ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អំណោយ​សម្ភារ​ជា​គ្រឿង​បរិក្ខា​ពេទ្យ និង​ម៉ាស់​ជាច្រើន​ដុំ សម្រាប់​ការពារ​ជំងឺ​កូវី​ដ​១៩ របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ត្រូវ​ចែក​ជូន​ក្រុមការងារ ដើម្បី​ចែក​ជូន​ប្រពលរ​ដ្ឋ​នៅ​មូលដ្ឋាន​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២០ នៅក្នុង​បរិវេណ​ផ្ទះ​លោក​ជំទាវ បាន ស្រីមុំ អ៊ី ឈាន ស្ថិតក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ក្រុម​ការងារ​បាន​រៀបចំ​ចែក​សម្ភារៈ​បរិក្ខា​ពេទ្យ និង​ម៉ាស់ ដើម្បី​បន្ត​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូវី​ដ​-១៩ ចូលមកក្នុង​សហគមន៍ ដែល​ជា​អំណោយ​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក បាន​ផ្តល់​ដូចជា​ទឹក​អាល់កុល ម៉ាស់ សាប៊ូ ជេ​ល ផ្ទាំង​ប៉ាណូ ខិតប័ណ្ណ​ផ្សព្វផ្សាយ និង​ថវិកា​មួយចំនួន ដល់​ក្រុម ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន​។​

​ប្រភពព័ត៍មាន បានឱ្យដឹងថា ៖ តាមរយៈ​លោក​ជំទាវ បាន ស្រីមុំ ប្រធាន​ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន បាន​បែងចែក​សម្ភារៈ​ទាំងអស់​នោះ ដល់​ក្រុមការងារ​ដើម្បី​យក​ទៅ​ចែកជូន​ដល់​ប្រធាន​យុវជន ស​.​ស​.​យ​.​ក ឃុំ​/​សង្កាត់​ទាំង​៨​ទូទាំង​ខេត្ត យក​ទៅ​ចុះ​ផ្សព្វផ្សាយ​អប់រំ ពី​វិធានការ​ការពារ​ពី​វីរុស​កូវី​ដ​~១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​តាម​ខ្នង​ផ្ទះ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សាខា​ខេត្ត​ប៉ៃលិន បាន​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​វិធានការ បង្ការ និង​ការពារ​ទប់ស្កាត់​ជំងឺ Covid 19 នៅ​មូលដ្ឋាន​របស់​ខ្លួន ដូច​ភ្លៀងរលឹម ខណៈ​ខេត្ត​មួយ​នេះ មិនទាន់​មាន​ករណី​ឆ្លង​វីរុស​នេះ​នៅឡើយ​ទេ ហើយ​អាជ្ញា​ខេត្ត ក៍​ដូចជា​ប្រជាពលរដ្ឋ​មាន​ការយកចិត្ត​ចំពោះ​បញ្ហា​ជំងឺ​ដ៍​កាច​សាហាវ​មួយ​នេះ ៕ ដោយ ៖ នីយ៉ា​

Filed in: ព័ត៌មានជាតិ