ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

សម្តេច ស ខេង និង​លោកជំទាវ ផ្តល់​អង្ករ​ចំនួន​០៨​តោន​ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ​ដល់ អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក​ចំនួន​០៤​ក្នុង​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) ÷​នៅ​ព្រឹក​ថ្ងៃទី​៧ ខែ ធ្នូ ឆ្នាំ ២០២០ នេះ​លោក ខាន់ ម៉ា​ណេរ រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​និង​ជា​ប្រធាន​ក្រុមការងារ​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង​បាន​ដឹកនាំ​ក្រុមការងារ​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ​មក​ប្រគល់ជូន​ដល់​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​ចំនួន​បួន​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​។​

​ក្នុង​ពិធី​ប្រគល់​អំណោយ​ដ៏​ថ្លៃថ្លា​នេះ លោក ខាន់ ម៉ា​ណេរ បាន​មានប្រសាសន៍ថា ដើម្បី​ចូលរួម​ជួយ​សម្រាល ចំពោះ​ការលំបាក​ខ្លះ​របស់​ក្រុមគ្រួសារ​កងកម្លាំង​នគរបាល ក៏​ដូច​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​មូលដ្ឋាន ថ្ងៃ​នេះ​សម្តេច ក្រឡា​ហោម ស ខេង និង​លោកជំទាវ តាមរយៈ​ក្រុមការងារ​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង ដែល​មាន​រូប​ឯកឧត្តម ជា​ប្រធាន​ក្រុម​បាន​នាំ​យក​អង្ករ​ចំនួន ០៨​តោន មី​ចំនួន​២០០​កេស​តូច ត្រីខកំប៉ុង​ចំនួន ៤០០​យួរ ទឹកត្រី​ចំនួន​២០០​យួរ ទឹកស៊ីអ៊ីវ​ចំនួន ២០០​យួរ ប្រគល់ជូន​ដល់​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក​ចំនួន​បួន​ក្នុង​ខេត្ត​បាត់ដំបង ដែល​រួមមាន អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល និង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេល ដើម្បី​បាន​ចែករំលែក​ដល់​ក្រុមគ្រួសារ​កងកម្លាំង​នគរបាល និង​គ្រួសារ ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​នៅក្នុង​មូលដ្ឋាន ។​

​លោក​ឧត្តមសេនីយ៍ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដែល​មាន​វត្តមាន ក្នុង​ពិធី​ប្រគល់​ទទួល​នេះ​តំណាង​ឱ្យ​លោក​អធិការ​នគរបាល​ក្រុង ស្រុក​ទាំង​បួន បាន​សម្តែង​នូវ​ទឹកចិត្ត​រីករាយ សាទរ​យ៉ាង​ក្រៃលែង​ចំពោះ​ទឹក​ចិត្តសប្បុរស​របស់​ស​ម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ដែល​ជានិច្ចកាល​សម្តេច និង​លោកជំទាវ​តែងតែ​គឹ​ត​គូរ​អំពី​សុខទុក្ខ​របស់​កងកម្លាំង​នគរបាល​ព្រមទាំង​ក្រុមគ្រួសារ ក៏​ដូច​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ទាំងមូល ។

​ជាក់ស្តែង​នៅ​ថ្ងៃនេះ តាមរយៈ​ក្រុម​ក្រឡាហោម​មនុស្សធម៌​បាត់ដំបង ដែល​មាន​ឯកឧត្តម ខាន់ ម៉ា​ណេរ ជា​ប្រធាន​លោក​បាន​នាំយក​អង្ករ​និង​គ្រឿងឧបភោគ​បរិភោគ​យ៉ាងច្រើន មក​ប្រគល់ជូន ដល់​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ដើម្បី​បាន​ចាត់ចែង​ប្រើប្រាស់​សម្រួល​ដល់​ការលំបាក​ទាំង​ក្រុមគ្រួសារ​មន្ត្រីនគរបាល​ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដោយ​គ្មាន​ការរើសអើង​អ្វី​ឡើយ ។​

​ជាមួយ​នេះ​លោក​ឧត្តមសេនីយ៍​ស្នងការ​សូម​គោរព​ជូនពរស​ម្តេច​ក្រឡាហោម និង​លោកជំទាវ ក្រុម​គ្រួសារ​ព្រមទាំង​ក្រុមគ្រួសារ​ក៏​ដូច​ក្រុម​ការងារ​ក្រឡា​ហោម មនុស្សធម៌​បាត់ដំបង ដែល​មាន​លោក ខាន់ ម៉េ​ណេរ ជា​ប្រធាន សូម​សម្តេច លោកជំទាវ ឯកឧត្តម លោក លោកស្រី បាន​ប្រកបដោយ​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ពលំ​មាំមួន​សូម​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ជូន​ជាតិ​និង​ប្រជាពលរដ្ឋ ៕​

Filed in: ព័ត៌មានជាតិ