ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន «​កុលធីតា​មនុស្សធម៌​»!

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ឧត្តម​ភរិយា​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ និង​មេដឹកនាំ​ពិភពលោក​ផង វាយតម្លៃ​ខ្ពស់​ថា ជា​កុលធីតា​ខ្មែរ​មួយ​រូប ដែល​បាន​ធ្វើ​សកម្មភាព​យ៉ាង​ក្លៀវក្លា​ក្នុង​បុព្វហេតុ​មនុស្សធម៌ និង​ជា​និមិត្តរូប​ដ៏​ឧត្តុងឧត្តម នៃ​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​នៅ​កម្ពុជា​គ្រប់​រូប ដោយ​មិន​ប្រកាន់​និន្នាការ រើសអើង​ពូជសាសន៍ ឬ​ពណ៌​សម្បុរ​នោះឡើយ​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា ជា​ឆ្មប​សម្រាល​ទុក្ខ​លំបាក​ក្នុងសង្គម ដូចជា មេដឹកនាំ​ល្បាញ​ល្បី​លើ​ពិភពលោក «​លោក សូ​ក្រា​ត​» ហើយ​ថែមទាំង​ជា​ឆ្មប​សម្រាល​ទារក​ដូច​ម្តាយ​របស់ «​លោក សូ​ក្រា​ត​» ផងដែរ​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បានប្រសូត​ចេញពី​ត្រកូល​កសិករ​ក្នុង​ភូមិ​ទី​២ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម នា​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៥៤​។ មាន​លោកឪពុក​ឈ្មោះ លីន គ្រី (​ទទួលមរណភាព​) និង​អ្នក​ម្តាយ​ឈ្មោះ ប៊ុន ស៊ា​ង​លី (​ទទួលមរណភាព​) មាន​បងប្អូន ៦​នាក់ ស្រី​២​នាក់​។ មកដល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មាតា​មនុស្សធម៌​នៃ​កម្ពុជា មាន​វ័យ​វឌ្ឍនាការ​ឈានចូល ៦៧​ឆ្នាំ​ហើយ​។​

នៅក្នុង​ថ្ងៃ​ខួបកំណើត​នេះ ព្រះមហាក្សត្រ មហាក្សត្រី មន្ត្រីរាជការ​ខ្មែរ​គ្រប់​ជាន់ថ្នាក់ រួមទាំង​ប្រជាពលរដ្ឋ​ខ្មែរ បាន​សម្តែង​នូវ​ការ​ជូនពរ ដែល​បង្ហាញឱ្យឃើញ​ពី​ទឹក​ព្រះទ័យ និង​ទឹកចិត្ត​ស្រឡាញ់​គោរព​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​។​

​ក្នុង​វ័យ​វឌ្ឍនាការ​ចូល​យុវវ័យ កុលធីតា​ខ្មែរលើ​ទឹកដី​ជនបទ​តាម​ដង​ទន្លេមេគង្គ​ចំ​គ្រា​ដែល​មាតុភូមិ​កម្ពុជា​ជួប​នូវ​វិបត្តិ​នូវ​ភ្លើងសង្គ្រាម​នោះ ត្រូវបាន​ញ៉ាំ​ញី​ដោយ​ទុក្ខលំបាក និង​មិន​មាន​ឱកាស​អង្គុយ​ក្រេបជញ្ជក់​យក​ចំណេះដឹង​ឲ្យបាន​ខ្ពង់ខ្ពស់​ដូច​យុវវ័យ​ក្នុងសម័យ​ស្រុក​សន្តិភាព​នាពេល​បច្ចុប្បន្ន​នោះ​ឡើយ​។ យុវនារី ប៊ុន រ៉ានី បាន​បញ្ចប់​ការសិក្សា​ត្រឹម​ធ​ម្យមសិក្សា​ប៉ុណ្ណោះ​។​

