ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​រដ្ឋមន្ត្រី វង សូ​ត ទទួល​អំណោយ​ម៉ាស​ចំនួន​៣​ម៉ឺន និង​សម្ភារ​មួយចំនួន​ទៀត​ពី​ឧកញ៉ា អ៊ុច សម្បត្តិ និង​លោកស្រី ហ៊ឹម សុភ័ក្ក្រ សម្រាប់​ការពារ​ជំងឺ​កូវី​ដ​១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានទទួល​អំណោយ​សប្បុរសធម៌ ជា​ម៉ាស​ចំនួន​៣​ម៉ឺន ជែល​ចំនួន ១៥០០០​ដប អា​កុល​៥០០​ដប ពី​លោក​ឧកញ៉ា អ៊ុច សម្បត្តិ និង​លោកស្រី ហ៊ឹម សុភ័ក្ក្រ នា​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ សម្រាប់​ការពារ​ជំងឺ​កូវី​ដ​១៩ នៅ​ទីស្តីការក្រសួង​សង្គមកិច្ច​។​

​ថ្លែង​ក្នុង​ឱកាស​នោះ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​បាន​ថ្លែង​អរគុណ​ដល់ លោក​ឧកញ៉ា អ៊ុច សម្បត្តិ និង​លោកស្រី ហ៊ឹម សុភ័ក្ក្រ ដែល​បាន​ផ្តល់​អំណោយ​សប្បុរសធម៌ នាពេល​នេះ​ជូន​ដល់​ក្រសួង​សង្គមកិច្ច ដើម្បី​ទប់ទល់​នឹង​ការ​រាលត្បាត​ជំងឺ​កូវី​ដ​១៩​ផងដែរ​។​

​លោក វង សូ​ត បាន​បន្ថែម​ឲ្យដឹង​ថា ក្រសួង​សង្គមកិច្ច បាន​អនុវត្ត​នូវ​វិធានការ​ការពារ ដែល​តម្រូវ​ឱ្យ​មន្ត្រីរាជការ ពាក់​ម៉ាស វាស់​កម្តៅ និង​បាញ់​អាល់​កុល ជា​រៀងរាល់ថ្ងៃ​ធ្វើការ ដើម្បី​ចូលរួម​ចំណែក​បង្ការ និង​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ស្រប​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​។​

​បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ថែរក្សា​សុខភាព​ឱ្យបាន​គ្រប់គ្នា អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ជាពិសេស​សូម​ការពារ​ខ្លួន​ដោយ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ ឬ​អាកុល​ឱ្យបាន​ញឹកញាប់​ជាប្រចាំ ដើម្បី​ជៀសផុត​ពី​ជំងឺ​កូវី​ដ​-១៩៕

Filed in: ព័ត៌មានជាតិ