ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

គណ​:​កម្មា​ធិ​ការ ស​.​ស​.​យ​.​ក​. រាជធានី ខេត្ត ប្រជុំ​តាម​ប្រព័ន្ធ​វី​ដេរ​អូ ស្តីពី ” បច្ចុប្បន្នភាព​ការអនុវត្ត​យុទ្ធនាការ​បញ្ជ្រៀប​ការយល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូវី​ដ​១៩ ដល់​ប្រជាពលរដ្ឋ​កម្ពុជា “

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ នៅ​ការិយាល័យ ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ស​.​ស​.​យ​.​ក​.​ខេត្ត និង​មូលដ្ឋាន ឃុំ​-​សង្កាត់​ទាំង​៨ ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​គណ​:​កម្មា​ធិ​ការ ស​.​ស​.​យ​.​ក​. រាជធានី ខេត្ត ស្តីពី ” បច្ចុប្បន្នភាព​ការអនុវត្ត​យុទ្ធនាការ​បញ្ជ្រៀប​ការយល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​កូវី​ដ​១៩ ដល់​ប្រជាពលរដ្ឋ​កម្ពុជា ” របស់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​យុទ្ធនាការ​ដែល​បាន​អនុវត្ត​កន្លង​មក និង​រក​វិធី​ដាក់​ផែនការ​អនុវត្ត​បន្ត ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ៖ ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​សង្កត់ធ្ងន់​ទៅលើ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៨ វិច្ឆិកា ដែល​ជម្ងឺ​កូ​វិដ​.១៩ ចូល​ក្នុង​សហគមន៍​យើង ហើយ​កន្លងមក​ក្រុមការងា​រស​.​ស​.​យ​.​ក តាម​បណ្តា​រាជធានី ខេត្ត​ក៍បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការចុះ​ចែក​សម្ភារ​:​បរិក្ខា​ពេទ្យ ដូចជា​ម៉ាស ទឹក​អាល់កុល​ឬ​ជែល ជាពិសេស​គឺ​បាន​ចុះ​ផ្សព្វផ្សាយ​ពី​វិធានការ ការពារ​នូវ​ជម្ងឺ​កូ​វិដ​១៩​ជូន​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។​

​ប្រភព​បន្តថា ឯកឧត្តម​ប្រធាន ក៍​បាន​លើកទឹកចិត្ត​ឲ្យ​ក្រុម​ការងារ​យុវជន ស​.​ស​.​យ​.​ក ទាំងអស់​លើកកម្ពស់​ការចូលរួម​ការងារ​មនុស្សធម៌ និង​ការងារ​ជួយ​សង្គម ដើម្បី​សុខមាលភាព​របស់​ប្រជាជន​ទូទាំង​ប្រទេស ៕

Filed in: ព័ត៌មានជាតិ