ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ជួយ​សង់ផ្ទះ​ជូន​ឪពុក​របស់​សមាជិករ​បស់​ខ្លួន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ប្រភពព័ត៍មាន បានឱ្យដឹងថា ៖ ដោយ​សង្កេតឃើញ​ក្រុមគ្រួសារ​របស់​សមាជិក ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ម្នាក់ មាន​ជីវភាព​ខ្វះខាត អត់​មាន​ថវិកា​សម្រាប់​ជួសជុល​ផ្ទះសម្បែង​របស់​ខ្លួន ដែល​កំពុង​ខូចខាត លេច​ធ្លុះធ្លាយ ទើប​កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២០ ក្រុម​ការងារ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន បានធ្វើការ​រុះរើ​ផ្ទះ​ចាស់​ចេញ ហើយ​ជួយ​សាងសង់​ផ្ទះ​ថ្មី​១​ខ្នង ពី​ឈើ ប្រក់​សង្ក័សី ជូន​បុរស​ម្នាក់ ឈ្មោះ ទឹម សា​រឹទ្ធ មុខរបរ ជា​អ្នករត់​ម៉ូតូឌុប ត្រូវជា​ឪពុក​ឈ្មោះ គុំ សុគន្ធា ភេទ​ស្រី និង​ឈ្មោះ គុំ ចាន់​រ៉ា ភេទ​ស្រី ជា​សមាជិក ស​.​ស​.​យ​.​ក សង្កាត់​ប៉ៃលិន ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ រស់​នៅក្នុង​ខ្ទម​ចាស់ ស្ថិតក្នុង​ភូមិ​ទួល​ខៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ប្រភពព័ត៍មាន បាន​បន្តទៀតថា ចំណែក​លោក ទឹម សា​រឹទ្ធ ជា​ឪពុក មានការ​អរ​សប្បាយ​យ៉ាងខ្លាំង បន្ទាប់ពី​ឃើញ​ទឹកចិត្ត​ក្រុមការងារ ស​.​ស​.​យ​.​ក ខេត្ត បាន​ស្រាក់​កម្លាំង​គ្នា ចុះ​ទៅ​ជួយ​ធ្វើ​ផ្ទះ​ជូន​គាត់ ដែល​កំពុងតែ​មាន​ជីវភាព​ខ្វះខាត ។

​គាត់​ក៏​សូម​ថ្លែង​អំណរ អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ដែល​បាន​យកចិត្តទុកដាក់​ជួយ​ដល់​ក្រុមគ្រួសារ​របស់​ខ្លួន ខណៈពេល​រូបគាត់ គ្មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​ជួសជុល ឬ​សង់ផ្ទះ​ស្នាក់នៅ ។

​គាត់​ក៍​សូម​ជូនពរ​ដល់​លោកជំទាវ​បណ្ឌិត និង​ក្រុមគ្រួសារ ព្រមទាំង​ក្រុម​ការងារ ទទួលបាន​សុខភាព​ល្អ កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ ហើយ​ប្រកបការងារ​អ្វី​ទទួលជោគជ័យ​គ្រប់​ពេលវេលា​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