ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សម្តេច​ក្រឡាហោម ស ខេង ផ្អាក​ការចូលទៅ​បំពេញការងារ​ជា​បណ្តោះអាសន្ន ចំពោះ​មន្ត្រី​ដែល​បំពេញការងារ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ចេញ​បទបញ្ជា ស្តី​ពី​ការផ្អាក​ការចូល​មក​បំពេញ​ការងា​រ​ជា​បណ្តោះអាសន្ន ចំពោះ​មន្ត្រីរាជការ​ដែល​បម្រើកា​រងារ​នៅក្នុង​បរិវេណ​ទីស្តីការ​ក្រសួង​មហាផ្ទៃ រហូតដល់​មាន​ការជូនដំណឹង​ជា​ថ្មី​។​

​បទបញ្ជា​នេះ​ធ្វើឡើង​ដើម្បី​អនុវត្តតាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ដោយ​មាន​ការពិគ្រោះ​ពិភាក្សា​ជាមួយ​ក្រសួង​សុខាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បម្រើ​ការងារ​ក្នុង​បរិវេណ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ក៏ដូចជា​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​សម្រេច​ចេញ​បទបញ្ជា ដូចខាងក្រោម​៖
១៖ ផ្អាក​ការចេញ​-​ចូល​មក​បំពេញ​ការងា​រ​ជា​បណ្តោះអាសន្ន​ក្នុង​បរិវេណ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ចំពោះ​មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ នៅតាម​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​បរិវេណ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ចាប់ពី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ​រហូតដល់​មាន​ការជូនដំណឹង​ជា​ថ្មី​។​
២៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បម្រើ​ការងារ​នៅតាម​អគ្គ​-​នាយកដ្ឋាន ឬ​អង្គភាព​នានា ដែល​មាន​ទីតាំង​ស្ថិតក្នុង​បរិវេណ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដែល​មិន​ទាន់​បាន​យក​សំណាក​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូវី​ដ​១៩ ត្រូវ​រួសរាន់​មក​យក​សំណាក នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ក្នុង​បរិវេណ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​
៣៖ ក្នុងអំឡុងពេល​នៃ​ការផ្អាក​ការចេញ​-​ចូល​មក​បំពេញ​ការងា​រ​ជា​បណ្តោះអាសន្ន​នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បម្រើ​ការងារ​នៅតាម​អគ្គនាយកដ្ឋាន ឬ​អង្គភាព​នានា​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​បរិវេណ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ត្រូវធ្វើ​ចត្តា​ឡីស័​ក​រយៈពេល ១៤​ថ្ងៃ ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់​បំផុត តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ត្រូវ​ណែនាំ​ដល់​ក្រុមគ្រួសារ​របស់​ខ្លួន ឱ្យ​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូវដ​១៩ ដើម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​នេះ​នៅក្នុង​សហគមន៍​។​
៤៖ ដើម្បី​ធានា​និរន្តរភាព​ការងារ​របស់​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បម្រើ​ការងារ​នៅក្នុង​បរិវេណ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ត្រូវ​បំពេញ​ការងារ​ពី​ចម្ងាយ​តាមរយៈ​អន​ឡាញ​។​
​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ដែល​មាន​ទីតាំង​ស្ថិតក្នុង​បរិវេណ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ត្រូវ​ចាត់​មន្ត្រី ដែល​មិន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយនឹង ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ពី ០៥ ទៅ ០៧​នាក់ ឱ្យមក​ប្រចាំការ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ហើយ​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​មន្ត្រី​ប្រចាំ​
​ការ​ទាំងនោះ​បញ្ជូន​មក​អគ្គលេខាធិកា​រដ្ឋា​ន ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ​។ មន្ត្រី ដែល​ត្រូវបាន​ចាត់​ឱ្យ​មក​ប្រចាំការ​ទាំងនោះ ត្រូវ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​នូវ​វិធានការ​ការពារ​ជំងឺ​កូវី​ដ​១៩​។ ប្រគល់​ភារកិច្ច​ជូន លោក​សន្តិ​បណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​នាយក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម ដើម្បី​ដឹកនាំ​សម្របសម្រួល​ការងារ​មន្ត្រី​ប្រចាំកា​រនេះ​។​
៥៖ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវ​ប្រមូល​មក​វិញ​នូវ​ប័ណ្ណ​ចេញ​-​ចូល​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដែល​បាន​ផ្តល់ជូន​យោង​តាម​សេចក្តីណែនាំ​លេខ ០៥៣ ចុះ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២០ ហើយ​ត្រូវ​រៀបចំ​ប័ណ្ណ​ចេញ​-​ចូល​ថ្មី ដើម្បី​ផ្តល់ជូន​ចំពោះ​តែ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ដែល​ត្រូវបាន​ចាត់​ឱ្យ​មក​ប្រចាំការ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដូច​បាន​កំណត់​ក្នុង​ចំណុច​ទី​៤ ខាងលើ​៕
​ខាងក្រោម​នេះ​ជា​បទបញ្ជា​របស់​សម្តេច​ក្រឡា​ហោម​៖

Filed in: ព័ត៌មានជាតិ