ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

នគរបាល​ខេត្ត​បន្ទាយមានជ័យ ចុះ​ត្រួតពិនិត្យ ទប់ស្កាត់​ពលករ និង​ការជួញដូរ​មនុស្ស ឆ្លងដែន​ខុសច្បាប់ នៅតាម​បន្ទាត់​ព្រំដែន

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​) ៖ នៅវេលា​ម៉ោង ៧​យប់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ទៀប គឹម​ហេង នាយរង​ការិយាល័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​វរ​សេនា​តូច​នគរបាល​ព្រំដែន​គោក​៩១១ កម្លាំង​អធិការនគរបាល​ស្រុក​អូរជ្រៅ កម្លាំង​ប៉ុស្តិ៍​អូរ​បី​ជាន់ និង​កម្លាំង​ប៉ុស្តិ៍​ព្រំដែន​អូរ​បី​ជាន់ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេ​ទៅ​លើ​មធ្យោបាយ​ធ្វើដំណើរ​ទាំង​តូច​ទាំង​ធំ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៨ ស្ថិតនៅក្នុង​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។​

​សកម្មភាព​នេះ ធ្វើឡើង​ដើម្បី​បង្ការ និង​ទប់ស្កាត់​ពលករ​ឆ្លងដែន ពិសេស​ការជួញដូរ​ម​នុស្ស​ឆ្លងដែន​ខុសច្បាប់ និង ។​

​លោក​វរសេនីយ៍ទោ ទៀប គឹម​ហេង បានឲ្យដឹងថា សកម្មភាព​ខាងលើ​នេះ​ដែរ ធ្វើឡើង​បន្ទាប់​ពី​ទទួលបាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចុះ​បេសកកម្ម​សហការ​ជាមួយ​កម្លាំង​ចំរុះ ចុះ​ធ្វើ​ការត្រួតពិនិត្យ និង​ឆែកឆេ​ទៅ​លើ​មធ្យោបាយ​ធ្វើដំណើរ​ទាំង​តូច​ទាំង​ធំ ដើម្បី​ទប់ស្កាត់​ពលករ​ឆ្លងដែន​ខុសច្បាប់ និង​បទល្មើស​ជួញដូរ​មនុស្ស​ខុសច្បាប់​នៅតាម​បន្ទាត់​ព្រំដែន ជា​ពិសេស​ពិនិត្យ​ទៅលើ​ពលករ ដែល​ឆ្លង​ដែន​ទាំង ប្រថុយប្រថាន តាម​ការ​ញុះញង់ និង​ចាត់​តាំងពី​សំណាក់​អ្នក​រត់​តាក់ស៊ី ដែល​បាន​គប់គិត​គ្នា​ជាមួយ​មេខ្យល់​។​

​លោក​វរសេនីយ៍ទោ​បញ្ជាក់ថា ការចុះ​បេសកកម្ម​នេះ មាន​រយៈពេល​១​ខែ​ពេញ ដោយ​ចល័ត​ទៅតាម​គោលដៅ នៅក្នុង​ភូមិសាស្ត្រ​តាម​បន្ទាត់​ព្រំដែន​។ លោក​បញ្ជាក់ថា នៅពេល​ជួប​ពលករ​ដែល​ឆ្លងដែន​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ខុសច្បាប់ ត្រូវ​សម្ភាស​ពួកគាត់​ស្វែងរក​មេខ្យល់ ដើម្បី​កសាង​សុំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។ ដោយឡែក ប្រសិនបើ​ពួកគាត់​ឡើងទៅ​ដោយ​ខ្លួនឯង ឬ​តាមរយៈ​បងប្អូន​សាច់ញាតិ កម្លាំង​ត្រូវ​ធ្វើ​ការទប់ស្កាត់ និង​អប់រំ​។​

​ទន្ទឹម​នោះ លោក​បាន​សំណូមពរ​ដល់​កងកម្លាំង​មូលដ្ឋាន ដែល​នៅ​ជាប់​ព្រំដែន ជួយ​សហការ​គ្នា​ឲ្យបាន​រលូន ដើម្បី​ទទួលបាន​នូវ​ជោគជ័យ​ក្នុង​ការងា​បេសកកម្ម​នេះ​។​

​ជាងនេះទៅទៀត លោក​វរសេនីយ៍ទោ ក៏បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ និង​ប្រជាពលរដ្ឋ​ត្រូវ​រក្សារ​សុខ​ភាព​អនាម័យ​បរិស្ថាន​ឲ្យបាន​ល្អ ពាក់​ម៉ាស​ឲ្យបាន​ត្រឹមត្រូវ លាងដៃ​នឹង​សាប៊ូ ឬ​អាលកុល​ឲ្យបាន​ញឹកញាប់ ពិសេស​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​បញ្ជៀ​ស​ការឆ្លង​ជំងឺ​កូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