ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMEC លើកទី៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ÷​នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ ACMEC ដែល​ប្រារព្ធ​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​។​

នៅក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ​គឺ​ផ្ដោត​ទៅលើ​មូលបទ ” ភាព​ជា​ដៃគូ​សម្រាប់​ការតភ្ជាប់ និង​ភាព​ធន់​” ។ នៅក្នុង​កិច្ចប្រជុំ​នេះ អ្វី​ដែល​សំខាន់​គឺ​មាន​ចេញ​ឯកសារ​ទីមួយ​គឺ​សេចក្តីថ្លែងការណ៍​ភ្នំពេញ​នៃ​កិច្ចប្រជុំ​កំពូល ACMEC លើក​ទី​៩ ដោយ​គូសបញ្ជាក់​ទៅលើ​ចំណុច​សំខាន់ៗ​ជា​ពិសេស​ពាក់ព័ន្ធ​ទៅ នឹង​អ្វី​ដែល​ជា​ការយកចិត្តទុកដាក់​របស់​ប្រទេស ACMEC ទាំង​ប្រាំ​ប្រទេស​ក្នុងនោះ​កម្ពុជា​គឺជា​ប្រទេស​មួយ​ជា​ប្រទេស​ស្ថាបនិក​មួយ​ដែរ​។​

លទ្ធផល​សំខាន់ៗ​នៃ​កិច្ចប្រជុំ​នេះ​
​ទី​១)​គឺ​ការ​ចេញ​សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ​
​ទី​២)​បញ្ជី​គម្រោង​អាទិភាព​របស់ ACMEC
​ទី​៣)​គឺ​ការអនុម័ត​ទៅ​លើ​ក្របខ័ណ្ឌ​អភិវឌ្ឍន៍ ដែល​នៅក្នុង​នេះ​ប្រទេស​ថៃ​បានប្រកាស​អនុវត្ត​សន្យា​ដាក់​មូលនិធិ​២០០​លាន​ដុល្លារ ហើយ​កម្ពុជា​ក៏​សម្រេច​ដាក់​៧​លាន​ដុល្លារ ក្នុង​មូលនិធិ​ផងដែរ សម្រាប់​អនុវត្ត​គម្រោង​អាទិភាព​ក្នុងប្រទេស ACMEC ទាំង​៥​នេះ​។​

អង្គប្រជុំ​ក៏បាន​គូសបញ្ជាក់​ផងដែរ​អំពី​គម្រោង​ដៃគូ​អភិវឌ្ឍន៍​របស់ ACMEC នៅក្នុង​ក្រុម​ទី​១ ដែល​មាន​ចិន ជប៉ុន កូរ៉េ ឥណ្ឌា និង​សហរដ្ឋអាមេរិក ។ និង​ក្រុម​ទី​២ ដែល​ជា​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ ACMEC ដែល​មាន​ប្រទេស អ៊ីស្រាអែល និង​ណូវែល​ហ្សេ​ឡង់ ។​

នៅក្នុង​កិច្ចប្រជុំ​នេះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស ACMEC បាន​ពិភាក្សា​គ្នា​ផ្លាស់ប្ដូរ​មតិ​យោបល់ អំពី​ការ​ប្រឈម​ទាំងឡាយ​ជាពិសេស​ការ​ប្រឈម​នឹង​ជំងឺ​រាតត្បាត កូវី​ដ​១៩ ដែល​ប៉ះពាល់​ទាំងស្រុង​តែ​ម្តង​។ កិច្ចប្រជុំ​ក៏​បាន​ផ្លាស់ប្ដូរ​មតិ​ជុំវិញ​ក្នុង​ការឆ្លើយតប​ជាពិសេស​ក្រោយ​ការបញ្ចប់​កូវី​ដ​១៨​នេះ ដើម្បី​ខិតខំ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​មាន​ភាពល្អប្រសើ​រ​ឡើងវិញ​។​

លើសពីនេះទៅទៀត ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស ACMEC បាន​ផ្លាស់ប្ដូរ​មតិ​យកចិត្តទុកដាក់​ចំពោះ​ការតភ្ជាប់​គម្រោង​ទាំងឡាយ​ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម ជាពិសេស​ការជំរុញ​សេដ្ឋកិច្ច​ឌីជីថល​។ ជាមួយគ្នា​នោះ​ផង​ដែរ​ប្រមុខ​រដ្ឋាភិបាល ACMEC ក៏បាន​លើកឡើង​អំពី​ការបន្ត​ជំរុញ​អភិវឌ្ឍ​ផែនការមេ និង​ការជំរុញ​វិស័យ​សំខាន់ៗ​ជាច្រើន​ទៀត ដូច​ជា​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ភ្ជាប់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ការពង្រឹង​វិស័យ​សុខាភិបាល​។​

