ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាល​ខេត្ត​ឧត្តរមានជ័យ ដឹកនាំ​កម្លាំង​ចុះសួរសុខទុក្ខ លោក​ស្នងការរង​ចំនួន​២​នាក់​ដែល​កំពុង​សំរាក​ព្យាបាល​ជំងឺ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ឧត្តរមានជ័យ​៖​នា​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០ លោក​ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ដឹកនាំ​លោក​ស្នងការរង​- នាយការិយាល័យ​-​និង​លោក​អធិការ​ក្រុង​-​ស្រុក មួយចំនួន ចុះ​ទៅ​សំណេះសំណាល សួរសុខទុក្ខ លោក​ស្នងការរង​ចំនួន​២​នាក់​ដែល​កំពុង​សំរាក​ព្យាបាល​៖
១. លោក​ឧត្ដមសេនីយ៍ត្រី សុង ពិសិដ្ឋ ស្នងការរង​ផែនកា​រងារ​សេនាធិការ ដែល​កើតមាន​ជម្ងឺលើសឈាម និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​(​ព​2 )​ខេត្ត​បាត់ដំបង ។​
២.​លោក​ឧត្ដមសេនីយ៍ត្រី ព្រហ្ម សំអាត ស្នងការរង​ផែនកា​ងារ​នគរបាល​ព្រហ្មទណ្ឌ ដែល​កើតមាន​ជម្ងឺ​ក្រពះ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ផ្ទះ​(​បុរីរ​ត​នះ​) ខេត្ត​បាត់ដំបង​។​

​ក្នុងឱកាស​នោះ​ផងដែរ លោកស្នងការ ក៏​បាន​មានមតិ​ផ្តាំផ្ញើ សួរសុខទុក្ខ ព្រមទាំង​ពាំនាំ ថវិការ របស់​លោក​ផ្ទាល់ និង​ថវិការ​ពី​ការចូលរួម​ពី​មន្ត្រី​នគរបាល របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ សរុប ១២,៨០០,០០០ រៀល ផងដែរ ដើម្បី​ជួយ​សម្រួល​បន្ទុកគ្រួសារ​ក្នុង​ការព្យាបាល​ជម្ងឺ បាន​ផ្ដាំផ្ងើ ព្យាយាម​ខិតខំ ស្ដាប់​ការណែនាំ និង​ហូប​ថ្នាំ​តាម វេជ្ជបញ្ជា ហើយ យកចិត្តទុកដាក់​ថែ​សុខភាព​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ត្រី សុង ពិសិដ្ឋ និង​លោក​ឧត្តមសេនីយ៍ត្រី ព្រហ្ម សំអាត និង​ក្រុមគ្រួសារ ក៏​បាន​ថ្លែង​អំណ​គុណ​ចំពោះ​ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​អំពី​សុខទុក្ខ​មន្ត្រីក្រោមឱវាទ​រាល់ពេល​ដែល​មានទុក្ខ​លំបាក​កើតឡើង ជាក់ស្តែង​ដូចជា​រូបលោក​ទាំង​២​នាក់​ផ្ទាល់​នៅពេលនេះ ។ ហើយ​លោក និង​ក្រុមគ្រួសារ សូម​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​សហការី​ទាំងអស់ សូម​មាន​សុខភាព​ល្អ ជួប​ប្រសព្វ​នូវ ពុទ្ធពរ​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

Filed in: ព័ត៌មានជាតិ