ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

រដ្ឋបាល​រាជធានី​ភ្នំពេញ​ផ្ដល់​អំណោយ​ជា​សម្ភារៈ​អាកុល ៦០​កាន និង​ម៉ាស​៣​ម៉ឺន​ម៉ាស ជូន​កងទ័ព​ឈរជើង​តាម​ព្រំដែន ដែល​ជា​សម្ព័ន្ធមេត្រីភាព ដើម្បី​យក​ទៅ​ប្រើប្រាស់ និង​ទប់ស្កាត់​ជម្ងឺ​កូ​វិដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្ភារៈ​បង្កា​ជំងឺ​កូ​វិដ​-១៩ មាន​អាកុល​ចំនួន​៦០ កាន និង​ម៉ាស​ចំនួន​៣ ម៉ឺន​ម៉ាស​ត្រូវ​បាន​រដ្ឋបាល រាជធានី​ភ្នំពេញ ផ្ដល់ជូន​កងទ័ព​ឈរជើង​តាម​ព្រំដែន ដែល​បាន​ចង​សម្ព័ន្ធមេត្រីភាព ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជម្ងឺ​កូ​វិដ​-១៩ ខណៈ​ជម្ងឺ​នេះ​បាន នឹង​កំពុង​រាលដាល​ចូល​ដល់​សហគម​ហើយ​នោះ​។​

​ពិធី​ប្រគល់​និង​ទទួល​នេះ​បាន​ធ្វើឡើង នា​រសៀល​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ទោ ឌឹ​ម បូ​ណា មេបញ្ជាការរង​កងពល​ធំ​អន្តរាគមន៍​លេខ​៣ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​សម្ភារៈ​នេះ​មាន​អាកុល និង​ម៉ាស ត្រូវបាន​ប្រគល់​
​ជូន​ទៅ​អង្គភាព​ចំនួន​៧​អង្គភាព​មាន ៖
-​អង្គភាព​កងពលធំ​អន្តរាគមន៍​លេខ​៣ អាកុល​ចំនួន​១៤​កាន និង​ម៉ាស​ចំនួន​៦០០០​ម៉ាស​។
-​កងពល​តូច​អន្ដរា​គម​ន៏​លេខ​៧ អា​កុល​១០​កាន និង​ម៉ាស​៥០០០​ម៉ាស ។
-​កងពលតូច​អន្តរាគមន៍​លេខ​៩ អាកុល​ចំនួន​១០​កាន ម៉ាស​ចំនួន​៥០០០ ម៉ាស់ ។
-​កងពល​តូច​អន្ដរា​គម​ន៏​លេខ​៨ អា​កុល​១០​កាន និង​ម៉ាស ៥០០០​ម៉ាស ។
-​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ចំនួន​១០​កាន ម៉ាស​៥០០០​ម៉ាស ។​

-​បញ្ជាការដ្ឋាន​អង្គរក្ស​ប្រចាំការ​ព្រះវិហារ​ចំនួន​៣​កាន និង​ម៉ាស​២០០០​ម៉ាស ។​
-​វរៈ​នគរបាល​ការពារ​ព្រំដែន ៧៩៣ អាកុល​ចំនួន​៣​កាន និង​ម៉ាស​២០០០​ម៉ាស ។​
​សរុប​ទាំងអស់​អាកុល​ចំនួន​៦០​កាន និង​ម៉ាស​ចំនួន​៣​ម៉ឺន ម៉ាស ។​

​លោក​ឧត្តមសេនីយ៍ទោ ឌឹ​ម បូ​ណា មេបញ្ជាការរង​កងពល​ធំ​អន្តរាគមន៍​លេខ​៣ ក្នុងឱកាស​នោះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក ឃួ​ង ស្រេង​. អភិបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​គិតគូរ​ចំពោះ​កងទ័ព​ឈរជើង​តាម​ព្រំដែន ដែល​ចង​សម្ព័ន្ធមេត្រីភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​កន្លង មក​តែង​ផ្តល់​នូវ​គ្រឿង​ឧបភោគ បរិភោគ​ថវិកា​ជា​រៀង​រហូត​មក ដើម្បី​ផ្ដលើ​ការលើកទឹកចិត្ត​ដល់ កងទ័ព​ឲ្យ​កាន់តែ​មាន​ភាព​អង់អាច​ក្លាហាន​ឡើង ៕

Filed in: ព័ត៌មានជាតិ