ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​ប៉ៃលិន បន្ត​ចុះ​អប់រំ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២០ ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន បាន បន្ត ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ​ទប់ស្កាត់​នៃ​ជំងឺ​កូវី​ដ​-19 និង ច្បាប់ ចរាចរណ៍​ផ្លូវគោក ដល់ ប្រជាពលរដ្ឋ​រស់នៅ​ដាច់ស្រយាល និង​ទីប្រជុំជន ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​សូមបញ្ជាក់​ថា ៖ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន ឱ្យ​ចៀស​ឆ្ងាយ​ពី​ជម្ងឺឆ្លង Covid 19 សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន ក្រោម​ការ​ចង្អុរបង្ហាញ​ពី​សំណាក់​លោកជំទាវ​បណ្ឌិ​ត បាន ស្រីមុំ ប្រធាន ស .​ស​.​យ​.​ក ខេត្ត បាន​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​នៅ​តាម​គោលដៅ​របស់​ខ្លួន​យ៉ាង​សស្រាក់សស្រាំ ពោល​គឺ​ដូចជា​ភ្លៀងរលឹម ដើម្បី​បញ្ជ្រៀប​ការយល់ដឹង​អំពី​ការថែរក្សា​អនាម័យ សុខភាព និង វិធានការ ការបង្ការ ទប់ស្កាត់ ចំពោះ​ការឆ្លង​រីក​រាល ដាល​នៃ​ជំងឺ​កូវី​ដ​១៩ ដល់​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍ ជា​ពិសេស​ត្រូវ​លាង​សម្អាត​ដៃ ជាមួយ​សាប៊ូ អាល់​កុល ឬ​ជែល និង​ពាក់​ម៉ាស់​ជាប្រចាំ ហើយ​រក្សា​គម្លាត​ពីគ្នា​ឱ្យបាន​១.៥​ម៉ែត្រ ។

​លើសពី​នេះ​ក្រុមការងារ ក៍​មាន​ចង​បដា​ពាក្យស្លោក​អប់រំ​ថា “​អ្នក​អាច​ភ្លេចកូ​វីដ កូ​វីដមិន​ភ្លេច​អ្នក​ឡើយ ជួយ​ជីវិត​អ្នក និង​ក្រុមគ្រួសារ​” ក៍​មាន​ចែក​ខិតប័ណ្ណ នៅ​តាម​ទី ប្រជុំជន​ផងដែរ ៕

Filed in: ព័ត៌មានជាតិ