នៅក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ ថ្នាក់ដឹកនាំ​ក៏បាន​ពិភាក្សាគ្នា​អំពី​ការធ្វើការ​គ្នា​រួមគ្នា​ក្នុង​ក្រប​ខណ្ឌ ACMEC នេះ ដោយ​ត្រូវឲ្យមាន​លេខាធិការ​ដ្ឋា​ន ACMEC ហើយ​ថ្នាក់ដឹកនាំ​ក៏​បាន​ពិភាក្សា​ដោយ​ផ្លាស់ប្ដូរ​មតិ​យោបល់​គ្នា​ទៅវិញទៅមក ហើយ​ត្រង់​ចំនុច​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​គាំទ្រ​នូវ​ការលើកឡើង​នេះ​ផង​ដែរ ហើយ​ថ្នាក់ដឹកនាំ ACMEC នឹង​បង្កើតឲ្យមាន លេខាធិការដ្ឋាន ACMEC នេះ នា​ពេល​ខាង​មុខ​ផង​ដែរ​។​

ក្នុងនោះ​ប្រមុខ​រដ្ឋាភិបាល ACMEC សូម​ឲ្យ​ស្រី​ស្នើសុំ​ឲ្យ​វិស័យ​ឯកជន​បន្ត​ចូលរួម​ដោយ​សកម្ម​នៅក្នុង​ការអភិវឌ្ឍន៍​នេះ ជាពិសេស​ការបន្ត​ប្រជុំ​ក្នុង​វេទិកា​ធុរកិច្ច CO. ACMEC នេះ​។​

នៅក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​មានប្រសាសន៍លើ​កឡើង​ជា​ច្រើន​ចំណុច​បញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ក៏ដូចជា​សមាជិក​ទាំង​អស់​នៅ​ក្នុង​ការជំរុញឲ្យ​ប្រទេស ACMEC អនុវត្ត​សកម្មភាព​ទទួលបាន​ជោគជ័យ ជាពិសេស​គឺ​ការជំរុញ​ការតភ្ជាប់ និង​ការកសាង​សហគមន៍ ACMEC ធ្វើយ៉ាងណា​ប្រែក្លាយឲ្យ​អនុតំបន់ ACMEC មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​ជំរុញ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ជំរុញ​ការតភ្ជាប់ ជំរុញ​ឲ្យ​សេដ្ឋកិច្ច​អនុតំបន់​នេះ​កាន់តែ​លឿន​ទៅ​មុខ ជាពិសេស​គឺ​ការជំរុញ​ការកាត់បន្ថយ​គំលាត និង​ការកាត់បន្ថយ​ភាពក្រីក្រ​។​

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើឲ្យ​ធ្វើយ៉ាងណា ប្រទេស​ទាំងអស់​យកចិត្ត​ទុកដាក់​ទៅលើ​បញ្ហា​វ៉ាក់សាំង​គ្រា​ដែល​ប្រទេស​វៀតណាម​បានប្រកាស​ទិញ​វ៉ាក់សាំង ប្រទេស​ឡាវ និង​ថៃ​ក៏​បាន​ប្រកាស​ទិញ​វ៉ាក់សាំង​ដែរ​។

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យមាន​ការចែក​រំលែក​បទ​ពិសោធន៍ ក្នុង​ការប្រើប្រាស់​វ៉ាក់សាំង​នេះ​ផង​ដែរ​។

សម្ដេច​តេ​ជោក៏​បានប្រកាសដែរ​ថា កម្ពុជា​គ្រោង​នឹង​ទិញ​វ៉ាក់សាំង​ជំ​នួន​មួយ​លាន​ដូស ហើយ​កម្ពុជា​ក៏​ត្រូវ​ការចាក់​វ៉ាក់សាំង​ទៅ​ដល់​មនុស្ស​ចំនួន​១០​លាន​នាក់​ផងដែរ​៕

Filed in: ព័ត៌មានជាតិ