ក្នុង​វ័យ​វឌ្ឍនាកា​រ ដែល​ប្រទេស​ធ្លាក់​ក្នុង​ភាព​កលិយុគ​នេះ យុវនារី ប៊ុន រ៉ានី បាន​ចូលប្រឡូក​ចលនា​តស៊ូ​ក្នុង​អាយុ​១៦​ឆ្នាំ​។ ពោល​ចលនា​តស៊ូ​នេះ បាន​ចាប់ផ្តើម​នៅ​ក្រោយពេល ដែល​ព្រះប្រមុខរដ្ឋ​ដ៏​ល្បាញ​ល្បី​ក្នុង​សម័យ​សង្គមរាស្ត្រនិយម ព្រះ​បរម រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ត្រូវបាន​ក្រុម​លោក​សេនាប្រមុខ លន់ នល់ និង ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរី​មតៈ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី តំណែង​នៅ​ថ្ងៃ​១៨ ខែ​មីនា ឆ្នាំ​១៩៧០​។​

ចលនា​តស៊ូ ដែល​ធ្វើឡើង​តាម​ព្រះរាជបន្ទូល​អំពាវនាវ​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ បាន​ធ្វើឲ្យ​ជីវិត​យុវនារី ប៊ុន រ៉ានី លះបង់​អស់​សេចក្តីសុខ និង​សេចក្តីត្រូវការ​ក្នុង​យុវភាព ហើយ​ត្រូវបាន​ផ្លាស់​ទី​ក្នុងព្រៃ​ស្ទើរ​គ្រប់​ទីកន្លែង​ជាមួយ​កម្លាំង​ចលនា​តស៊ូ ដោយ​រំពឹង​អាច​ដណ្តើម និង​រំដោះ​ប្រទេស​កម្ពុជា​ថ្វាយ​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ វិញ​។ តែ​ផ្ទុយទៅវិញ​ចលនា​តស៊ូ​ដណ្តើម​ប្រទេស​ពី​លោក​សេនាប្រមុខ លន់ នល់ និង​ព្រះអង្គម្ចាស់ សិរី​មតៈ នៅ​ថ្ងៃ​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ មិន​បាន​បំពេញ​សេចក្តី​បំណង និង​ការរំពឹង​អ្នកតស៊ូ​នោះឡើយ​។​

ការប្រឹងប្រែង​ពលី​កម្លាំងកាយ​ចិត្ត​ក្នុង​ចលនា​តស៊ូ​រំដោះ​ប្រទេស​ជាតិ របស់​កុលធីតា​ខ្មែរ ប៊ុន រ៉ានី ជាមួយ​អ្នក​ស្រឡាញ់ និង​ស្នេហា​ជាតិខ្មែរ រាប់ពាន់ រាប់​ម៉ឺន​នាក់​ទៀត ត្រូវ​ធ្លាក់​ក្នុង​ក្តី​អស់សង្ឃឹម ដ្បិត​សមិទ្ធផល នៃ​ការតស៊ូ ត្រូវបាន​ក្តោប​ក្តាប់​ដោយ​បុគ្គល​មួយ​ក្រុម ដូចជា ប៉ុល ពត នួន ជាង ខៀវ សំផន អៀង សារី អៀង ធិរិទ្ធ​…​ទៅវិញ​។​

របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ធ្វើឲ្យ​យុវនារី ប៊ុន រ៉ានី និង ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ ត្រូវ​រស់​រងគ្រោះ​ជា​ថ្មី​ក្នុង​ស្បៃ​អន្ធិកា​ដ៏​ខ្មៅ​ងងឹត និង​មហា​សែន​លំបាក​។ ទោះជា​យ៉ាងណា​ជីវិត​របស់​យុវនារី ប៊ុន រ៉ានី ក្នុង​របប​ពល​ពត​នេះ ប្រៀប​បាន​នឹង​ការជួប «​ពន្លឺ ក្នុង​គ្រា​អន្ធិកា​»​។ «​ពន្លឺ ក្នុង​គ្រា​អន្ធិកា​» ត្បិត​ថា​ជីវិត​របស់​យុវនារី ប៊ុន រ៉ានី ជួប​ការលំបាក តែ​របប​នេះ ក៏​ជា​វេលា​បាន​នាំ​ឲ្យ​យុវនារី​រូបនេះ បាន​ជួប​ជាមួយ​បុរស​កំពូល​ដួងចិត្ត គឺ​យុវជន ហ៊ុន សែន​។​

