ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ប្រជាពលរដ្ឋ​ជិត​១០០​នាក់ នាំគ្នា​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​អភិបាលខេត្ត​ប៉ៃលិន ពាក់ព័ន្ធ​រឿង​ការចេញ​ដីកា​របស់​តុលាការ​ពី​បទ​ប្រើ​អំពើហិង្សា​ទៅ​លើ​ម្ចាស់​អចលនវត្ថុ ក្នុងភូមិ​ផ្សារ​ព្រំ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជិត​១០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលាខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត ដោយសារ​មាន​ការភ័យខ្លាច ចំពោះ​សុវត្ថិភាព​ផ្ទាល់ខ្លួន បន្ទាប់ពី​ឃើញ​ដីកា​លោក គឹម ម៉េង ចៅក្រម​ស៊ើងសួរ នៃ​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​នៅ​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ ដោយ​ចោទប្រកាន់​ពួកគាត់​មួយចំនួន ពី​បទ​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត ប្រព្រឹត្តទៅ​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​អំឡុង​ឆ្នាំ​២០១០ រហូតដល់​ឆ្នាំ​២០១៦ ថា​ជា បទល្មើស​ដែល​មានចែង​ឱ្យ​ផ្តន្ទាទោស តាម​បញ្ញត្តិ​មាត្រា​២៥៣​នៃ​ច្បាប់​ភូមិបាល ។

​បើ​តាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ ដែល​នាំ​គ្នា​មក​តវ៉ា នៅ​មុខ​សាលាខេត្ត​ប៉ៃលិន បានឱ្យដឹង ថា ៖ បន្ទាប់ពី​ទទួលបាន​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​ពី​លោក គឹម ម៉េង ចៅក្រម​ស៊ើងសួរ នៃ​សាលាដំបូង ខេត្ត​ប៉ៃលិន កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ពួកគាត់​ពិតជា​មាន​កា​រ​ភិតភ័យ​យ៉ាងខ្លាំង ដេក​មិន​លក់​បក់​មិន ល្ហើយ ទើប​នៅ​ព្រឹក​ថ្ងៃ​នេះ ពួកគាត់​បាន​នាំ​ធ្វើដំណើរ​មក​សាលាខេត្ត​ប៉ៃលិន ដើម្បី​ឱ្យ​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​ជា​ជនស្លូតត្រង់​ផងដែរ ។ ពួក​គាត់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​ការរស់នៅ​លើ​ដី​ខាងលើនេះ គឺ​មិន​បានដឹង​រឿង ក៏​មិន​បាន​ប្រើ​អំពើហិង្សា​ទៅ​លើ​ម្ចាស់​ដី ឬ​នរណា​ម្នាក់​នោះឡើយ ព្រោះ​ពួកគាត់​អត់​បាន​ស្គាល់​ម្ចាស់​ដី​ខាងលើ​ថា​ជា​នរណា​នោះទេ ហើយ​ពួក​គាត់​រស់នៅ​លើ​ដី​រាល់ថ្ងៃនេះ សុំ​តែ​សុខ​ប៉ុណ្ណោះ ពោល​គឺ​អស់​រយ​:​ពេល​ជិត​២០​ឆ្នាំ​មកហើយ តែ​អាជ្ញាធរ​ខេត្ត មិន​បាន​ចេញ​ប្លង់​កម្មសិទ្ធិ​ឱ្យ​ពួក​គាត់​រស់នៅ​ស្របច្បាប់​នោះ​ទេ ព្រោះ​គេ​ប្រាប់ថា មាន​ម្ចាស់​កម្មសិទ្ធិ​អ្នក​ដទៃ​ផ្សេង​ទៀត ។

​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​ឯកឧត្តម​អភិបាលខេត្ត​ប៉ៃលិន ឱ្យ​ជួយ​អន្តរាគមន៍​ជូន​ពួកគាត់​ផង ខណ​:​ជិត​ដល់​ថ្ងៃ​ចូលជួប ខាង​តុលាការ​ខេត្ត​ប៉ៃលិន ឆាប់ៗ​ខាងមុខ​នេះ​ហើយ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ឯកឧត្តម ចេញ ញ៉ាន់ អភិបាលរង​ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យដឹងថា ៖ ក្នុងនាម​ជា​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត គឺ​ខាង​ខេត្ត មាន​សិទ្ធិ​អាច​ជួយ​អន្តរាគមន៍​ជូន​ប្រជា​ពល រដ្ឋ ព្រោះ​ខាង​ខេត្ត​ជា​តំណាង​រាជ​រាដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ តែង​នៅ​ឈរ​ខាង​ប្រជាពលរដ្ឋ តែបើ​លូកដៃ​ចូល​ជ្រៅ​ក្នុង​រឿង​កិច្ចការ តុលាការ គឺ​មិន​អាច​នោះទេ ។ ឯកឧត្តម​បាន​បញ្ជាក់ទៀតថា ខាង​ខេត្ត នឹង​តាមដាន​មើល​សកម្មភាព​រឿងរ៉ាវ​ខាងលើនេះ ពេល​ប្រជាពលរដ្ឋ​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ ។

​សូមបញ្ជាក់​ថា ៖ ដីធ្លី​នៅ​ចំណុច​ខាងលើ​នេះ កាលពី​ប៉ុន្មាន​ឆ្នាំមុន ខាង​អាជ្ញាធរ​ខេត្ត ធ្លាប់​ចុះ​ទៅ​ធ្វើ​ការសម្របសម្រួល​អស់​រយ​:​ពេល​៣​ដង​មក​ហើយ ដោយ​សុំ​ដោះស្រាយ​គោលនយោបាយ ។ ពេលនោះ​ប្រជាពលរដ្ឋ​ខ្លះ​យល់ព្រម​ទៅ​រស់នៅ​លើ​ដី​ថ្មី ដែល​អាជ្ញាធរ​រៀបចំ​ចែក​ឱ្យ ក៏​មាន​ភូមិ និង​ផ្សារ​នៅ​ទីនោះ​ដែរ តែ​អ្នក​ខ្លះ​មិន​យល់ព្រម​ទៅ​ទេ នៅ​ក្រាញ​ននៀល​ចង់​បាន​ដី​កន្លែងចាស់​ដដែល​នេះ ។ ចំណែក​អ្នកខ្លះ​ទៀត បាន​ទៅ​រស់នៅ​លើ​ដី​ថ្មី​ហើយ បែរ​ជា​រត់​មក​រស់នៅ​កន្លែង​ដី​ចាស់​នេះ​ទៅវិញ ធ្វើឱ្យ​មាន​ការឈឺ​ក្បាល​ដោះ​ស្រាយ​មិនចេះចប់​មិនចេះហើយ ៕

Filed in: ព័ត៌មានជាតិ