ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អាវុធហត្ថ​ចាប់ សង្ឃ​ក្លែងក្លាយ​ម្នាក់ បន្លំ​ដើរ​បិណ្ឌ​បាត្រ​បាន​លុយ​យក​ទៅ​ទិញ​ថ្នាំញៀន​ជក់ បញ្ជូនទៅ​តុលាការ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ សង្ឃ​ក្លែងក្លាយ​ម្នាក់​ដើរ​បិណ្ឌ​បាត្រ​បាន​លុយ​យក​ទៅ​ទិញ​ថ្នាំញៀន​ជក់ ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​ចុះ​ឃាត់ខ្លួន ហើយ​ដកហូត​បាន​ថ្នាំញៀន​ពណ៌​លឿង​ចំនួន ២​គ្រាប់ ទូរស័ព្ទដៃ ១​គ្រឿង ប្រាក់​ចំនួន ៤០​ម៉ឺន​រៀល និង​ស្រោមសំបុត្រ​អញ្ជើញ​ចូលរួម​កសាង​វត្ត​មួយ​ចំនួន​។​

​ក្រោយ​ឃាត់ខ្លួន​បាន​ហើយ កម្លាំង​សមត្ថកិច្ច​ក៏​បញ្ជូន​មក​មន្ទីរ​ធម្មកា​រ និង​សាសនា​ខេត្ត​ដើម្បី​សួរនាំ នៅវេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២០ នៅក្នុង​ភូមិ​ព្រះ​ព​ន្លា សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​ក្រុង​សិរីសោភ័ណ បានឲ្យដឹងថា ការ​ដែល​ឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ​បាន ដោយសារ​តែ​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បង្ហាញ​ប្រាប់​សង្ឃ​នោះ​មានឈ្មោះ យ៉ុក សុខទិ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ខ្វៅ ឃុំ​បាក់​ហុយ ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។​

​លោក​ថា សង្ឃ​ក្លែងក្លាយ​រូបនេះ​ត្រូវបាន​ប្រធាន​មន្ទីរ​ធម្មការ​សាសនា​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​មក​ធ្វើ​ពិធី​ផ្សឹក​នៅ​វត្ត​សមាធិ​ផល បន្ទាប់​មក​កម្លាំង​ជំនាញ​បទល្មើស​គ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ​នេះ​៕

Filed in: ព័ត៌មានជាតិ