ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ផ្លូវ​លេខ​៩០ ចន្លោះ​ពី​អតីត​វិថី​ព្រះស៊ីសុវត្ថិ ដល់​ផ្លូវ​លេខ​៤៧ ប្រវែង​២៧០ ត្រូវ​រដ្ធបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួសជុល ឲ្យបាន​ល្អ​ប្រសើរ និង​ឲ្យ​ប្រជា​ពលរដ្ធ​ងាយស្រួល​ធ្វើដំណើរ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​ដើម្បី​បង្កើន​សោភ័ណភាព​ផ្លូវថ្នល់​ឲ្យ​កាន់​ប្រសើរ ផ្លូវ​កៅស៊ូ ប្រភេទ​AC កម្រាស់ ០.៥​សង់​ទី​មែត្រ នៅ​ផ្លូវ​លេខ​៩០ ចន្លោះ​ពី​តីរវិថី​ព្រះស៊ីសុវត្ថិ ដល់​ផ្លូវ​លេខ​៤៧ ប្រវែង ២៧០​ម៉ែត្រ ត្រូវបាន លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រើប្រាស់​កញ្ជប់​ថវិការ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួសជុល​ឲ្យបាន​ល្អ​ប្រសើរ ។​

​ថ្ងៃ​ច័ន្ទ ១៤​រោច ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១០,០០​នាទី​ព្រឹក លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌដូនពេញ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុល អ៊ុត​កៅស៊ូ ប្រភេទ​AC កម្រាស់ ០.៥​សង់​ទី​មែត្រ នៅ​បណ្តោយ​ផ្លូវ​លេខ​៩០ ចន្លោះ​ពី​តីរវិថី​ព្រះស៊ីសុវត្ថិ ដល់​ផ្លូវ​លេខ​៤៧ ប្រវែង ២៧០​ម៉ែត្រ ប្រវែង ២៧០​ម៉ែត្រ ដែល​ជា​កញ្ជប់​ថវិការ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំង​ស្រុង ។​

​ក្នុងនាម​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​ខណ្ឌ​-​សង្កាត់ សូម​ថ្លែង អំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​លោក​តែងតែ​យកចិត្តទុកដាក់​អំពី​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន ក្នុង​គោលបំណង​លើក​កំពស់​ជីវភាព និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ ។​

Filed in: ព័ត៌មានជាតិ