ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

មន្រ្តី​ជាន់​ខ្ពស់​តំណាង​​នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ ឧត្តមសេនីយ៍ទោឌៀ​ប វណ្ឌី កំពុងសំរាក​ព្យាបាល

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃអាទិត្យ ៦​រោច ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០២០​នេះ​
​ដោយ​មាន​ការយកចិត្ត​ទុកដាក់​គិតគូរ​ខ្ពស់​អំពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការបង្ការ​ការពារ​ជំងឺ​ឆ្លងកូវី​ដ​១៩​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​, សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ដែលមាន ឯកឧត្តម ឃួ​ង ស្រេង ជា​ប្រធាន​គណៈកម្មាធិការ​សាខា​, លោក ជិន ប៊ុនធឿន នាយក​ប្រតិបត្តិ​សាខា បាន​ចាត់​ឲ្យ​ក្រុម​ការងារ​សាខា​រួមមាន​៖ លោក យឹម យូ​ហៀ​ង ប្រធាន​ការិយាល័យ​បង្ការ និង​ឆ្លេី​យត​ប​គ្រោះមហន្តរាយ និង​លោកស្រី ហង្ស ណាវី មន្ត្រី​ទទួលបន្ទុក​គម្រោង​ការិយាល័យ​សុខភាព និង​ជា​នាយិកា​អគារ​ផ្កាម្លិះ បន្ត​ចុះ​ធ្វើ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ជូន​ដល់​ប្រជាពលរដ្ឋ នៅតាម​ដងផ្លូវ​សាធារណៈ ទីប្រជុំជន ផ្សារ និង​សហគមន៍​ក្រីក្រ ក្នុង​មូលដ្ឋាន​ខណ្ឌ​៧​មករា ។

​គោលបំណង​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ ដេ​ី​ម្បី​ចូលរួម​ផ្សព្វផ្សាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទូលំទូលាយ​ស្តីពី​វិធានការ​ការពារ​និង​រក្សា​អនាម័យ ជាពិសេស អនុវត្ត​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូច​ជា​សារ​អប់រំ​នានា​របស់​ក្រសួង​សុខាភិបាល សំដៅ​ចូលរួម​ប្រយុទ្ឋ​ប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​ឆ្លងកូវី​ឌ​-១៩ ទាំងអស់គ្នា ។
​សូមបញ្ជាក់​ថា​៖ ក្នុង​យុទ្ធនាការ​នេះ មាន​ការចាក់​ជា​សារ​អំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល​តាមរ​ថយ​ន្ត និង​ក្រុមការងារ​សាខា​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ពី​វិធី​លាង​សម្អាត​ដៃ និង​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូវី​ដ​១៩ (Covid-19) ដូចខាងក្រោម​៖
១. លាងដៃ​ឲ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​អាល់កុល​លាងដៃ ឬ​អាល់កុល​ហ្សែ​ល ។​
២. ខ្ទប់មាត់ និង​ច្រមុះ​នៅពេល​ក្អក​ឬ​កណ្តាស់ ដោយ​ប្រេី​កែងដៃ ឬ​ក្រដាសអនាម័យ​រួច​បោះចោល​ក្នុង​ធុងសំរាម​ឲ្យបាន​ត្រឹមត្រូវ ។​
៣. ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​មាន​គ្រុន​ក្ដៅ ក្អក ឬ​ផ្ដាសាយ ។​
៤. ជៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់ ។​
៥. បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ ។​
៦. ស្វាគមន៍​ដោយ​សំពះ ជំនួស​ការ​ចាប់ដៃ ។​
​សម្រាប់​ព័ត៌មាន​បន្ថែម ឬ​មាន​ករណី​សង្ស័យ សូម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ ១១៥ ដោយ​ឥតគិតថ្លៃ ៕

Filed in: ព័ត៌មានជាតិ