តែ​ជីវិត​អាពាហ៍ពិពាហ៍​ជា​ក្រុម (១៣​គូ​) របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៥ ខែ មករា ឆ្នាំ​១៩៧៦ ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​បន្សល់​នូវ​ភាព​ដ៏​ល្វីង​ជូរចត់​មិន​អាច​គណនា​។ ទម្ងន់​នៃ​ការឈឺចាប់ និង​វេទនា​រក​ទីបំផុត​គ្មាន គឺ​ការ​ត្រូវ​ព្រាត់ប្រាស់​ស្វាមី​ដែល​ចេញ​ទៅ​តស៊ូ​រំដោះ​ជាតិ​ក្នុង​ឆ្នាំ​១៩៧៧ ទាំង​ខ្លួន​កូន​ក្នុង​ផ្ទៃ​។ ដើម្បី​សុវត្ថិភាព​ជីវិត និង​កូន​ពី​របប​ដ៏​យង់ឃ្នង​ត្រូវ​ទ្រាំ​រស់​លាក់​ឈ្មោះ​លាក់​ប្រវត្តិ​។​

សម្តេច​តេជោ ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់ថា ជីវិត​ស្នេហា​របស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជា​ឧត្តម​ភរិយា បាន​ហែល​ឆ្លងកាត់​ភាព​លំបាក​វេទនា និង​ដំណក់ទឹកភ្នែក​រាប់លាន​ដំណ​ក់ ហើយក៏​មិន​ដែល​នឹកស្មានថា មានជីវិត​មក​ដល់​បច្ចុប្បន្ន​នេះ​ផង​ដែរ​។​

សម្តេច​បាន​រំលឹក​យ៉ាង​ដូច្នេះ «​ខ្ញុំ​តែងតែ​គិតថា អ្វី​ដែល​ខ្ញុំ និង​ភរិយា​ខ្ញុំ​បាន​ឆ្លងកាត់ គឺ​ពុំ​គួរ​ឱយ​ជឿថា ខ្ញុំ​អាច​មានជីវិត​រហូត​មក​ដល់​សព្វ ថ្ងៃ​នេះ​ឡើយ​។ ជីវិត​យុទ្ធជន​ក្នុង​ភ្លើងសង្គ្រាម ពិសេស​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ដែល​យើង​ត្រូវ​តស៊ូ​ផ្ដួលរំលំ​វា ដោយ​យក​ជីវិត​ធ្វើ​ដើម ទុន​មិនមែនជា​រឿង​សាមញ្ញ​នោះឡើយ​»​។ «​ជីវិត​ប្តី​ប្រពន្ធ​បន្ទាប់ពី​រៀបការ​គ្មានទេ ដែល​ហៅថា​សេចក្តីសុខ​។ ស្លាប់​កូន​ទី​១ និង បែក​គ្នា ក្នុង​ពេល​កូន​ទី​២​នៅក្នុង​ផ្ទៃ​ម្តាយ ៥​ខែ រហូត​ជួបគ្នា​ជា​ថ្មី​ដែល​កូន​ហៅ​ខ្ញុំ ថា​ពូ​រយៈពេល​២​ខែ សុទ្ធតែ​រឿងរ៉ាវ​មិន​គ្រាន់តែ​សម្រាប់ ខ្ញុំ និង ភរិយា​ប៉ុណ្ណោះ​ទេ តែ​នេះ​ជា​រឿងរ៉ាវ​ដែល​បាន​កើតឡើង សម្រាប់​ប្រជាជន​ទូទាំង​ប្រទេស​»​។​

