ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

លទ្ធផល​ចុងក្រោយ​នៃ​ការ​ធ្វើ​តេស្តរ​កកូ​វីដ​១៩ របស់​សម្តេច​ក្រឡាហោម ស ខេង ក្រុមគ្រួសារ និង​អ្នកពាក់ព័ន្ធ​២០១​នាក់ គឺ​អវិជ្ជមាន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លទ្ធផល​ចុងក្រោយ​នៃ​ការ​ធ្វើ​តេស្ត​រក​មេ​រោគកូ​វីដ​១៩ របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្រុមគ្រួសារ​សម្តេច និង​អ្នកពាក់ព័ន្ធ​ចំនួន​២០១​នាក់​ទៀត គឺ​អវិជ្ជមាន​។ នេះ​បើ​យោងតាម Facebook របស់​សម្តេច​ក្រឡាហោម ផ្សាយ​នៅ​យប់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២០​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​សរសេរ​បញ្ជាក់​យ៉ាង​ដូច្នេះ «​ខ្ញុំ​សូម​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​ទាំងអស់​ថា​ខ្ញុំ ភរិយា ក្រុមគ្រួសារ និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​នៅផ្ទះ​របស់​ខ្ញុំ ចំនួន​២០១​សំណាក ត្រូវបាន​ក្រសួង​សុខាភិបាល​ផ្ដល់​ការបញ្ជា​ក់មក​ថា​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ជំងឺ​កូវី​ដ​-១៩​ទាំងអស់ សម្រាប់​ការធ្វើ​តេស្ត​លើក​ទី​៣ ដែល​ជា​លើក​ចុងក្រោយ​»​។​

​តប​នឹង​ដំណឹង​ដ៏​ល្អ​នេះ ក្នុងនាម​ភរិយា ក្រុមគ្រួសារ អ្នកពាក់ព័ន្ធ​ទាំងអស់ និង​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល និង​ក្រុមគ្រូពេទ្យ ដែល​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ​យក​សំណាក និង​តាមដាន​សុខភាព​របស់​សម្តេច និង​អ្នកពាក់ព័ន្ធ​ទាំងអស់គ្នា តាំងពី​ដំណាក់កាល​ដំបូង​រហូត​ដល់​បញ្ចប់​ការ​ធ្វើ​តេស្ត និង​ធ្វើ​ចត្តា​ឡី​ស័ក​។​

​សម្ដេច​ក្រឡាហោម ក៏​បាន​អរគុណ និង​កោតសរសើរ​ខ្ពស់​ចំពោះ​ស្មារតី​សហការ​ខ្ពស់​របស់​បងប្អូន​ជនរួមជាតិ​ទាំងមូល ក្នុងនោះ​រាប់​ទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​សុីវិល នគរបាលជាតិ មន្ត្រី​ពន្ធនាគារ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​ធ្វើតេស្ត និង​ធ្វើ​ចត្តា​ឡី​ស័កតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​។​

​ជាមួយគ្នានេះដែរ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ចំពោះ​ជនរួមជាតិ​ទាំងអស់ ដែល​បាន​ផ្ញើ​សារ​ជូនពរ និង​មាន​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខភាព​របស់​សម្តេច និង​ភរិយា ក្រុមគ្រួសារ ព្រមទាំង​អ្នកពាក់ព័ន្ធ​នៅក្នុង​អំឡុងពេល​ធ្វើ​ច​ត្តា​ឡីស័​កកន្លងមកនេះ​។​

​សម្ដេច​ក្រឡាហោម ថែម​ទាំង​អំពាវនាវ​បងប្អូន​ជនរួមជាតិ​ទាំងអស់ មេត្តា​បន្ត​អនុវត្ត​វិធានការ​ប្រឆាំង​មេ​រោគកូ​វីដ​១៩​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ដូច​ជា​ការ​ធ្វើ​តេស្ត​ក្នុងករណី​សង្ស័យ​, ការដាក់​ខ្លួន​នៅ​ដាច់ដោយឡែក​, ការពាក់​ម៉ាស់ ឬ​ប្រើ​ក្រ​ម៉ា​ពេល​ក្អក ឬ​កណ្ដាស់​, លាងដៃ បាញ់​អាកុល​សម្លាប់​មេរោគ​, ការរក្សា​គម្លាត​សុវត្ថិភាព និង​កាត់បន្ថយ​ការប្រមូលផ្ដុំ ដោយសារ​ព្រឹត្តិ​កាណ៍​២៨​វិច្ឆិកា​មិនទាន់​បាន​បញ្ចប់​នៅឡេ​ី​យ​។​

​សម្តេច​ក៏​សូម​ជូនពរ​ជនរួមជាតិ​ទាំងអស់ ជួបតែ​សេចក្ដីសុខ​គ្រប់ប្រការ និង​ចៀសផុត​ពី​ជំងឺ​កូវី​ដ​១៩ ៕

Filed in: ព័ត៌មានជាតិ