ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

រដ្ឋបាល​រាជធានី​ភ្នំពេញ ផ្តល់​មេក្រូ​ចល័ត ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ប្រកាស​ផ្សព្វផ្សាយ​វិធាន​សុខាភិបាល​ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូវី​ដ​-១៩

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អភិបាល​រាជធានី​ភ្នំពេញ នៅ​ម៉ោង​១​រសៀល​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ បាន​ផ្តល់​មេក្រូ​កាន់​ដៃ ចំនួន​២០​គ្រឿង ប្រគល់ជូន​ដល់ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បម្រើ​ក្នុង​ប្រតិបត្តិការ​ធ្វើការ​ផ្សព្វផ្សាយ នៅតាម​បណ្តា​ភ្លើងស្តុប​ធំៗ ពាក់ព័ន្ធ​ការទប់ស្កាត់ និង​បង្ការ​ជំងឺ​កូវី​ដ​-១៩​។​

​លោក ឃួ​ង ស្រេង បានឲ្យដឹងថា ការប្រគល់​មេក្រូ​ចល័ត​ទាំង​២០​គ្រឿង​នេះ គោលបំណង​ដើម្បី​ប្រកាស​ឲ្យ​អ្នកធ្វើ​ដំណើរ​តាម​ដងផ្លូវ​ទាំងអស់ ចូលរួម​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ និង​ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្តតាម​វិធាន​របស់​ក្រសួង​សុខាភិបាល ឲ្យបាន​ខ្ជាប់ខ្ជួន​ដោយ​ការពាក់​ម៉ាស​ជាប់​ជាប្រចាំ ទោះជា​នៅ​តាម​ទីកន្លែង​ណា​ក៏​ដោយ និង​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ឬ​ទឹក​អាល់​កុល ឲ្យបាន​ញឹកញាប់ ត្រូវ​រក្សា​គម្លាត​សង្គម និង​ចៀសវាង​ទីកន្លែង ដែល​មាន​ការប្រមូលផ្តុំ​។​

​លោក​ឧត្តមសេនីយទោ ចេវ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា មេក្រូ​ដែល​ទទួលបាន​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​យក​ទៅ​ចែក​តាម​គោលដៅ​ភ្លើងស្តុប​សំខាន់ៗ ចំនួន​២០​ទីតាំង​។ ជាមួយគ្នានេះ កម្លាំង​ក៏បាន​ចែក​ម៉ាស​ដល់​អ្នកដំណើរ​ផងដែរ​។​

​សូមជម្រាបថា គោលដៅ​ទាំង​២០​ទីតាំង​នោះ រួមមាន​៖ ទី​១៖ ស្តុប​កាណាឌីយ៉ា​, ទី​២៖ ស្តុប​ពេទ្យ​ចិន​, ទី​៣៖ ស្តុប​បូកគោ​, ទី​៤៖ ស្តុប​ច្រមុះជ្រូ​កក្បាលថ្នល់​, ទី​៥៖ ស្តុប​អង្គឌួង​, ទី​៦៖ ស្តុប​ក្រសួង​អប់រំ​, ទី​៧៖ ស្តុប​ជលផល​, ទី​៨៖ ស្តុប​ក្តាន់​ពីរ​, ទី​៩៖ ស្តុប​អាងទឹក​, ទី​១០៖ ស្តុប​ចេនឡា​, ទី​១១៖ ស្តុប​ទួល​សង្កែ​, ទី​១២៖ ស្តុប​កាំកូ​, ទី​១៣៖ ស្ពាន​អាកាស​៧​មករា​, ទី​១៤៖ ស្តុប ២០០៤ កែង​ទ្រុងមាន់​, ទី​១៥៖ ស្តុប​២០០៤ កែង​២៧១, ទី​១៦៖ ស្តុប ២៧១ កែង​៣៧១, ទី​១៧៖ ស្តុប​ស្ពានដែក​ចំ​ការដូង និង​ខណ្ឌ​ចំនួន​៥ រួមមាន​៖ ទី​១៖ ទួលគោក នៅ​ស្តុប​ផ្សារ​ដើម​គរ​, ទី​២៖ ៧​មករា នៅ​ស្តុប​នាង​គង់​ហីង​, ទី​៣៖ ដូនពេញ នៅ​ស្តុប​នាគបាញ់​ទឹក​, ទី​៤៖ ចំការមន នៅ​ស្តុប​បឹងត្របែក និង​ទី​៥៖ បឹង​កេងកង ស្តុប​វត្ត​មហាមន្ត្រី​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​មិញ​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​បញ្ចេញ​ម៉ាស​ជាង​៤​ម៉ឺន​ម៉ាស ដល់​កម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​តាម​បណ្តា​ខណ្ឌ​ទាំង​១៤ ដើម្បី​បន្ត​យក​ទៅ​ចុះ​ចែកជូន​ដល់​ប្រជាពលរដ្ឋ តាម​បណ្តា​មូលដ្ឋាន តាម​គោលដៅ​រៀងៗ​ខ្លួន ៕

Filed in: ព័ត៌មានជាតិ