ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប ករណី លេងល្បែង ស៊ីសង ( ភ្នាល់ អាប៉ោង )

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ ដោយ​អនុវត្តន៍​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នឹង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី ពី​ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អម​សាលា ដំបូង នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ ២០២០ វេលា​ម៉ោង ១៤:៥០ នាទី នៅ ចំណុច ភូមិ​អូរ​ញ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប ករណី លេងល្បែង ស៊ីសង ( ភ្នាល់ អាប៉ោង ) ក្នុង​ករណី​ជាក់ស្ដែង និង​បាន​ធ្វើការ​នាំខ្លួន​មនុស្ស​ចំនួន ០៧ នាក់​យក​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​ផ្ទាល់​ខេត្តបាត់ដំបង​ដើម្បី​បន្ត​ការសាកសួរ ។​

​ក្រុម​ញៀន​ល្បែង ៖ ទី ១ ដែល​ជា​ម្ចាស់ផ្ទះ​មានឈ្មោះ ( ចៅ វ៉ាន់ ) ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់ នៅ ភូមិ អូរ ញ ឃុំ បឹង ព្រីង ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។ ២-​ឈ្មោះ ( ធា បូ ណា ) ភេទ ប្រុស អាយុ ៦០ ឆ្នាំ រស់ នៅ ភូមិ គោក ដូង ស្រុក ឯក ភ្នំ ខេត្ត បាត់ដំបង ។ ៣-​ឈ្មោះ (​កឹម វ៉ា ) ភេទ ប្រុស អាយុ ៦៥ ឆ្នាំ រស់ នៅ ភូមិ កំពង់ ក្របី សង្កាត់ ស្វាយ ប៉ោ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង ។ ៤-​ឈ្មោះ (​ទូច តុលា ) ភេទ ប្រុស អាយុ ៥០ ឆ្នាំ រស់ នៅ ភូមិ បឹង ព្រីង ឃុំ បឹង ព្រីង ស្រុក ថ្មគោល ខេត្ត បាត់ដំបង ។ ៥-​ឈ្មោះ (​ផន ចំរើន ភេទ ) ប្រុស អាយុ ៤៧ ឆ្នាំ រ ស់ នៅ ភូមិ ភ្នំ ប្រសាទ ឃុំ ភ្នំ ធំ ស្រុក មង្គល​បូរី ខេត្ត បន្ទាយមានជ័យ ។ ៦-​ឈ្មោះ (​កៅ ហ​ហូ​វ​) ភេទ ប្រុស អាយុ ៦០ ឆ្នាំ រស់ នៅ ភូមិ សឿ ឃុំ សឿ ស្រុក មង្គល​បូរី ខេត្ត បន្ទាយមានជ័យ ។ ៧-​ឈ្មោះ ( បូ ណា រី ) ភេទ ប្រុស អាយុ ៥១ ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ចាប់​យក​បាន​រួម​មាន ៖
– បៀ​រ ចំនួន ០៣ ហ៊ូ​
– គ្រាប់​មេ អាប៉ោង ចំនួន ០២ គ្រាប់​
– ផ្តិល គ្រប គ្រាប់ អាប៉ោង ចំនួន ០១
– ចាន សម្រាប់ បាញ់ គ្រាប់ អាប៉ោង ចំនួន ០១
– ឈើ​ឫស្សី​សម្រាប់ សង្កត់ លុយ ចំនួន ០៥
– ចាន ដាក់ ដី សម្រាប់ ទ្រ ចាន បាញ់​អាប៉ោង ចំនួន ០១
– ឧបករណ៍ សម្រាប់ កិ​ប នឹង គ្រាប់ កិ​ប ចំនួន ០១
– មនុស្ស ចំនួន ០៧ នាក់​
– ម៉ូតូ ចំនួន ០៤ គ្រឿង​

​បច្ចុប្បន្ន កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង ខេត្ត​បាត់ដំបង​ចាត់ការ បន្ត តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