ខេត្តប៉ៃលិន ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សហការជាមួយយុវជន សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តប៉ៃលិន នៅថ្ងៃទី១៣. ១២.២០២០ បាននាំគ្នាចងពាក្យស្លោក បដា តាមគោលដៅរៀងៗ ខ្លួន ដែលមានពាក្យស្លោកថា “អ្នកអាចភ្លេចកូវីដ-១៩ កូវីដ-១៩ មិនភ្លេចអ្នកឡើយ” ជួយជីវិតអ្នក និងក្រុមគ្រួសារ ។
សូមបញ្ជាក់ថា ៖ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ឱ្យចៀសឆ្ងាយពីជម្ងឺឆ្លង Covid 19 សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ក្រោមការចង្អុរបង្ហាញពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន ស .ស.យ.ក ខេត្ត បានបន្តចុះអប់រំផ្សព្វផ្សាយនៅតាមគោលដៅរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ពោលគឺដូចជាភ្លៀងរលឹម ដើម្បីបញ្ជ្រៀបការយល់ដឹងអំពីការថែរក្សាអនាម័យ សុខភាព និង វិធានការ ការបង្ការ ទប់ស្កាត់ ចំពោះការឆ្លងរីករាល ដាលនៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជាពិសេសត្រូវលាងសម្អាតដៃ ជាមួយសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាស់ជាប្រចាំ ហើយរក្សាគម្លាតពីគ្នាឱ្យបាន១.៥ម៉ែត្រ ។ លើសពីនេះក្រុមការងារ ក៍មានចងបដាពាក្យស្លោកអប់រំថា “អ្នកអាចភ្លេចកូវីដ កូវីដមិនភ្លេចអ្នកឡើយ ជួយជីវិតអ្នក និងក្រុមគ្រួសារ” ក៍មានចែកខិតប័ណ្ណ នៅតាមទី ប្រជុំជនផងដែរ ៕