ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់ ពី​លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បាន​ឲ្យ​ការិយាល័យ និង​ផ្នែក​ជំនាញ​គ្រឿងញៀន ក្រុង​ប៉ោយប៉ែត ចុះ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​(​ក​៩)

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​) ÷​កាលពី​ថ្ងៃ​អង្គារ៍ ១​កើត ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ២៥៦៤ ត្រូវ​នឹ ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ ២០២០ ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់ ពី​លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឱ្យ​ការិយាល័យ​និង​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន ក្រុង​ប៉ោយប៉ែត ចុះ​សហការ​ជាមួយ​កម្លាំង ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​(​ក​៩) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី យិន បញ្ញា​រិទ្ធ នាយករង​មន្ទី​ប្រឆាំង​គ្រឿងញៀន និង​ដោយ​មាន​ការដឹកនាំ​សម្របសម្រួល​ពី​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ជា​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ស្រី​១​នាក់ មានឈ្មោះ​៖
១-​ឈ្មោះ ទ យ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ​
២-​ឈ្មោះ ហ ម៉ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ​
៣-​ឈ្មោះ ស ដល​ស ហៅ​ចិន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ​

​យើង​បាន​សហការ​ឈាន​ត្រួតពិនិត្យ និង​ឆែកឆេរ​ស្វែងរក​វត្ថុតាង​ទាំង​ពីរ​ទីតាំង​ខាងលើ​
+​ទី​តាំងទី​១ ចំណុច​ផ្ទះជួល​របស់​ឈ្មោះ ទី យៀង ភេទ​ស្រី ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​
-​វត្ថុតាង​ចាប់​យក​មាន​: ចំនួន​២(​ពីរ​)​វ៉ា​លី សង្ស័យ​សារធាតុ​ញៀន មិនទាន់​រាប់​ចំនួន​ច្បាស់លាស់​។​
+​ទី​តាំងទី​២ ចំណុច​បន្ទប់​ជួល​របស់​ឈ្មោះ សេង ដា​លី​សិទ្ធ ភេទ​ប្រុស ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​
-​សម្ភារៈ​វត្ថុ​តាង​ចាប់​យក​មានៈ ចំនួន​១​កេស​ដែក សង្ស័យ​សារធាតុ​ញៀន មិនទាន់​រាប់​ចំនួន​ជាក់លាក់​។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង​ខាងលើ យើង​បាន​យកមក​ធ្វើ​តាម​នីតិវិធី​នៃ​ច្បាប់ ។​

​សូម​បងប្អូន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការការពារ​ប្រឆាំង​ជំងឺ​កូវី​ដ​_១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ។​
​សូម​អរគុណ​!

Filed in: ព័ត៌មានជាតិ