ក្រោយ​របប​អាវខ្មៅ ៣​ឆ្នាំ ៨​ខែ និង ២០​ថ្ងៃ របស់ ប៉ុល ពត ត្រូវ​បាន​វាយ​ប្តួល​រំលំ ដោយ​ក្រុម​ចលនា​តស៊ូ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ចូលរួមចំណែក​ក្នុង​យុទ្ធនាការ​ដ៏​ឧត្តុង្គឧត្តម ជួយ​ស្រោចស្រង់ និង​ស្តារ​កម្ពុជា​ចេញពី គំនរ​ផេះផង់ ជាមួយ​ឧត្តម​ស្វាមី​សម្តេច​តេជោ ហ៊ុន សែន តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌ និង ការអប់រំ​។​

ក្នុង​ពិធី​ទទួល​គោរម្យ៍ងារ​ជា «​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​» ពី​ស្ថាប័ន​រាជ​បណ្ឌិរ្យសភា​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១១ សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត បាន​រំលេច​នូវ​សមិទ្ធផល​ជាច្រើន ដែល​ជា​សមិទ្ធផល នៃ​កិច្ច​ប្រឹងប្រែង​ក្នុង​បុព្វហេតុ​បម្រើ​ប្រជាជន និង មាតុភូមិ​ជាទី​ស្រឡាញ់​បំផុត ដើម្បី​ឆ្លើយតប​សកម្មភាព​មនុស្ស​ធម៌ ការលើកកម្ពស់​ជីវភាព រស់នៅ​សុខុមាលភាព​សង្គម ការការពារ​សេចក្តីថ្លៃថ្នូ​រ និង ការលើកកម្ពស់​គុណ​តម្លៃ​មនុស្ស​ជាតិ​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្រោយពី​កម្ពុជា​ត្រូវបាន រំដោះ​រួច​ផុត​ពី​គ្រោះ​ប្រល័យពូជសាសន៍​នា​ថ្ងៃ​ទី ៧ មករា ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​ផ្តួចផ្តើម​គំនិត​បង្កើត និង​ជួយ​ឧបត្ថម្ភ​ដល់​មជ្ឈមណ្ឌល​កុមារកំព្រា ដែល​គ្មាន​ទីពឹង ដើម្បី​ឲ្យ​ក្មួយៗ​ទាំងអស់​នោះ​បាន​ទទួល​ការសិក្សា អប់រំ ថែទាំ​សុខភាព​ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត​។ ជាក់ស្តែង​ចាប់តាំងពី​ឆ្នាំ​១៩៩៦ មក ខ្ញុំ​បាន​ដឹកនាំ​បង្កើត​ម​ជ្ឈ មណ្ឌល​អភិវឌ្ឍ​ជាច្រើន ដែល​បាន​រួមចំណែក​ដល់​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការស្តារ​នីតិសម្បទា​ចំពោះ​ជន​ងាយ​រងគ្រោះ ឲ្យមាន​ចំណេះដឹង​ចំណេះធ្វើ និង​ជំនាញ​ច្បាស់លាស់ សម្រាប់​ប្រកប​របរ​ចិញ្ចឹមជីវិត និង លើកកម្ពស់​ជីវភាព​គ្រួសារ​ក្នុង​សង្គម​ផងដែរ​»​។​

ក្នុង​សៀវភៅ «​ប៊ុន រ៉ានី ភរិយា​បុរស​ខ្លាំង​នៃ​កម្ពុជា​» របស់លោក ឆាយ សុផល​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​មានប្រសាសន៍ថា «​ក្នុង​មួយជីវិត​ខ្ញុំ ខ្ញុំ​បាន​ចិញ្ចឹមចិត្ត​តាំងពី​នៅ​វ័យក្មេង​មកម្ល៉េះ​នោះ​គឺ​ជួយ​ដល់​ជីវិត​ទូទៅ​ឱ្យ​រួចផុត​ពី​សេចក្តី​ទុក្ខលំបាក​នានា​។ ពិសេស គឺ​ជួយ​ដល់​ជនក្រីក្រ ជនពិការ ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ អគ្គិភ័យ កុមារកំព្រា និង​អ្នកជំងឺ​»​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី បាន​ចូល​កាន់តំណែង​ជា​អនុប្រធាន​ទី​១ កាកបាទក្រហមកម្ពុជា អាណត្តិ​ទី​១ (១៩៩៤-១៩៩៨) ហើយ បាន​ក្លាយជា​ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​អាណត្តិ​ទី​២, ៣, ៤ និង​ទី​៥ ចាប់តាំងពី​ឆ្នាំ​១៩៩៨ រហូតមកដល់​បច្ចុប្បន្ន​។​

