ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​វឌ្ឍនភាព​នៃ​ការស្តារ​ដំណាំ​ស្រូវ ដែល​ខូចខាត​ដោយ​ទឹកជំនន់ និង​ការព្យាករណ៍​បរិមាណ​ផល​ស្រូវ​រដូវវស្សា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក​. វឌ្ឍនភាព​នៃ​ការស្តារ​ដំណាំ​ស្រូវ រដូវវស្សា និង​ដើម​រដូវប្រាំង​ឆ្នាំ​២០២០ ដែល​បាន​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង និង​ទន្លេ​មេគង្គ​៖

១) វិធានការ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ដំណាក់កាល​ទឹកជំនន់​
​បន្ទាប់​ពី​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួបប្រទះ​គ្រោះទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ នៅ​ដើមខែ​តុលា ឆ្នាំ​២០២០ កន្លងទៅនេះ ដែល​បាន​បង្ក​ឲ្យមាន​ផល់ប៉ះពាល់ និង​ខូចខាត​ដល់​ផលិតកម្ម​ដំណាំ​ស្រូវ ដំណាំ​សាកវប្បកម្ម ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​សត្វពាហន​:​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក្នុង​នោះ​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​គឺ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ពោធិសាត់ និង​កំពង់ធំ​។​

​ប្រឈមមុខ​នឹង​គ្រោះ មហន្តរាយ​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចេញ​បញ្ជា​ឲ្យ​គ្រប់​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន និង​ជា​ពិសេស​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​កងកំលាំង​ប្រដាប់​អ​វុ​ធ​រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ចុះ​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់​ក្នុង​ការឆ្លើយតប និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាជន ដោយ​ផ្តល់​ស្បៀង​សង្គ្រោះបន្ទាន់ និង​រៀបចំ​គម្រោង​ស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ជូន​ប្រជាពលរដ្ឋ​ឡើង វិញ​តាម​គ្រប់​រូបភាព គ្រប់​មធ្យោបាយ និង​ឲ្យទាន់​ពេលវេលា​។​

​បន្ទាប់​ពី​ប្រជាជន​ទទួលបាន​ជំនួយ​សង្គ្រោះ​បន្ទាន់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា រួម​ជាមួយ​សប្បុរសជន​ដ៏ទៃទៀត ការងារ​ស្តារ​ការដាំដុះ​ដំណាំ​ក៏​ត្រូវបាន​ចាត់ចែង​ជាបន្ទាន់​ផងដែរ ទាំង​ការប្រមូល​ទិន្នន័យ​នៃ​ផ្ទៃ​ដី​ដំណាំ​ស្រូវ​ដែល​បាន​ប៉ះពាល់ ការខូចខាត និង​ផ្ទៃ​ដី​ដែល​អាច​មាន​លទ្ធភាព​ស្តារ​ឡើង​វិញ​បាន ។​

​ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​តេជោ គឺ​អ្វីៗ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន ទាំង​ការ​កំណត់​ទីតាំង​និង​ផ្ទៃ​ដី​ដែល​ត្រូវ​ធ្វើការ​ស្តារ​ឡើងវិញ ការកំណត់​សេចក្តី​តម្រូវការ​ពូជ ទីតាំង​ឃ្លាំង​ស្តុក​គ្រាប់​ពូជស្រូវ​ដែល​ត្រូវ​ប្រមូល និង​ការដឹកជញ្ជូន​ពូជស្រូវ​ទៅកាន់​គោលដៅ ហើយ​នឹង​ការបែងចែក​ជូន​ដល់​កសិករ​រងគ្រោះ​ឲ្យបាន​ទាន់​ពេលវេលា ក្នុង​បរិមាណ​ស្រូវ​ពូជ​ចំនួន ៦ ៤៣៤,៣០ តោន ចែកជូន​ដល់​គ្រួសារ​ប្រជា​កសិករ​ដែល​ទទួលរ​ង​គ្រោះ ចំនួន ៦៤ ៣៤៣ គ្រួសារ ត្រូវ​ការស្តារ​ដំណាំ​ស្រូវ​ឡើងវិញ​ជាបន្ទាន់ ដែល​បាន​ប្រើប្រាស់​ពេលវេលា​មិន​ដល់​ពីរ​សប្តាហ៍​។​

