ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​ជនជាតិ​កា​ម៉ា​រូ​ន​ម្នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ជិត ៣០​ម៉ឺន​ដុល្លារ​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ កម្លាំង​ស្នងការដ្ឋាន​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ បាន​ចាប់ខ្លួន​ជនជាតិ​កា​ម៉ា​រូ​ន​ម្នាក់ ពាក់ព័ន្ធ​បទល្មើស​ចំនួន​៣ គឺ «​ឆបោក​ប្រាក់​ជិត ៣០​ម៉ឺន​ដុល្លារ​, លួច​មាន​ស្ថាន​ទម្ងន់ទោស និង​កំហែង​យក​មាន​ស្ថាន​ទម្ងន់ទោស​»​។​

​លោក​ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ បានបញ្ជាក់​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោយ​ពី​ទទួល​បទបញ្ជា​របស់​នា​យ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​បន្ទាប់​ពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ដែល​ចោទថា ជនសង្ស័យ​បាន​ប្រព្រឹត្ត​ទៅ​លើ​ខ្លួន កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្នុង​ពាក្យបណ្ដឹង​ជនរងគ្រោះ បានបញ្ជាក់​ថា ជនសង្ស័យ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ឆាត​តាម What’s App ទារប្រាក់​ពី​ជនរងគ្រោះ​បន្ថែមទៀត​ចំនួន ៣៥​ម៉ឺន​ដុល្លារ ដែល​ខ្លួន​ជនសង្ស័យ​បាន​ទទួល​ប្រាក់​លើក​ទី​១ ចំនួន​២៨៧,៥០០​ដុល្លារ រួចហើយ​។​

​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស៉ឹម ចាន់ណា​រ៉ា ដោយ​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ASHU GEORGE EBOT អាយុ​៣៨​ឆ្នាំ ជនជាតិ CAMERROONIAN ហើយ​បាន​ធ្វើ​ការឆែកឆេរ កន្លែង​ស្នាក់នៅ​របស់​ជនសង្ស័យ​នៅ Apartment Baly 3 បន្ទប់​លេខ B១៦ ជាន់​ទី​១៧ ផ្លូវ​កែវ​ច​ន្តា សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

​ជា​លទ្ធផល កម្លាំង​អាវុធហត្ថ​ដកហូត បាន​ក្រដាសពុម្ព​ពណ៌​ខ្មៅ សម្រាប់​ផលិត​ដុល្លារ​១​ដុំ​, ក្រដាស​សម្រាប់​ផលិត​លុយ​ដុល្លារ​៣​ដុំ​, ដប​ទឹក​ថ្នាំ​សម្រាប់​លាយ​ដើម្បី​ផលិត​លុយ​ដុល្លារ ដប​ធំ​១ ដប​តូច​៥​ដប​, ម្សៅ​ស​១​ថង់ ដប​ប្រេង​១​ចំនួន​, លុយ​ដុល្លារ​ចំនួន​៧,១០០​ដុល្លារ និង​ដុល្លារ​ពុម្ព ៥០០​ដុល្លារ​, រថយន្ត​ម៉ាក់ Toyota Yaris ស្លាក​លេខ​ភ្នំពេញ 2I-7337​។ ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