ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​សហការ​ជាមួយ​យុវជន ស​.​ស​.​យ​.​ក សង្កាត់​ទួល​ល្វា បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​ការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​១​តាម​សហគមន៍​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១១​រោច ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២០ ដោយ​មាន​ការចង្អុលបង្ហាញ​របស់​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​ចាត់ឲ្យ​ក្រុមការងា​រកញ្ញា អាន់ លី​ណា ជា​មន្ត្រីរដ្ឋបាល និង​លោក ជិ ឧត្តម ជា​មន្ត្រី​អភិវឌ្ឍន៍​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន លោក ប្រាក់ នី ប្រធាន ស​.​ស​.​យ​.​ក សង្កាត់​ទួល​ល្វា ក្រុមយុវជន ចុះ​ដឹកនាំ ក្រុម​ការងារ​យុវជន កាកបាទ​ក្រហម អ្នក​ស្ម័គ្រ កាកបាទ​ក្រហម និង​សហការ​ជាមួយ​ក្រុមការងារ​យុវជន ស​. ស​. យ​. ក សង្កាត់​ទួល​ល្វា ក៏​មាន​ការចូលរួម​ពី អាជ្ញាធរ សង្កាត់​ទួល​ល្វា និង​អាជ្ញាធរ សរុប​ចំនួន​១៣​នាក់ ស្រី​០៣​នាក់ បាន​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ អនាម័យ​និង​សុខភាព អំពី​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ជម្ងឺគ្រុនឈាម ជម្ងឺ​គ្រុនឈីក និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង ភូមិ​អូរច្រា និង​ភូមិ​ចំការ​កាហ្វេ ភូមិ​អូរ​តា​ពុក​ក្រោម​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​កញ្ញា អាន់ លី​ណា និង ជិ ឧត្តម ជា​មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​បាន​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ពុក ម៉ែ យល់​ពី​ការថែរក្សា​អនាម័យ ដោយ​លាង​សម្អាត​ដៃ​នឹង​ទឹក​សាប៊ូ ឬ​បាញ់​ទឹក​អាល់កុល ជែល ក្នុង​ពេល​ធ្វើដំណើរ​ទៅ​ទីជិត​ទី​ឆ្ងាយ សូម​ពាក់​ម៉ាស់​ឲ្យបាន​ជាប់​ជា​ប្រចាំ​ថ្ងៃ ចៀសវាង​ការជួបជុំ ដែល​មាន​មនុស្ស​ច្រើន រក្សា​គម្លាត​ឲ្យបាន​មួយ​ម៉ែត្រ​កន្លះ​ពីគ្នា​។​

​កញ្ញា បាន​បន្តថា​÷​សូម​ពុក ម៉ែ​បងប្អូន កំ​ភ្លេច បើ​មាន​ការ​:​មិន​ស្រួល​ក្នុង​ខ្លួន ក្ដៅ ខ្លួន ឈឺ​បំពង់ (​ក​) ប្រញាប់​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ឬក៏​ពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​របស់​អ្នក​។ មុន​ធ្វើដំណើរ​ត្រូវតែ​ពាក់​ម៉ាស់​ជាប្រចាំ​( ត្រូវគោរព​នៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​) ផងដែរ ។

Filed in: ព័ត៌មានជាតិ