ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ព្រះ​នាង​តូច នរោត្តម ជេន​ណា បង្ហើរ​ព្រះ​សំនៀង​លើក​ពី​វីរភាព របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក្នុង​ថ្ងៃ​ខួបកំណើត

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ តាមរយៈ​បទ «​វីរនារី​ក្នុង​បេះដូង​ខ្មែរ​» ព្រះ​នាង​តូច នរោត្តម ជេន​ណា បាន​បង្ហើរ​ព្រះ​សំនៀង​សូរសៀង​ដ៏​ក្រអួន​ក្រអៅ​បង្ហាញ​ពី​វីរភាព​ដ៏​អស្ចារ្យ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​បុព្វហេតុ​មនុស្សធម៌​ដោយ​មិន​ខ្លាច​ការនឿយហត់​។​

​បទ​ចម្រៀង​បង្ហាញ​វត្តមាន​ក្នុង​ថ្ងៃ​ខួប​កំណត់​គម្រប់ ៦៦​ឆ្នាំ ឈានចូល ៦៧​ឆ្នាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នេះ បាន​លើក​បង្ហាញ​នូវ​គំរូ​វីរភាព​ដ៏​ឧត្តម​ជាច្រើន​របស់​សម្តេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុង​កិច្ចការ​មនុស្សធម៌ និង​ការ​ពលី​កម្ម​កម្លាំងកាយ​ចិត្ត បញ្ញាញាណ​ដោយ​មិន​ខ្លាច​ការនឿយហត់ ដើម្បី​ប្រជាពលរដ្ឋ​រងគ្រោះ និង​សង្គម​កម្ពុជា​។​

​តើ «​វីរនារី​ក្នុង​បេះដូង​ខ្មែរ​» មាន​អត្ថន័យ​អត្ថរស​យ៉ាងណា​? ព្រះ​សូរសៀង​ព្រះ​នាង​តូច នរោត្តម ជេន​ណា ក្នុង​បទ​ចម្រៀង​នេះ ក្រអួន​ក្រអៅ​យ៉ាងណា​? តើ​ស្តាប់​ទាំងអស់គ្នា​៕


Filed in: ព័ត៌មានជាតិ