២) ផល​ប៉ពា​ល់ និង​ខូចខាត​ទៅលើ​ដំណាំ​ស្រូវ​រដូវវស្សា ដោយសារ​គ្រោះទឹកជំនន់​ទឹកភ្លៀង​ចុង​រដូវវស្សា​ឆ្នាំ​២០២០
• បាន​ប៉ះពាល់​ដំណាំ​ស្រូវ ចំនួន ១៩ រាជធានី​/​ខេត្ត​
• ផ្ទៃ​ដី​ដំណាំ​ស្រូវ​ដែល​បាន​ប៉ះពាល់​ដោយ​ទឹកជំនន់​មាន ចំនួន ៣០៤ ៨២១ ហិកតា ស្មើនឹង ១០,៩២% នៃ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​រដូវវស្សា​សម្រេចបាន (២ ៧៩០ ៨២៩ ហិកតា​)
• ផ្ទៃ​ដី​ដំណាំ​ស្រូវ​ដែល​សង្គ្រោះបាន​មាន ចំនួន ១៧៩ ០៥១ ហិកតា ស្មើនឹង ៦,៤១% នៃ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​រដូវវស្សា​សម្រេចបាន​
• ផ្ទៃ​ដី​ដំណាំ​ស្រូវ​ដែល​បាន​ខូចខាត​ទាំងស្រុង​មាន​ចំនួន ១២៥ ៧៧០ ហិកតា ស្មើនឹង ៤,៥% នៃ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​រដូវវស្សា​សម្រេចបាន​
• ផ្ទៃ​ដី​ដំណាំ​ស្រូវ​ដែល​មាន​លទ្ធភាព​ស្តារ​បាន​មាន ចំនួន ៦៤ ១៧៩ ហិកតា​
• មាន​ខេត្ត​ចំនួន​បួន​ដែល​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ គឺ​ខេត្ត​ពោធិសាត់​, ខេត្ត​បាត់ដំបង​, ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​កំពង់ធំ ។​

៣) លទ្ធផល​នៃ​ការស្តារ​ដំណាំ​ស្រូវ គិត​មក​ត្រឹម​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០ គឺ​មាន​ចំនួន ៥៧ ៥៥៧ ហិកតា ស្មើនឹង ៨៩,៦៨% នៃ​ផែនការ​ស្តារឡើងវិញ​ចំនួន ៦៤ ១៧៩ ហិកតា ដែល​ក្នុងនេះ​រួមមាន​៖
• ខេត្តពោធិសាត់​សម្រេចបាន ១៧ ៧៧១ ហិកតា ស្មើនឹង ៩៩,៨១% នៃ​ផែនការ​ស្តារឡើងវិញ​ចំនួន ១៧ ៨០៤ ហិកតា​
• ខេត្ត​បាត់ដំបង​សម្រេចបាន ១០ ៥០០ ហិកតា ស្មើនឹង ១០០% នៃ​ផែនការ​ស្តារឡើងវិញ​ចំនួន ១០ ៥០០ ហិកតា​
• ខេត្ត​បន្ទាយមានជ័យ​ស​ម្រេច​បាន ១៤ ២០៦ ហិកតា ស្មើនឹង ៧១,១៤ ហិកតា នៃ​ផែនការ​ស្តារឡើងវិញ​ចំនួន ១៩ ៩៧០ ហិកតា​
• ខេត្តកំពង់ធំ​សម្រេចបាន ៨ ១២២ ហិកតា ស្មើនឹង ៩៨,៤៤% នៃ​ផែនការ​ស្តារឡើងវិញ​ចំនួន ៨ ២៥១ ហិកតា ។​
• ដោយឡែក​ខេត្ត​ចំនួន​១៥​ទៀត ដែល​ទទួលរង​ការខូចខាត​តិចតួច បាន​ខិតខំ​ស្តារ​សម្រេច​បាន​ពី ៩៨ ទៅ​ជាង ១០០% នៃ​ផែនការ​រួច​ហើយ​ដែរ លើកលែងតែ​ខេត្តកណ្តាល​សម្រេច​បាន​ត្រឹមតែ ៧០,១១% នៃ​ផែនការ​ស្តារឡើងវិញ ។​

​ខ​. ការព្យាករណ៍​ផល​ស្រូវ​រដូវវស្សា សម្រាប់ ឆ្នាំ​២០២០
​បន្ទាប់ពី​បាន​ពិភាក្សា និង​ធ្វើការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​/ ខេត្ត នៅ​ជំហាន​ទី​១​មក ការប៉ាន់ស្មាន​ជាបឋម​នៃ​បរិមាណ​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០ នេះ នឹង​អាច​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖
• ទិន្នផល​ស្រូវ​វស្សា​ជា​មធ្យម​ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន ៣ ១២២​គ​ក្រ​/​ហ​ត ច្រើនជាង ឆ្នាំ​២០១៩ ដែល​ទទួល​បាន​ចំនួន ៣ ០៩៥ គ​ក្រ​/​ហ​ត ។​
• បរិមាណ​ផល​ស្រូវ​រដូវវស្សា​អាច​ទទួល​បាន​ចំនួន​ប្រមាណ ៨ ៥៩៦ ៨៧៧ តោន ច្រើន​ជាង​ឆ្នាំ​២០១៩ ដែល​ទទួលបាន ចំនួន ៨ ២៦៩ ៤៨០​តោន ៕

Filed in: ព័ត៌មានជាតិ