ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ថ្នាក់​ខណ្ឌ​ចុះ​ណែនាំ និង​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន បារ​បារាំង និង​ហាង​ម៉ាស្សា​មួយ​ចំនួន ក្នុង​វិធានការ​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​ យោងប្រសាសន៍ដឹកនាំរបស់លោកអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០ ចាប់ពី​ម៉ោង ២០:០០​នាទី​យប់ ដល់​ម៉ោង ២២:៣០​នាទី​លោក ចាន់ គន្ថេ​ត អភិបាលរងខណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ថ្នាក់​ខណ្ឌ​ចុះ​ណែនាំ និង​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន បារ​បារាំង និង​ហាង​ម៉ាស្សា​មួយ​ចំនួន ជា​លទ្ធផល​ទទួលបាន​ដូចខាងក្រោម​÷
១-​សង្កាត់​ស្រះចក​
-​បាន​ពិនិត្យ​ជាក់ស្តែង​ឃើញថា ទីតាំង​ភោជនីយដ្ឋាន ហ្គោ​ឌិន​ផា​ឡេស​,​ភោជនីយដ្ឋាន​ស្ពាន​មាស​, ភោជនីយដ្ឋាន BK និង​ភោជនីយដ្ឋាន Epic2 បាន​គោរព​តាម​ការណែនាំ​ដោយ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​។​

២-​សង្កាត់​ផ្សារ​ថ្មី​ទី​៣
-​បាន​ពិនិត្យ​ជាក់ស្តែង​ឃើញថា ទីតាំង​អាជីវកម្ម​ភោជនីយដ្ឋាន​មួយចំនួន​ក្នុង និង​ជុំវិញ​ផ្សារ​សូរិយា​ម៉ល បាន​គោរព​តាម​ការណែនាំ​ដោយ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​។​

៣-​សង្កាត់​ជ័យជំនះ​
-​បាន​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​បារ​បារាំង អោយ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន ដើម្បី​ចូលរួម​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

៤-​សង្កាត់​ផ្សារកណ្តាល​ទី​១
-​បាន​ចុះ​ផ្សព្វផ្សាយ​តាម​ឡាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ដល់​មូលដ្ឋាន​អាជីវកម្ម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន បារ​បារាំង តាម​បណ្តោយ​ផ្លូវ​លេខ​៥, ១៣០ និង​ផ្លូវ​លេខ​១៣៦ អោយ​បន្ត​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​បន្តទៀត ដើម្បី​ចូលរួម​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ៕

Filed in: ព័ត៌មានជាតិ