ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ប្រគល់​ម៉ាស​៤​កេស​ធំ ជូន​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី នៅ​ចំណុច​បឹង​ជង្រុក ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ ដោយ​អនុវត្ត​អនុសាសន៍​អំពាវនាវ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​ដូច​ជា​សារ​ណែនាំ​បន្ទាន់​ថ្មីៗ​របស់​ក្រសួង​សុខាភិបាល ទាក់ទិន​នឹង​ការបង្ការ ទប់ស្កាត់ ចាត់វិធានការ​លើ​ជំងឺឆ្លង​ផ្លូវដង្ហើម​កូវី​ដ​១៩, លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាកា​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​ស​ការី បាន​នាំយក​ម៉ាស​ចំនួន​៤​កេស​ធំ ស្មើនឹង​១​ម៉ឺន​ម៉ាស ប្រគល់ជូន​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី នៅ​ចំណុច​បឹង​ជង្រុក និង​ចំណុច​៦៧១ ស្ថិតក្នុង​ភូមិ​ទួលប្រាសាទ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

​ការប្រគល់​ធ្វើឡើង​តាមរយៈ​លោក ប៉ាន់ ខែម​ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្ដេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២០​។​

​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន បាន​ប្រាប់ឲ្យដឹង​ថា ម៉ាស​ចំនួន​៤​កេស​ធំ​នេះ​ជា​អំណោយ​របស់​អង្គភាព​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​សហគមន៍ ក៏ដូចជា​ប្រជាពលរដ្ឋ កំពុង​ដោះស្រាយ​ទំនាស់​ដីធ្លី នៅ​ចំណុច​បឹង​ជង្រុក និង​ចំណុច​៦៧១ ស្ថិតក្នុង​ភូមិ​ទួលប្រាសាទ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ តាមរយៈ​លោក ប៉ាន់ ខែម​ប៊ុនថន ដើម្បី​ឲ្យ​ពួកគាត់​បាន​ចូលរួម​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ពេល​ដែល​ជំងឺ​នេះ​បាន និង​កំពុង​រាលដាល​ដល់​សហ​គ​មន៍​ហើយ​នោះ​។​

​ក្នុងនោះ​លោក ប៉ាន់ ខែម​ប៊ុនថន បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យដឹងថា ម៉ា​សទាំង​៤​កេស​ធំ​នេះ នឹង​ធ្វើ​ការចែក​ឲ្យបាន​ដល់​ដៃ​ប្រជាពលរដ្ឋ​កំពុង​ដោះស្រាយ​ទំនាស់​ដីធ្លី នៅ​ចំណុច​បឹង​ជង្រុក និង​ចំណុច​៦៧១ ស្ថិតក្នុង​ភូមិ​ទួលប្រាសាទ ឃុំ​ទួល​ពង្រ​ឲ្យបាន​គ្រប់​គ្នា ហើយ​លោក​នឹង​ធ្វើ​ការផ្សព្វផ្សាយ​បន្ថែមទៀត នូវ​វិធានការ​របស់​ក្រសួង​សុខាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​។​

​លោក​សង្ឃឹម​ថា​ក្រោយពី​ធ្វើ​ការចែក​ម៉ាស​ដល់ដៃ​ប្រជាពលរដ្ឋ​ទាំងអស់​នោះ គាត់​នឹង​ធ្វើ​ការពាក់​ឲ្យបាន​គ្រប់​គ្នា ដើម្បី​ធ្វើ​ការទប់ស្កាត់​ចំពោះ​វិធានការ​ការពារ​ជំងឺ​កូវី​ដ​-១៩
​នេះ​ឲ្យបាន​១០០% ផងដែរ​៕

Filed in: ព័ត៌មានជាតិ