រយៈពេល​ជាង ២០​ឆ្នាំ នៃ​ការដឹកនាំ​កាកបាទក្រហមកម្ពុជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការគ្រប់គ្រង និង​ដោះស្រាយ​ប្រក​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​បុព្វហេតុ​មនុស្សធម៌ ពោល​បាន​ប្រឹងប្រែង​កៀងគរ​ជំនួយ​មនុស្សធម៌ ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ជា​ជន​ចាស់ជរា​គ្មាន​ទីពឹង ក្មេង​អនាថា ជន​ផ្ទុកមេរោគ​អេដស៍ ជនរងគ្រោះ​ដោយ គ្រោះមហន្តរាយ​ផ្សេងៗ នៅ​គ្រប់​ទីកន្លែង ដោយ​មិន​មាន​ការប្រកាន់​និន្នាការ​នយោបាយ ពូជសាសន៍ ឬ​ពណ៌​សម្បុរ​នោះឡើយ ពោល​ទីណា​មាន​ទុក្ខ​លំបាក និង មាន​ប្រជាពលរដ្ឋ​រងគ្រោះ តែង​មាន​វត្តមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​កាកបាទក្រហមកម្ពុជា​ជាប់​ជានិច្ច​។ ជាពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​បាន​តាមដាន​ជាប់​ជា និច្ច​តាម​ប្រព័ន្ធ​ព័ត៌មាន​នានា ដើម្បី​ស្វែងរក​ជនរងគ្រោះ​ជួប​ការលំបាក ហើយ​ក៏​ចាត់​ឲ្យ​មន្ត្រី​របស់​ខ្លួន ចេញ សង្គ្រោះ​បន្ទាន់​ផង​ដែរ​។​
​មិន​ត្រឹមតែ​ពលរដ្ឋ​កម្ពុជា​នោះឡើយ សូម្បី​ប្រជាពលរដ្ឋ​នៅ​បណ្តា​ប្រទេស​លើ​ពិភពលោក ដែល​ជួប​គ្រោះមហន្តរាយ​បណ្តាលមកពី​គ្រោះ ធម្មជាតិ ដូចជា​ខ្យល់ព្យុះ ទឹកជំនន់ ឬ​រញ្ជួញ​ដី​ជា​ដើម​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​បាន​ចូល​រួមវិភាគទាន ដើម្បី​ជួយសង្គ្រោះ​ជាតិ ដល់​ជនរងគ្រោះ​ទាំងនោះ​ផង​ដែរ​។​

ជារួម​ឈាន​មក​ដល់​វ័យ ៦៧​ឆ្នាំ (១៥ ធ្នូ ១៩៥៤-១៥ ធ្នូ ២០២០) សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ពលី​ក​ម្មយ៉ាង​ធំធេង ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​កម្ពុជា រាល់​ពេល​មាន​ទុក្ខ​លំបាក​។​
​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ភរិយា​គំរូ ជា​មាតា​គំរូ ជា​ជីដូន​គំរូ នៃ​ស្ត្រី​ខ្មែរ​ទាំងឡាយ និង​ជា​កុលធីតា​ដ៏​ឆ្នើម​ក្នុងសង្គម​ខ្មែរ​និយាយ​ដោយឡែក និង​និយាយ​រួម​ជា​មនុស្ស​កម្រ​ក្នុង​ពិភពលោក​ផងដែរ ដោយសារ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺជា​ឆ្មប​សម្រាល​នូវ​ទុក្ខលំបាក ក្នុង​សង្គម​ដូច​មេដឹកនាំ​ល្បាញ​ល្បី​លើ​ពិភពលោក «​លោក សូ​ក្រា​ត​» ហើយ​ថែមទាំង​ជា​ឆ្មប​សម្រាល​ទារក ដូច​ម្តាយ​របស់ «​លោក សូ​ក្រា​ត​» ទៀត​។​

