំ​វាស់វែវ និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​នៅលើ​ទីតាំង​ដី​របស់​ខ្លួន ហើយ​រដ្ឋបាល​ខេត្ត​ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ទៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ពិនិត្យ​និង​រាយការណ៍ តាមរយៈ​លិខិត​លេខ ៤៣៤/២០ ចុះ​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០២០​។​

​សរុប​មក​វិញ ក្នុង​សាលា​កប​ត្រ​ព័ត៌មាន​មួយ​ដែល​ទទួលស្គាល់​ពី​មេឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត បានបង្ហាញ​ថា ឈ្មោះ កែម មុនី​វណ្ណ ពិតជា​មាន​ដីធ្លី​នៅ​ទីតាំង​ខាង​លើ​ទំហំ​៤០០០០ ម៉ែត្រការ៉េ ដែល​គាត់​បាន​កាន់កាប់​អាស្រ័យ​ផល តាំងពី​ឆ្នាំ​១៩៩៣ ដែល​ជា​អំណោយ​ដី​រដ្ឋ ជា​ប្រភេទ​ដី​កសិកម្ម​ពិតប្រាកដ​មែន​។​

​ជុំវិញ​រឿងរ៉ាវ​ដដែល​នេះ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ លោក កែម មុនី​វណ្ណ ក៏​បាន​ធ្វើ​ពាក្យបណ្តឹង​រក្សា​ការពារ​មួយច្បាប់​ទៀត ដាក់​ជូន​លោក​ប្រធាន​សាលាដំបូង​ខេត្ត​កំពត ដើម្បី​ជួយ​ចាត់វិធានការ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