ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចូលរួម​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​៩២ របស់​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​តាម​វីដេអូ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នា​ល្ងាច​ថ្ងៃទី​០៩​ធ្នូ ឆ្នាំ​២០២០ ម៉ោង​១១៖៣០​នាទី​យប់​ថ្ងៃទី​៩ ខែ​ធ្នូ រហូតដល់​ម៉ោង​ជាង​១​រំលង​អាធ្រា​ត្រចូល​ថ្ងៃទី​១០ ខែ​ធ្នូ (​ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា​) លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ចូលរួម​ប្រជុំ ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​៩២ របស់​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) លើក​ទី​៤០ នៅ​ទីក្រុង​ទុយ​នី​ស ប្រទេស​ទុយ​នី​ស៊ី​ដែល​មាន​១៣០​ប្រទេស លើ​ពិភពលោក ចូលរួម ដែល​មាន​របៀបវារៈ​ជាច្រើន មាន​ទាំង​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សមាជិក ការអនុម័ត​កំណត់ហេតុ នៃ​កិច្ចប្រជុំ និង​សំណើរ​គម្រោង​ថវិកា​ផង​ដែរ​។​

​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​៩២​នេះ ប្រទេស​កម្ពុជា​ក៏​ជា​សមាជិក​ផង​ដែរ ដោយ​បាន​បើក​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សំឡេង​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​៩២​របស់​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​នេះ មាន​របៀបវារៈ​ជាច្រើន​ដូចជា​៖
*​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​បញ្ជី​សមាជិក​
*​ការអនុម័ត​កំណត់ហេតុ នៃ​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​សមាគម​លើក​ទី​៩១ តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង​កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២០
*​ការបោះឆ្នោត​ពានរង្វាន់​ស្ត្រី​ប្រើប្រាស់​ភាសា​បារាំង​ប្រចាំឆ្នាំ​
*​សេចក្តីថ្លែងការណ៍​ដោយ​លោក រតនា គា​រិក ស្តី​ពី​គណនី​ឆ្នាំ​សារពើពន្ធ​ដែល​កំពុង​អនុវត្ត និង​សំណើរ​គម្រោង​ថវិកា​ឆ្នាំ​២០២១
*​សេចក្តី​ថ្លែង​ការ​ដោយ​លោក​អគ្គលេខាធិការ
*​គម្រោង​ថ្មី នៃ​មូល​នីធិ​សហ​ប្រតិបត្តការ​
*​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សមាជិក​ការិយាល័យ​អចិន្ត្រៃយ៍​
*​ការពិនិត្យ​លើ​សំណើសុំ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​មហាសន្និបាត​សម្រាប់​ឆ្នាំ​បន្ទាប់​២០២១ តាម​គ្រោង​នឹង​ធ្វើ​នៅ​ទីក្រុង bordaux ប្រទេស​បារាំង​៕

Filed in: ព័ត៌មានជាតិ