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា ជា​ស្ត្រី​ដ៏​ឆ្នើម​មួយរូប ក្នុងចំណោម​ស្ត្រី​ឆ្នើមៗ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា មានដូចជា ព្រះ​នាង លីវយី ព្រះ​នាង​ឥន្ទ្រ​ទេវី និង​ព្រះ​មហាក្សត្រីយានី ស៊ី​សុ​វ​ត្ថ កុសុមៈ​នារីរ័ត្ន​។​

តាមរយៈ​បេសកកម្ម​មនុស្សធម៌​សង្គ្រោះ​មនុស្ស​ជាតិ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួល​បាន​គោរព​ងារ និង​គ្រឿង​ឥស្សរិយយស ពី​ស្ថាប័ន​ជាតិ និង​ពិភពលោក​ជា​បន្តបន្ទាប់ មានដូចជា​៖
*១៖ មេដាយ​កិត្តិយស​ពី​សមាគម​ជាតិ​កាកបាទ​ក្រហម នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០០១​។​
*២៖ គ្រឿង​ឥស្សរិយយស លើកកម្ពស់​ពិភពលោក​បេះដូង​មាន​ភាព​តែមួយ ពី​មជ្ឈមណ្ឌល​សន្តិភាព​អន្តរជាតិ ស្រ៊ី​ជិន​ម៉​យ ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០០១​។​
*៣៖ គ្រឿង​ឥស្សរិយយស សម្តេច​ព្រះ​មហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនី​វង្ស កុសុ​មៈ នារី​រ័ត្ន ថ្នាក់​មហា​សេរី​វឌ្ឍន៍ ប្រគល់ជូន​ដោយ​ព្រះ​ក​រុ ណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ថ្ងៃទី​១៩ ខែ តុលា ឆ្នាំ​២០០១​។​
*៤៖ គ្រឿង​ឥស្សរិយយស មុនី​សា​រាភ័ណ្ឌ ថ្នាក់ មហា​សេរី​វឌ្ឍន៍ ប្រគល់ជូន​ដោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០០៥​។​
*៥៖ គោរម​ងារ ឥស្សរិយយស​ថ្នាក់​ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺអេដស៍ នៅ​ថ្ងៃ​ទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០០៦​។​
*៦៖ គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ មហា​សេរី​វឌ្ឍន៍ ប្រគល់ជូន​ដោយ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ ន​រោ ត្ត​ម សីហ​មុនី ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០៧​។​
*៧៖ គ្រឿង​ឥស្សរិយយស ជា​តូប​កា ប្រគល់ជូន​ដោយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០០៧​។​
*៨៖ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​មនុស្សធម៌ ពី​សាកលវិទ្យាល័យ​កម្ពុ​ជា នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០០៨​។​
*៩៖ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​សេដ្ឋកិច្ច ពី​សាកលវិទ្យាល័យ​ស្ត្រី​សេ​អ៊ូ​ល នៃ​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០០៩​។​
*១០៖ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​អក្សរសាស្ត្រ ពី​សាកលវិទ្យាល័យ​ជី​អ៊ុន​ជូ នៃ​សាធារណរដ្ឋ​កូរ៉េ ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០០៩​។​
*១១៖ ទទួលបាន​ពានរង្វាន់​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ ពី​គណៈប្រតិភូ ជាន់ខ្ពស់ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ការងារ​អេដស៍ និង​ជំងឺអេដស៍​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០០៩​។​
*១២៖ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក អប់រំ​សិក្សា ពី​សាកលវិទ្យាល័យ​ស៊ី​ឡា នៃ​សាធារណរដ្ឋ​កូរ៉េ ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១០​។​
*១៣៖ ទទួល​បាន​គោរព​ងារ​ជា​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៃ​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១១​។​
*១៤៖ ទទួល​បាន​គោរព​ងារ​ជា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ពី​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៣៕

Filed in: ព័ត៌មានជាតិ