ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

គណ:បញ្ជាការឯកភាពខណ្ឌដូនពេញបន្តចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ប្រមូលសំរាម និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(ភ្នំពេញ) ៖ នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ គិតត្រឹមម៉ោង១៧:៣០ នាទី ដោយមានការបញ្ជាផ្ទាល់ពី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សមាសភាពចូលរួម លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈខណ្ឌដូនពេញ លោក មុត ប៊ុនថន អនុប្រធានការិយាល័យ លោក ជួន ចិត្រ អធិការរងខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌ លោក ម៉ៅ ពោធិ លោក កែម ហេង លោក ហោ ហឿន អនុប្រធានផ្នែក ចុះអនុវត្តការងារដូចខាងក្រោម÷

១/.ដាក់កម្លាំងទប់ស្កាត់ការតវ៉ាបង្កភាពអនាធិបតេយ្យ នៅផ្លូវព្រះសុរាម្រិត មុខភូមិគ្រឹះសម្តេចតេជោ។

២/.ដាក់កម្លាំងចូលរួមប្រចាំការនៅតាមទីតាំងដែលត្រូវធ្វើចត្តាឡឺស័ក។

៣/.ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថី ព្រះមុនីវង្ស មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ១០៦ ១០៨ ៨៦ ១១៨ ១៣០ ១៣៦ ៩០ ៤៧ ១៣ ១៤៤ ជាលទ្ធផល÷

-បានចាប់ឡានដឹកដីពុំមានច្បាប់អនុញ្ញាតចំនួន ០៤ និងម៉ូតូកង់បីចតឥតសណ្តាប់ធ្នាប់ចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌ។

-បានផ្សព្វផ្សាយណែនាំមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ

៤/.បាញ់ទឹកលាងសម្អាតតាមសួនច្បារមុខព្រះបរមរាជវាំង រហូតដល់ផ្សាររាត្រី សួនលោកតា ក្រមង៉ុយ សួនវិមានឯករាជ្យ និងសួនមុខវត្តបទុមវតី។

៥/-សហការជាមួយភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ចុះប្រមូលសំរាមសេសសល់ និងបាញ់ទឹកលាងសំអាតតាមដងផ្លូវ និងដេប៉ូសំរាមបណ្តោះអាសន្នមានមហាវិថី ព្រះមុនីវង្ស ព្រះនរោត្តម ព្រះសុរាម្រិត ព្រះសីហនុ ៩៣ ៦៨ ៧២ ៦១ ៦៣ ១១៨ ១២៦ ៥៣ ១៣៦ ១៤៤ ១៥៤ ១៧២ ១៧៨ ១៧៤ ៦១ ៦៣ ១១៨ ១២៦។

៦/.បន្តអ៊ុតកៅស៊ូACនៅផ្លូវលេខ៩០ និងបន្តស្តារប្រព័ន្ធលូនៅផ្លូវលេខ១៣៕

Filed in: ព័ត៌មានជាតិ